Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ លោះ​ព្រលឹង​គ្រប់គ្នា​! ស្មានតែ​ខ្លា​ចូល​ភូមិ លុះ​ដឹង​ការពិត​ហួសចិត្ត ព្រោះ​មិន​នឹកស្មានថា​ជា​…

spot_img

សត្វ​ឆ្កែ​១​ក្បាល យ៉ាងហោចណាស់ ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ធ្វើដំណើរ​ឆ្លងកាត់ ភ័យ​លោះ​ព្រលឹង​ខណៈ​ក្រឡេកឃើញ​វា​ភ្លាម គិត​ស្មានតែ​សត្វ​ខ្លា​១​ក្បាល កំពុង​ចូល​អុកឡុក​ភូមិ​នោះ តែ​តាមពិត​គ្រាន់តែ​ជាស​ត្វ​ឆ្កែ​ដែល​ត្រូវបាន​គេ​លាប​ពណ៌​ឲ្យ​ដូច​ខ្លា​ប៉ុណ្ណោះ​។​

​ក្រោយពី​រូបភាព​នេះ​ត្រូវបាន​បែកធ្លាយ​នៅលើ​បណ្តាញ​សង្គម សកម្មជន​សត្វ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បានសម្រេច​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត ចំពោះ​អ្នក​ដែល​បាន​ផ្តល់ព័ត៌មាន​អ្នក​ដែល​បាន​ប្រឌិត​រឿងនេះ​ឡើង ដើម្បី​ឲ្យ​អាជ្ញាធរ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ក្នុងនោះ ពួកគេ​សរសេរថា​៖ «​សូមជួយ​ផ្តល់ព័ត៌មាន​ផង ពី​ទីតាំង និង​ថា​តើ​សត្វ​នេះ​ជា​របស់​អ្នកណា​?»​។​

​ជាមួយគ្នា​នោះ​ផងដែរ សកម្មជន​សត្វ ក៏បាន​បញ្ជាក់ថា «​ប្រាក់រង្វាន់​នឹងត្រូវ​បានប្រគល់​ជូន​អ្នក​ដែល​បានបង្ហាញ​ព័ត៌មាន​អំពី​ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ​»​។​

​ទាក់ទង​នឹង​រឿងហេតុ​ដ៏​ហួសចិត្ត​នេះ​ផងដែរ មហាជន​សង្ឃឹមថា អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការរំលោភបំពាន​ទៅលើ​សត្វ​ឆ្កែ​នេះ នឹង​ត្រូវបាន​ប៉ូលីស​នាំយកមក​កាត់ទោស​៕ ដោយ​៖ លឹម ហុង​

spot_img
×