Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ចន្ន្ទ ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ពិធី​នេះ​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក​ម៉ប់ សារិន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​អស់លោក លោកស្រី មន្ត្រីរាជការ កងកម្លាំង អង្គភាព​ពាក់ព័ន្ធ​ជាច្រើន​បាន​អញ្ជើញ​ចូលរួម ដែល​មាន​សមាជិក សមាជិការ​ចូលរួម​ចំនួន​ជាង​៥០០​នាក់​។​

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា អង្គ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ថ្មី​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ដើម្បី​ស្វែងរក​ចំណុច​ខ្លាំង​និង​ចំណុចខ្សោយ​របស់​រដ្ឋបាល​រាជធានី​ធ្វើយ៉ាងណា​អោយ​មូលដ្ឋាន​ទាំងមូល​មាន​ការ អភិវឌ្ឃន៍​រីកចំរើន រួមទាំង​កិច្ចការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ទទួល​បាន​ភាព​ល្អប្រសើរ ពិសេស ធ្វើយ៉ាងណា​អនុវត្ត​អោយបាន​៩​ចំណុច​វ​ដែល​ធ្វើអោយ​ភូមិ ឃុំ មាន​សុវត្ថិភាព​។​

​ក្នុងឱកាស​នោះ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ​នឹង​ប្រើប្រាស់​រយៈពេល​២​ថ្ងៃ ដោយ​ជ្រើសរើស​ប្រធានបទ​ចំនួន​៤​ចំណុច​មក​ពិភាក្សា ដើម្បី​ស្វែងរក​ចំណុច​ខ្លាំង​និង​ចំណុចខ្សោយ យកមក​​អនុវត្ត​ការងារ​នៅ​ឆ្នាំ​២០១៨​អោយបាន​ល្អ ក្នុងនោះ​រួមមាន ការពិភាក្សា ៖ ១ គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​និង​បញ្ហា​ចរាចរ ។ ២ បញ្ហា អនាម័យ បរិស្ថាន បញ្ហា​សំរាម ។ ៣ ការ​ស​ម្រើ សេវា សាធារណៈ ជូន​ប្រជាពលរដ្ឋ និង​ទី​៤ បញ្ហា​ប្រឡាយ​លូ​និង​សំណង់​ខុសច្បាប់​៕​ ដោយ​៖​កូឡាប​

spot_img
×