Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញ​អង្ករ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ ក្នុង​ខែសីហា​

spot_img

ភ្នំពេញ ៖ ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​បាន​កើនឡើង ៣១,០៥ ភាគរយ​ដែល​កើន​ដល់ ៤៤៨ ២០៣ តោន​ក្នុង​រយៈពេល ៨ ខែ​ដំបូង​នៃ​ឆ្នាំ​២០២០​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។

​របាយការណ៍​បាន​បញ្ជាក់ថា​ការនាំចេញ​អង្ករ​របស់​កម្ពុ​ជាមាន​ចំនួន ៤៤៨.២០៣ តោន​កើនឡើង ៣១.០៤ ភាគរយ​បើ​ប្រៀបធៀប​នឹង ៣៤២.០៤៥ តោន​ក្នុង​រយៈពេល ៨ ខែ​ដំបូង​ក្នុង​ឆ្នាំ ២០១៩ ។ ទោះយ៉ាងណា​ក៏ដោយ ក្នុង​ខែសីហា​តែមួយ ការនាំចេញ​អង្ករ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ដល់​ជាង ៣៤ ភាគរយ​ដែលមាន​ត្រឹមតែ ២២.១៣០ តោន​ខណៈដែល ៣៤.៣២២ តោន​។ ក្នុងចំណោម​ការនាំចេញ​អង្ករ​សរុប​មាន​ចំនួន ៣៥២ ៨០២ តោន​គឺ​អង្ករ​ក្រអូប​អង្ក​រស ៨៩ ៦៩៩ តោន​អង្ករ​ចំ​ហ៊ុយ ៥,៦៧៩ តោន​និង​ផ្សេងទៀត ២៣ តោន​។​

​ប្រទេស​ចិន​នៅតែ​ជាទី​ផ្សារ​ឈានមុខ​គេ​សម្រាប់​ការ​នាំចូល​អង្ករ​កម្ពុជា​។ ប្រទេស​ចិន​បាន​នាំចូល​ប្រហែល ១៥៩.២៥៣ តោន​ក្នុង​រយៈពេល ៨ ខែ​ដំបូង​បន្ទាប់មក​គឺ​ប្រទេស​បារាំង ៥៦.៩៦៤ តោន​។ ទោះយ៉ាងណា​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​ម៉ាឡេស៊ី​បាន​នាំចូល​ប្រហែល ២.៣២០ តោន​ពី​កម្ពុជា​វៀតណាម ១២.៨៣៦ តោន​, ប្រ៊ុ​យ​នី ១០.៥០០ តោន​៕ ដោយ ៖ CEN

spot_img
×