Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនប្រុស​លោក​ឧកញ៉ា ញឹក ផន ហៅ (​កៅ​) ប្រើ​កាំភ្លើង​អាកា​គំរាម​អ្នកជិះ​ម៉ូតូ នៅ​កំពង់ឆ្នាំង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ​

spot_img

​កំពង់​ឆ្នាំ​៖ បុរស​ម្នាក់​ជា កូន​របស់ លោក​ឧកញ៉ា ញឹក ផន ហៅ (​កៅ​)​បាន​ប្រើប្រាស់ កាំភ្លើង​អាកា​គំរាម​អ្នកជិះ​ម៉ូតូ សង្ស័យ​ផ្តើមចេញពី​ការ​ទំនាស់ រឿង​បើកបរ​លើ​ដងផ្លូវ នៅក្នុង​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​នោះ ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ថ្លែងថា កម្លាំង​នគរបាល​របស់លោក បាន​ឃាត់ខ្លួន​តាំងពី​យប់មិញ​(៣១​សីហា​) និង​កំពុង​សួរនាំ ដេ​ី​ម្បី​ចាត់វិធានការ​តាម​នីតិវិធី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀរ ប៊ុនធឿន ស្នងការរង​នគរបាល​ទទួល​ផែន​សេនាធិការ និង​ជា​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជម្លោះ​ខាងលើនេះ​កើតឡើង​រវាង​កូនប្រុស​លោក​ឧកញ៉ា ញឹក ផន ហៅ (​កៅ​) ដែល​គេ​ហៅ​ឈ្មោះ​ក្រៅ​ថា​០៩ ជាមួយនឹង​ភាគី​ម្ខាង​ទៀត​ជិះ​ម៉ូតូ​មួយគ្រឿង​មាន​គ្នា​ពីរ​នាក់​។​

​លោក​ស្នងការរង​បាន​បញ្ជាក់ថា បុរស​រូបនោះ មានឈ្មោះ ញឹក ផល អាយុ ៣៨​ឆ្នាំ​។ ជន​ដែលមាន​អាវុធ​អាកា​ប្រើប្រាស់​នេះ មិនមែនជា​កងកម្លាំង​នោះទេ គឺ​គ្រាន់តែ​ជា​អ្នក​បម្រើការ​ក្នុង​ក្រុមហ៊ុន​មួយកន្លែង​នៅ​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​ប៉ុណ្ណោះ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានចេញ​ព័ត៌មាន​បន្ទាន់​ថា នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១៦ និង​៤៥​នាទី នៅ​ចំណុច​ផ្លូវ​ចូល​ចម្ការ​អំពៅ របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ញ៉ឹក ផន (​ហៅ​កៅ​) ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កើតមាន​ករណី​ទំនាស់ រវាង​កូនប្រុស​របស់លោក​ឧក​ញ៉ា ញ៉ឹក ផន (​ហៅ​កៅ​) រហស្សនាម ០៩ (​អ្នក​បេ​ី​កបរ​រថយន្ត​) និង​ឈ្មោះ ប្រាក់ សំបាន (​អ្នកបើកបរ​ម៉ូតូ​)​។ ភាគី​ទាំងពីរ​បាន​បង្កទំនាស់​នឹង​គ្នា រហូតដល់​ភាគី​ខាង​អ្នកបើកបរ​រថយន្ត (​រហស្សនាម​០៩) ទាញ​កាំភ្លើង​វែង​ពី​ក្នុង​រថយន្ត​គំរាម ភាគី​អ្នកបើកបរ​ម៉ូតូ​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម លោកស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជា​កម្លាំង​ជំនាញ និង​លោក​អធិការនគរបាល​ស្រុក​ទឹកផុស​ចុះទៅ​កន្លែង​កើត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ អាស្រ័យហេតុនេះ សូម​អស់លោក លោកស្រី មតិ​សាធារណជន​ដែល​ទទួលបាន​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មេត្តា​ជ្រាប ។​

​សូមបញ្ជាក់ថា​៖ ករណីនេះ​កើតហេតុ នៅ​រសៀល ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ នៅ ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។ ជន​ទំនើង​នេះ​បាន​សំឡុត​ទៅលើ​អ្នកដំណើរ​ដែល​បើក​ម៉ូតូ ជិត​ឡាន​របស់ខ្លួន ក៏​ទាស់​ពាក្យសំដី ហើយ​ទាញ​កាំភ្លើង​AK ពី​ឡាន​គំរាម​គូរ​ភាគី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×