Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី អំពាវនាវ​ឲ្យ​យុវជន យុវនារី​និង​ប្រជាពលរដ្ឋ​ទាំងអស់​ទប់ស្កាត់ ការធ្វើ​បដិវត្តន៍​ពណ៌ និង​ទប់ស្កាត់​របប​ប្រល័យពូជសាសន៍ កុំ​ឲ្យ​មាន​ជា​លើក​ទី​២ នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បានធ្វើការ​អំពាវនាវ​ដល់​ក្មួយៗ​យុវជន​យុវនារី និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​ទប់ស្កាត់ ការធ្វើ​បដិវត្តន៍​ពណ៌ ការបម្រើ​មនោគមន៍វិជ្ជា​បរទេស និង​ប្រឆាំង​រាល់​ការជ្រៀតជ្រែក ពី​សំណាក់​កងកម្លាំង​អមិត្ត និង​មិន​ឲ្យ​មាន​ក្រុម​ណាមួយ​ឬ​ចលនា​ណាមួយ ទាញ​សង្គមជាតិ​របស់​យើង​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​កលិយុគ ដូច​ពេល​អតីតកាល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​ទៀត​ទេ បើទោះបី​ក្នុងតម្លៃ​ណាក៏ដោយ​។​

លោក​ឃួ​ង ស្រេង បាន​អំពាវនាវ​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្នុង​ពិធី​សម្ពោធ​រូបសំណាក «​ស្ត្រី​កំពុង​អង្គុយ​ឱប​កូន​» នៅ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក ស្ថិតក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា នៅក្នុង​ប្រទេស​កម្ពុជា និយាយ​ដោយឡែក​នៅ​រាជធានី​ភ្នំពេញ ក្នុងពេល​អតីតកាល នៃ​របប​ប៉ុលពត គឺ​បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ ក្លាយជា​ទីក្រុង​ខ្មោច ប្រជាពលរដ្ឋ​ត្រូវបាន​ជម្លៀស​ទៅកាន់​ជនបទ​គ្មាន​សល់ បញ្ញវន្ត​ត្រូវបាន​សម្លាប់​រង្គាល ប្រជាជន​អត់​អាហារ​ស្គមស្គាំង មានតែ​ស្បែក​និង​ឆ្អឹង សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម​គ្រប់​ប្រភេទ ត្រូវបាន​លុបបំបាត់ និង​មាន​សង្គ្រាមឈ្លប​នឹង​ចលនា​ឧទ្ទាម​ពាសពេញ​ប្រទេស ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ត្រូវបាន​បំផ្លិចបំផ្លាញ​ដល់​ចំណុចសូន្យ​។ ដូច្នេះ​លោក​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់ រក្សា​ឲ្យ​បាន​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ធ្វើយ៉ាងណា​កុំ​ឲ្យ​របប​ប្រល័យពូជសាសន៍ វិល​មកជា​លើក​ទី​ពីរ​ម្ដងទៀត​។​

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការកសាង​រូបសំណាក​ស្ត្រី​កំពុង​អង្គុយ​ឱប​កូន ស្ថិតនៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​នេះ គឺ​ដើម្បី​រំលឹក​ឡើងវិញ​នូវ សច្ចធម៌​ប្រវត្តិសាស្ត្រ​នៃ​ជីវិត​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ដែល​ត្រូវ​ព្រាត់ប្រាស់​ក្រុមគ្រួសារ ប្រពន្ធ​ព្រាត់​ប្ដី ប្ដី​ព្រាត់កូន ហើយក៏​មិនដឹងថា​ត្រូវ​ព្រាត់​ស្លាប់​ឬ ព្រា​ត់រស់ ឯ​អ្នក​នៅរស់​ក៏​រង់ចាំតែ​ពេល​ត្រូវបាន​គេ​យកទៅ​សម្លាប់​ប៉ុណ្ណោះ ពោលគឺ​ជីវិត​មានតែ​ក្តី​អស់សង្ឃឹម និង​ភាព​ភ័យរន្ធត់​គ្រប់ពេលវេលា​។ ដូច្នេះ​យើង​ត្រូវតែ​ចុង​ចាំ​គ្មាន​ថ្ងៃ​បំភ្លេច នឹងត្រូវ​ផ្សព្វផ្សាយ​ដល់​មនុស្ស​ជំនាន់​ក្រោយ ឲ្យ​បាន​យល់ដឹង​កុំ​ឲ្យ​របប​ព្រៃផ្សៃ​នេះ វិលត្រឡប់​មកលើ​សង្គម​ជាតិ​យើង ជា​លើក​ទី​ពីរ​ទៀត​ឲ្យ​សោះ​។​

​លោកស្រី​រស់ សុភា​រ៉ាវី ប្រធាន​មជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក បាន​មានប្រសាសន៍​លើកឡើង​ផងដែរ​ថា រូបសំណាក​ស្ត្រី​អង្គុយ​ឱប​កូន ក្នុងស្ថានភាព​ភ័យរន្ធត់ និង​អស់សង្ឃឹម​ក្នុង​ឆាកជីវិត ធ្វើឡើង​អំពី​ស្ពាន់​មាន​កម្ពស់​២​ម៉ែត្រ មាន​ខឿន​ពីរ​ថ្នាក់​កម្ពស់ ១,២២​ម៉ែត្រ ថ្នាក់​ទី​១ កម្ពស់​១,៨៦​ម៉ែត្រ បណ្ដោយ ៤,២០​ម៉ែត្រ កម្រាល​ផ្ទៃ​ខាងលើ​៩​ម៉ែត្រការ៉េ និង​ស៊ុំ​បូក​ថ្មលាង​ពណ៌​ប្រផេះ បិត​ម៉ាប​ពណ៌​ខ្មៅ​នៅ​ជញ្ជាំង​ទាំង​បួន ទិស ដោយមាន​ចារិក​អក្សរ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ដែលមាន​ខ្លឹមសារ ស្ដីពី​ការចងចាំ​គ្មាន​ថ្ងៃ​ភ្លេច​នូវ​របប​កម្ពុជា​ប្រជាធិបតេយ្យ ១៧​ខែ ៤​ឆ្នាំ ១៩៧៥ ថ្ងៃ​៦ ខែមករា ឆ្នាំ​១៩៧៩ ។ ថ្នាក់​ទី​២ កម្ពស់​០,៣៦០ ម៉ែត្រ បណ្ដោយ ៤,២​ម៉ែត្រ ផ្ទៃ កម្រាល​ថ្ម​ម៉ាប​ពណ៌​ប្រផេះ​ខ្មៅ​។ រូបសំណាក​នេះ​មាន​កម្ពស់​សរុប​៣,២២​ម៉ែត្រ និង​បាន​ប្រើប្រាស់​រយៈពេល​នៃ​ការសាងសង់​ចំនួន ៦​ខែ​៕​ដោយ​៖​កូ​ឡាប​

spot_img
×