Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​នារី​អាយុ ១៨​ឆ្នាំ ទៅ​តុលាការ​ខេត្តតាកែវ ករណី​ឃាតកម្ម​គប់​កណ្តៀវ​ត្រូវ​ទៅ​ចំ​ទ្រូង​របស់​កុមារ​រងគ្រោះ មុត​បេះដូង​ស្លាប់​ភ្លាម​

spot_img

​តាកែវ ៖ ករណី​ឃាតកម្ម​ទៅលើ​កុមារ​អាយុ ១៨​ខែ ម្នាក់​ក្នុង​ជម្លោះ​រវាង​ម្តាយ​ក្មេងរងគ្រោះ​ជាមួយ​នារី​ជនដៃដល់​ម្នាក់ ដែល​ជនដៃដល់​បាន គប់​កណ្តៀវ​ត្រូវបាន​គប់​ទៅ​ចំ​ទ្រូង​របស់​កុមារ​រងគ្រោះ ធ្វើ​ឲ្យ​មុត​ដល់​បេះដូង​។ នារី​អាយុ ១៨​ឆ្នាំនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​។​

​ករណី​ឃាតកម្ម​ទៅលើ​កុមារ​អាយុ ១៨​ខែ នៅ​ខេត្តតាកែវ​។ កាលពី​ថ្ងៃទី​៣១ ខែសីហា នៅវេលា​ម៉ោង​១១​ព្រឹក កុមារ​អាយុ​១៨​ខែ​បាន​ឈរ​នៅ​ជិត​ម្តាយ ពេល​ដែលមាន​ជម្លោះ​បានកើត​ឡើង​រវាង​មនុស្ស​ស្រី​ពីរ​នាក់​ទៀត​នៅ​ជិតគ្នា​។ បន្ទាប់ពី​មាន​ជម្លោះ​ហើយ នារី​ម្នាក់​អាយុ ១៨​ឆ្នាំ បាន​គប់​កណ្តៀវ​ដែល​ខ្លួន​កំពុងកាន់​។ ដោយ​ចៃដន្យ កណ្តៀវ​ស្រួច​នេះ​ត្រូវបាន​គប់​ទៅ​ចំ​ទ្រូង​របស់​កុមារ​រងគ្រោះ ធ្វើអោយ​មុត​ដល់​បេះដូង​។ កុមារ​រងគ្រោះ​បាន​ស្លាប់​ភ្លាមៗ​។​

​នារី​អាយុ ១៨​ឆ្នាំនេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​។​

​មន្ត្រី​ជំនាញ​របស់​អង្គភាព​ការពារ​កុមារ (Child Protection Unit , CPU) និង​ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ (FST) បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ ដើម្បី​ផ្តល់​ជា​ជំនួយ​ដល់​នគរបាល​ស្រុក​ក្នុងការ​ស៊ើបអង្កេត​៕ ដោយ​៖​កូ​ឡាប​

spot_img
×