Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ជំងឺ​គ្រុន​ផ្តាសាយធំ (Influenza A) បាន​កើ​ត​ឡើ​ង​លើ​ក្រុមមនុស្ស​នៅក្នុង​ពន្ធ​គារ​ខេត្តព្រះវិហារ​ដោយមាន​ការចម្លង​បន្ត​គ្នា​

spot_img

​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា មាន​ហេតុ​ការ​ណ៍ករណី​សង្ស័យ​ជំងឺ​គ្រុន​ផ្ដាសាយធំ ជា​ច្រើ​ន​នាក់ បាន​កើ​ត​ឡើ​ង​លើ​ក្រុម​អ្នក​កំពុង​ជាប់​ក្នុង​មណ្ឌល​ឃុំឃាំង នៃ​ពន្ធ​ធនាគារ​ខេត្តព្រះវិហារ ហើយ លទ្ធផល​វិភាគ​វត្ថុ​សំណាក​ទទួលបាន​ពី​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណ​: បាន​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់គ្នា ដូច្នេះ មិនមែនជា​ករណី​ជំងឺ​កូ​វីដ​-១៩ ន​នោះទេ​។​

​ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា​៖ នា​ព្រឹក​វេលា​ម៉ោង ០៧​និង​១៥​នាទី​នៃ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានទទួល​ព័ត៌មាន​អំពី មាន​ហេតុ​ការ​ណ៍​ករណី​សង្ស័យ​ជំងឺ​គ្រុន​ផ្ដាសាយធំ ជា​ច្រើន​នាក់ បាន​កើត​ឡើង​លើ​ក្រុម​អ្នក​កំពុង​ជាប់​ក្នុង​មណ្ឌល​ឃុំឃាំង នៃ​ពន្ធ​ធនាគារ​ខេត្តព្រះវិហារ​។

ភ្លាមៗ​នោះ ក្រោយពី​ការចុះ​ស្រាវជ្រាវ និង​ពិនិត្យ​ស្ថានភាព​ជំងឺ ដោយ​ក្រុមការងារ​ឆ្លើ​យ​តប​បន្ទាន់ និង​ក្រុមគ្រូពេទ្យ​ពិនិត្យ​ព្យាបាល​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ តាម​លក្ខណ​:​បច្ចេកទេស អ្នកជំងឺ និង​អ្នក​សង្ស័យថា​ឆ្លង​ជំងឺ ត្រូវបាន​ធ្វើ​ការបែងចែក​ចេញ​ដូច​ខាង​ក្រោមៈ​
១. អ្នកជំងឺ​ចំនួន ១៤៧​នាក់ (​ស្ត្រី ១៩​នាក់​) ដាក់​ក្នុង​បន្ទប់​ដាច់​ដោ​យ​ឡែក ផ្តល់​ការព្យាបាល និង​បាន​យក​វត្ថុ​សំណាក​ដើ​ម្បី​ធ្វើ​តេស្ត​រក​វីរុស​កូ​វីដ​-១៩
២. អ្នក​សង្ស័យ​ឆ្លង​ជំងឺ​ផ្តាសាយធំ​ចំនួន ១១​នាក់ ត្រូវបាន​ដាក់​ឲ្យ​នៅ​បន្ទប់​ដាច់​ដើ​យ​ឡែក​ផ្សេង​មួយទៀត និង​
៣. អ្នក​ដែល​មិន​សង្ស័យ​ឆ្លង​ជំងឺ​ចំនួន ៣២៦​នាក់ (​ស្ត្រី ២០​នាក់​) ត្រូវ​បានដាក់​ក្នុង​បន្ទប់​ដាច់​ដោ​យ​ឡែក​ផ្សេងៗ​គ្នា​។​

​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ លទ្ធផល​វិភាគ​វត្ថុ​សំណាក​ទទួលបាន​ពី​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​សុខភាព​សាធារណៈ បាន​បង្ហាញថា អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់គ្នា ដូច្នេះ មិនមែនជា​ករណី​ជំងឺ​កូ​វីដ​-១៩ នោះទេ ហើ​យ​លទ្ធផល​វិភាគ​មន្ទីរ​ពិសោធ​ន៍ ក៏បាន​បញ្ជាក់ដែរថា ជា​ករណី​ជំងឺ​ផ្តាសាយធំ (Influenza A) ដែលជា​ជំងឺ​អាច​ឆ្លង​បន្ត​គ្នា​បាន​ក្នុង​ទ្រង់ទ្រាយ​បែបនេះ​ដែរ ប្រសិន​បើ​បុគ្គល​ម្នាក់ៗ មិនបាន​អនុវត្ត​កិច្ចការពារ​ខ្លួន​បាន​ត្រឹមត្រូវ​ទេនោះ​។ ក្រុមការងារ ក៏បាន​ធ្វើការអប់រំ​សុខភាព ដើម្បី​ឲ្យ​អ្នក​នៅក្នុង​ពន្ធ​គារ​ទាំងអស់​ចេះ​ការពារ​ខ្លួន កុំ​ឲ្យ​មានការ​ចម្លង​បន្ត​គ្នា​បន្ថែមទៀត​។

​បច្ចុប្បន្ន ស្ថានភាព​សុខភាព​របស់​អ្នកជំងឺ មាន​សភាព​ល្អ​ប្រ​សើ​រ​ជាប​ណ្តើ​រៗ និង​ស្ថិតក្រោម​ការតាមដាន​ដោយ​យកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​។

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​អនុវត្ត​វិធានការ​ការពារ​កុំ​ឲ្យ​មានការ​ចម្លងជំងឺ​កូ​វីដ​-១៩​ផង និង​ការពារ​ជំងឺ​ផ្តាសាយធំ​ផង ដែលជា​ជំងឺ​អាច​ឆ្លង​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់ទៀត ឬ​ឆ្លង​នៅក្នុង​ក្រុមគ្រួសារ ឬ​នៅក្នុង​ក្រុមមនុស្ស​ណាមួយ​នោះដែរ​៕ ដោយ​៖​កូ​ឡាប​

spot_img
×