Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាប់គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី ច្រើន​ខែ​ដោយសារ​កូ​វីដ​១៩ អត់​ការងារ​ធ្វើ ពេលនេះ​កំពុង​ជួប​ទុក្ខលំបាក​ខ្លាំង ចង់​វិល​មក​ខ្មែរ​វិញ តែ​មិនដឹង​មក​ដោយ​វិធី​ណា ប្អូនស្រី​លើកដៃ​សំពះ​ស្នើ​សម្តេច​ទាំងពីរ​ជួយ​ផង​! (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​អាណិតអាសូរ​មួយ ខណៈដែល​នារី​ជា​ពលករ​ខ្មែរ​ម្នាក់ បាន​លើក​ម្រាមដៃ​ដប់​សំពះអង្វរ​ស្នើ​ទៅដល់​សម្តេច​ទាំងពីរ មេត្តាជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​រូបនាង​បាន​វិល​ត្រឡប់មក​ស្រុក​ខ្មែរ​វិញ​ផង បន្ទាប់ពី​ជាប់គាំង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយសារ​កូ​វីដ​-១៩ អត់​ការងារ​ធ្វើ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ និង​កំពុង​ជួប​ការលំបាក​ខ្លាំងណាស់ ដែល​ពេលនេះ​លុយ​ក៏​អត់​មាន ហើយ​លិខិតឆ្លងដែន​របស់​នាង​ក៏ត្រូវ​ផុតកំណត់​ទៀត​។​

​បើ​ការ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កលោក ហ៊ុយ ឧ​ត្ត​ម នារី​ពលករ​ខ្មែរ​ដែល​កំពុង​ជួប​ទុក្ខលំបាក​យ៉ាងខ្លាំង​ខាងលើនេះ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី នាង​មានឈ្មោះ លន់ ស្រី​ភ​ន់ មាន​ស្រុកកំណើត​នៅ​ភូមិ ភ្នំ​រំ​ពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ ស្រី​ភ​ន់ បាន​ប្រាប់​ឲ្យ​ដឹងថា នៅពេលនេះ នាង​កំពុង​ជួប​ទុក្ខលំបាក ដោយសារ​អត់​ការងារ​ធ្វើ ធ្លាក់ខ្លួន​ឈឺ លុយកាក់​ក៏​គ្នាន ហើយ​លិខិតឆ្លងដែន​ក៏​ហួសកំណត់​ទៀត​!​។ ហេតុនេះ នាង​ចង់​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ដើម្បី​ជួបជុំ​ក្រុមគ្រួសារ ប៉ុន្តែ មិនដឹងថា​ត្រូវ​វិលត្រឡប់​មក​ដោយ​វិធី​ណា​?​។​

​ចំណែក​ឪពុកម្តាយ​របស់​នាង​វិញ ក៏បាន​លើកដៃ​សំពះ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជួយ​កូនចៅ​ផង ព្រោះ​ពេលនេះ កូនស្រី​របស់​ពួកគាត់​កំពុង​ជួប​ទុក្ខលំបាក​វេទនា ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ​ពី​សុខទុក្ខ​កូនស្រី​ខ្លាំងណាស់​៕ ដោយ​៖ លឹម ហុង​


spot_img
×