Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ ៖ ផែនការអភិវឌ្ឍន៍​នុយក្លេអ៊ែរ​ថ្មី របស់​អា​មេ​រិច កំពុង​បញ្ឆេះ​ឲ្យមាន​ការប្រកួតប្រជែង​អាវុធ​

spot_img

​ការបញ្ចេញ​ឯកសារ​គោលនយោបាយ​នុយក្លេអ៊ែរ​របស់​មន្ទី​បញ្ចា​កោណ​អា​មេ​រិច កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​ក្នុង​នោះ​អា​មេ​រិច​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ថា នឹង​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​ថ្មី បាន​រង​ការរិះគន់​ជា​អន្តរជាតិ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​រុស្សី Sputnik នៅ​ថ្ងៃ​អង្គារ​នេះ​។​

​ឯកសារ​ដែល​ចេញ​កាលពី​ថ្ងៃ​សុក្រ​អាទិត្យ​មុន បាន​អះអាង​បញ្ជាក់ថា អា​មេ​រិច​ចាំបាច់​ត្រូវតែមាន​អាវុធ​នុយក្លេអ៊ែរ​ដែល​ខ្លាំង និង​មាន​ប្រសិទ្ធិភាព​ជាង​មុន ក្រោយពេល​មាន​ការគំរាមកំហែង​កើនឡើង​ពី​រុស្សី ចិន អ៊ឺរ៉ង់ និង​កូរ៉េខាងជើង​។ អា​មេ​រិច​បញ្ជាក់​ពី​ផែនការ​អភិវឌ្ឍ​ន៏​អាវុធ​នុយក្លេអ៊ែរថ្មី​​ឬ​ក៏​ធ្វើ​ទំនើបកម្ម​លើ​អាវុធ​ដែល​មាន​ស្រាប់​។​

​ឯកសារ​ស្ថាន​ការ​ណ៏នុយក្លេអ៊ែរ បានលើកឡើង​ពី​ការធ្វើ​សមា​ហ​រ័ណ​កម្ម​នៃ​សមត្ថភាព​នុយក្លេអ៊ែរ​សម្រាប់​យន្តហោះ​ចំបាំង F-35 ការ​ដាក់​ពង្រាយ​ក្បាប់​គ្រាប់​នុយក្លេអ៊ែរ​នៅ​សមុទ្រ និង​ការអភិវឌ្ឍន៍​អាវុធ​យុទ្ធសាស្ត្រ​ក្រោម​ដី និង​ផែនកា​រណ៍​ផ្សេងៗ​ទៀត​។​

​អ្នកជំនាញ​នុយក្លេអ៊ែរ​អ៊ឺរ៉ង ឈ្មោះ Hassan Beheshtipour បាន​ថ្លែង​ប្រាប់​សារព៌តមាន Sputnik ដូច្នេះ​ថា គោល​នយោបាយ​ថ្មី​នុយក្លេអ៊ែរ​អា​មេ​រិច មិន​ត្រឹមតែ​ជា​ការគំរាមកំហែង​ទៅ​ដល់​ប្រទេស​ដែល​ខ្លួន​បាន​រាយ​នាម​នោះទេ ប៉ុន្តែ​ថែមទាំង​គំរាមកំហែង​ដល់​ពិភពលោក និង​មនុស្សជាតិ​ដែរ​។​

​លោក​ថ្លែងថា “​មហិច្ឆតា​របស់​អា​មេ​រិច បាន​កំពុង​បញ្ឆេះ​ឲ្យមាន​ការប្រកួតប្រជែង​អាវុធ ដែល​ប្រទេស​ដទៃ​ទៀត​ក៏​នឹង​ធ្វើ​ទំនើបកម្ម​អាវុធ និង​បង្កើត​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ពួកគេ ហើយ​ជា​លទ្ធផល​វា​នឹង​ធ្វើឲ្យ​បាត់បង់​តុល្យភាព​នុយក្លេអ៊ែរអ​ន្ត​រ​ជាតិ​”​។​

​លោក​បន្ត​ទៀត​ថា ដោយ​សំដៅ​ដល់​លោក​ត្រាំ​ថា ក្នុងនាម​ជា​អ្នកជំនួញ​ដែល​មិន​មាន​ចំណេះដឹង​គោលនយោបាយ​បរទេស ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​ជឿជាក់ថា​អ្វីៗ​អាច​វា​ស់បាន​ទាំងអស់​ដោយ​លុយ​ដុល្លា​៕ សុភ័ក្ត្រ​

spot_img
×