Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្ងន់​ក​! បញ្ច្រក​ស្រា​បៀរ​ទៅ​ពពែ ធ្វើជា​ល្បែង​លេងសើច​! លទ្ធផល ត្រូវ​សមាគម​សត្វ​តាមរក​មុខ ព្រោះតែ​ហេតុផល​មួយ​នេះ​…

spot_img

​សមាគម​សត្វ​ម៉ាឡេស៊ី នៅពេលនេះ បាន​កំពុង​តាម​ស្វែងរក​សម្រាប់​ព័ត៌មាន​ណាមួយ បង្ហាញ​ក្រុម​បុរស​មួយក្រុម ដែល​ត្រូវ​បានឃើញ​នៅក្នុង​វីដេអូ​ចែករំលែក​មួយ កំពុង​បញ្ចុក​ពពែ​មួយ​ក្បាល​ជាមួយ​កំប៉ុង​ស្រា​បៀរ​។​

​ពួកគេ​បានសរសេរថា​៖ «​វីដេអូ​នៃ​យុវជន​ទាំងនោះ​បញ្ចុក​ស្រា​ទៅ​ពពែ​១​ក្បាល ត្រូវបាន​ជឿថា​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ ហើយ​បើតាម​ឡាន និង​តំបន់​ជុំវិញ គឺ​មើលទៅ​ដូច​ប្រទេស​នេះ​តែម្តង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​បំផុត​នោះ គឺ​ការ​ហៅថា ‘Hey, Kambing’ (​ពពែ​ជា​ភាសា​ម៉ា​ឡេ​) ដោយ​ម្នាក់​ក្នុងចំណោម​យុវជន​ទាំងនោះ​»​។​

​ពួកគេ​និយាយថា ស្រា​មិនគួរណា​ត្រូវបាន​ផ្តល់ឱ្យ​សត្វ​ទាល់តែសោះ ព្រោះ​វា​មិនល្អ​ឡើយ​សម្រាប់​សត្វ​។​

​ពួកគេ​បន្ថែមថា​៖ «​ការផ្តល់​ស្រា​ឲ្យ​ពពែ​ផឹក គឺជា​បទឧក្រិដ្ឋ​ដ៏​ឃោរឃៅ​ប្រឆាំងនឹង​សត្វ ពីព្រោះ​វា​ខុស​នឹង​របប​អាហារ​របស់​ពួកវា ហើយ​វា​មិន​សមស្រប​សម្រាប់​វា​ទេ​។ នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទារុណកម្ម​។ សាច់ញាតិ និង​មិត្តភក្តិ​របស់​យុវវ័យ​នៅក្នុង​វីដេអូ គួរតែ​បញ្ចេញ​នូវ​ព័ត៌មាន​ពេញលេញ​អំពី​ពេលវេលា និង​ទីកន្លែង​ដែល​បាន​កើតឡើង​តាមរយៈ​សមាគម​សត្វ​ម៉ាឡេស៊ី WhatsApp Hotline +601120901097​។​

​មិន​ថា​អ្នកណាម្នាក់​គិត​បែប​កំប្លែង​បែបណា​ទេ វា​ជា​រឿង​អមនុស្សធម៌ និង​ឃោរឃៅ ក្នុងការ​ចិញ្ចឹមសត្វ​ជាមួយ​អ្វីដែល​មិនល្អ សម្រាប់​ប្រព័ន្ធ​របស់​ពួកវា គ្រាន់តែ​សម្រាប់​រឿង​កំប្លែង​ប៉ុណ្ណោះ​។​

​យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា អាជ្ញាធរ​ជួយសង្គ្រោះ​ពពែ​រងគ្រោះ​នោះ​»៕ ដោយ​៖ លឹម ហុង​

spot_img
×