Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិត្ត​ព្រះ​មែន​! ឃើញ​ប្តី​ឱប​ស្រី​ច្បាស់​នឹង​ភ្នែក​ប៉ុន​ហ្នឹងហើយ តែ​ប្រពន្ធ​ដ៏​ស្រស់ស្អាត​នេះ​មិន​យកទោស​ពៃ និង​ថែមទាំង​អង្វរ​ប្តី​ឆាប់​​មក​ផ្ទះ បន្ទាប់​…

spot_img

​នារី​ម្នាក់​ដែលមាន​ឈ្មោះថា Gin Onza មាន​រូប​សម្រស់​ប្រៀប​នឹង​តារា ដែល​ធ្វើ​ឲ្យ​បុរស​គ្រប់ៗ​រូប​ប្រាថ្នា​ចង់បាន​ជា​គូ​អនាគត និង​សន្យា​ពុំ​​ឲ្យ​​ពិបាកចិត្ត​ឡើយ ។ ប៉ុន្តែ ទោះយ៉ាងណា នាង​នៅតែ​ពុំ​ធ្វើ​ឲ្យ​មនុស្ស​ជាទី​ស្រលាញ់​ពេញចិត្ត ដោយ​មិត្ត​ប្រុស​របស់​នាង បែរជា​បន្ត​ស្វែងរក​ទំនាក់ទំនង​ជាមួយ​ស្រី​ផ្សេង ដោយ​ពុំ​យល់​ពី​អារម្មណ៍​នាង​សោះឡើយ ។​

​មិត្ត​ប្រុស​របស់​នាង​ដែលមាន​ឈ្មោះថា Ben Joseph Catacutan ពុំ​បានមក​ផ្ទះ​អស់​រយៈពេល ២ ថ្ងៃ ទៅហើយ ខណៈ​កំពុង​រង់ចាំ​ផ្លូវ​នៅឯ​ផ្ទះ​ក្នុង​ចិត្ត​ព្រួយបារម្ភ​ពី​គាត់​យ៉ាងខ្លាំង ។ នាង​បាន​ផ្ញើ​សារ​ទៅកាន់​មិត្ត​ប្រុស ប៉ុន្តែ ពុំ​ទទួល​ការឆ្លើយតប​មក​នាង​វិញ​ទេ ។​

​ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ មិត្ត​ប្រុស​នៅ​ថែមទាំង​បាន​បង្ហោះ​រូប​កំពុង​នៅ​កៀកកើយ​ជាមួយ​ស្រី​ផ្សេង​ទៀតផង ខណៈ​កំពុង​រីករាយ​កម្ម​ពិធី​សប្បាយ​ជាមួយ​មិត្តភក្តិ​របស់គាត់ ។

​នាង​បាន​ផ្ញើ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា​៖ «​សូម​ផ្ញើ​សារ​មក​ខ្ញុំ​ផង ដែល​ចំពោះ​នរណាម្នាក់​បាន​ស្គាល់​នារី​ម្នាក់​នោះ ។ អរគុណ​ណាស់​! ខ្ញុំ​ចង់​អរគុណ​ដល់​នាង​ផ្ទាល់ សម្រាប់​ការមើល​ថែ​មិត្ត​ប្រុស​របស់ខ្ញុំ ខណៈ​ខ្ញុំ​ពុំ​នៅក្បែរ​គាត់​» ។​

​នាង​ក៏បាន​អង្វរ​ដល់​មិត្ត​ប្រុស ឲ្យ​ត្រឡប់មកផ្ទះ​វិញ ដោយ​និយាយថា​៖ «​អូន​កំពុង​រង់ចាំ​បង​នៅឯ​ផ្ទះ ។ សូម​ឆាប់​បង្ហើយ​«​កិច្ចការ​ខាងក្រៅ​»​របស់​បង និង​ឆាប់​មកវិញ​ណា៎​!» ៕ ចន្ទី

 

spot_img
×