Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាង​ហើយ​! បុរស​ចិត្តធម៌​ជិះ​ម៉ូតូ​ប្រទះឃើញ​នារី​រូប​ស្រស់ អង្គុយ​សំកុក​តាមផ្លូវ​កណ្តាលយប់​ស្ងាត់​តែឯង ស្រវឹង​លែង​ដឹងខ្លួន ពេល​សួរនាំ​ទើប​ដឹងថា​…

spot_img

​ថ្មីៗ​នេះ មានរឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ថៃ ដោយ​នារី​រូប​ស្រស់​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ ត្រូវបាន​បុរស​ម្នាក់​ប្រទះឃើញ​កំពុង​អង្គុយ​ទាំង​គ្មាន​កម្លាំងកំហែង នៅជាប់​ចិញ្ចើមផ្លូវ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ជំនួស​ជាខ្លាំង​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Nat Phuwakorn បាន​ផុស​ករណី​ខាងលើនេះ​កាលពី​ទី​៣០ ខែសីហា ឆ្នាំ​២០២០ ឲ្យ​ដឹងថា ខណៈពេល​រូបគាត់​កំពុងធ្វើដំណើរ​វិលត្រឡប់​ទៅផ្ទះ គាត់​ស្រាប់តែ​ប្រទះឃើញ​នារី​ម្នាក់​ស្ថិតក្នុង​សភាព​ស្រវឹង​ខ្លាំង កំពុង​អង្គុយ​នៅជាប់​ចិញ្ចើមផ្លូវ​។ ឃើញ​ដូច្នេះ គាត់​ក៏​ចូលទៅ​សួរនាំ​ថា តើ​នាង​កំពុង​អង្គុយ​រង់ចាំ​អ្នកណា​គេ​?​។ នាង​បាន​និយាយថា នាង​ស្រវឹង​ខ្លាំងណាស់ កំពុង​រង់ចាំ​មិត្ត​ប្រុស​មក​យក​។

​លោក Nat បន្តថា បន្ទាប់មក គាត់​បាន​យក​ទឹក​ឲ្យ​នាង​ផឹក និង​សុំ​ទូរស័ព្ទ​ពី​នាង​ដើម្បី​តេ​ទៅកាន់​មិត្ត​ប្រុស​របស់​នាង ដែល​មួយសន្ទុះ​ក្រោយមក បានមក​ដល់​។ មិត្ត​បុរស​នោះ បាន​ប្រាប់ថា មិត្តស្រី​របស់ខ្លួន​តែងតែ​ផឹក​ស្រវឹង ហើយ​រូបគាត់​បានមក​យក​នាង​នៅត្រង់​កន្លែង​នេះ​ជារឿយៗ​។​

​បើតាម​គណនី​ខាងលើ នៅជាប់​ខ្លួន​របស់​នាង គឺមាន​របស់រប​ស់មា​ន​តម្លៃ​ជាច្រើន​ដែលមាន​ដូចជា​៖ ទូរស័ព្ទ iPhone, ខ្សែក​, ក្រវិល និង​លុយកាក់​ក្នុង​កាបូប​របស់​នាង ដែល​មិនគួរណា​នាង​ផឹក​ដល់​ថ្នាក់​នេះ ដោយ​ពុំ​គិតពី​សុវត្ថិភាព​ខ្លួនឯង​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​សោះឡើយ​៕ ដោយ​៖ លឹម ហុង​

spot_img
×