Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រុងប្រយ័ត្ន​បទល្មើស​ឆបោក ឬ​បន្លំ​ផ្ទេរប្រាក់​តាមរយៈ​ប្រព័ន្ធ​ធនាគារ​

spot_img

​ភ្នំពេញ​៖ ដោយ​សារភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា បណ្តា​អង្គភាព ក្រុមហ៊ុន និង​សហគ្រាស​ផ្សេងៗ​បានប្រែក្លាយ​របៀប​ប្រតិបត្តិការ​បែប​ឌីជីថល គាំទ្រ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។

​ថ្ងៃនេះ​ក្រុមការងារ​បច្ចេកទេស សូម​លើកយក​បទល្មើស​បច្ចេក​វិទ្យា​ដែល​កំពុង​កើតមានផ្តោត​គោលដៅ​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ក្រសួងមហាផ្ទៃ ។​

​ប្រភព​ដដែលបាន​បន្តថា តាមរយៈ​ការស្រាវជ្រាវ និង​សេចក្តីរាយការណ៍​កន្លងមក បទល្មើស​ហិរញ្ញវត្ថុ (​មធ្យោ​បាយ​បច្ចេកវិទ្យា​) ​កំពុង​កើតមាន​យ៉ាងច្រើន​ករណី គោលដៅ​លើ​អ្នកប្រើប្រាស់ ឬ​ប្រព័ន្ធ​ធនាគារ​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តួរ​យ៉ាង​៖

​ការ​ឆបោក​ផ្ទេរប្រាក់​ដោយ​ប្រើប្រាស់​វិស្វកម្ម​បណ្តាញ​សង្គម (Social Engineering) ការវាយប្រហារ​ចូល​ប្រព័ន្ធ​លួច​ផ្ទេរប្រាក់(Banking System / Business Logic Hacking) និង​ការ​ក្លែងបន្លំ​ផ្សេងៗ​។​

– ការ​ឆបោក​ផ្ទេរប្រាក់​ដោយ​ប្រើប្រាស់​វិស្វកម្ម​បណ្តាញ​សង្គម (Social Engineering)៖ ឧក្រិដ្ឋជន​ប្រើប្រាស់​បច្ចេកទេស​ឆបោក​ផ្សេងៗ (​ឧទាហរណ៍​ថា​ត្រូវ​រង្វាន់ បន្លំ​ជា​បុគ្គលិក​ធនាគារ​។​ល​។​) ។

​ដើម្បី​លួងលោម​ម្ចាស់​គណនី​ធនាគារ ផ្តល់នូវ​លេខ​កូដ​សម្ងាត់ លេខ​កូដ​ផ្ទេរប្រាក់ ឬ​លេខ​កូដ​ផ្ទៀងផ្ទាត់ (OTP)​ ​ឬរ​ធ្វើការ​ផ្ទេរប្រាក់​ទៅកាន់​ឧក្រិដ្ឋជន ក្នុងស្រុក ឬ​ក្រៅប្រទេស​។​

– ការវាយប្រហារ​ចូល​ប្រព័ន្ធ​លួច​ផ្ទេរប្រាក់ (Banking System / Business Loophole Hacking) ៖ ​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ចន្លោះ​ខ្វះខាត​ផ្នែក​សន្តិសុខ​ប្រព័ន្ធ (Internet / Mobile Banking) កេង​បន្លំ​តួនាទី​កម្មវិធី​ប្រព័ន្ធ​ធនាគារ ​ឬ​លួច​ចូលក្នុង​គណនី​អ៊ី​ម៉ែ​ល​សម្ងំ​លួច​មើល​ការឆ្លើយ​ឆ្លង​ស្តីពី​ការ​ទូរ​ទាត់​ប្រាក់ និង​បោក​បញ្ឆោត​ជនរងគ្រោះ​ផ្ទេរប្រាក់​។​

– ក្រៅពី​បទល្មើស​ដូច​រៀបរាប់​ខាងលើ ក៏​នៅមាន​ករណី​ក្លែងបន្លំ​ផ្សេងៗ​មួយចំនួនទៀត ដែល​បាន​ប្រើប្រាស់​ដោយ​ឧក្រិដ្ឋជន ។ ​តួរ​យ៉ាង​៖ ការ​បញ្ឆោត​ផ្ទេរប្រាក់​តាមរយៈ​ការទិញ​ទំនិញ​អន​ឡាញ ការ​ឆបោក​ក្នុង​សកម្មភាព​វិនិយោគ​។​ល​។​

​ជាថ្មី​ម្តងទៀត នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ក្រើន​រលឹក​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​មានការ​ប្រុងប្រយ័ត្នចំពោះ​សកម្មភាព​ឆបោក​ដូច​បាន​រៀបរាប់​ខាងលើ ដោយ​អនុវត្ត​វិធីសាស្ត្រ​មួយចំនួន ដូចខាងក្រោម​៖

– ពិចារណា និង​ធ្វើការ​ផ្ទៀងផ្ទាត់​មុននឹង​ធ្វើការ​ផ្ទេរប្រាក់​ឱ្យ​ជនណាម្នាក់​។

– សូម​ប្រើប្រាស់​លេខ​សម្ងាត់​ការពារ​កម្មវិធី ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ពិបាក​ទស្ស​ទាយ​។

– ជៀសវាង​ការ​ផ្តល់នូវ​ព័ត៌មាន​ស្តីពី លេខ​សម្ងាត់ លេខ​កូដ​ផ្ទេរប្រាក់ ឬ​លេខ​កូដ​ផ្ទៀងផ្ទាត់ (OTP) ឱ្យ​ជនណាម្នាក់។

​ទោះបី​ពួកគេ​អះអាងថា​ជា​បុគ្គលិក​ធនាគារ​ក៏ដោយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×