Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្នងការ​ខេត្ត​កំពង់​ឆ្នាំង បញ្ជា​ជំនាញ​ឲ្យ​ចាត់ការ​យ៉ាង​តឹងរ៉ឹង​ទៅតាម​ច្បាប់​ចំពោះ​កូន​ឧកញ៉ា​ញឹក ផន ហៅ​កៅ បាន​សម្ញែង​កាំភ្លើង​អាកា​ស្វ័យ​បត់ គំរាម​អ្នកជិះ​ម៉ូតូ​២​នាក់​

spot_img

​កំពង់ឆ្នាំង ៖ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​របាយការណ៍​លម្អិត​ជុំវិញ​ការបង្ក្រាប គំរាមកំហែង និង​ការប្រើប្រាស់​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។ បុរស​ម្នាក់​ជា​កូន​ឧកញ៉ា​ញឹក ផន ហៅ​កៅ បាន​សម្ញែង​កាំភ្លើង​អាកា​ស្វ័យ​បត់ និង​គំរាម​បុក​អ្នកជិះ​ម៉ូតូ​២​នាក់ នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង រហូត​មានការ​ឃាត់ខ្លួន​កូនអ្នកមាន​ទ្រព្យ​រូបនោះ ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់វិធានការ​តាម​នីតិវិធី​។​

​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ វេលា​ម៉ោង ១៦ និង ៤៥ នាទី នៅ​ចំណុច​ផ្លូវ ចូល​ចំការ​អំពៅ​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ញឹក ផន (​ហៅ​ភៅ​) ស្ថិត​ក្នុងភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង កើតមាន​ករណី​ទំនាស់​ពាក្យសម្តី​គ្នា រវាង​អ្នកបើកបរ​រថយន្ត ឈ្មោះ ញឹក ផល ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មុខរបរ មើល​ការខុសត្រូវ​ចំការ​អំពៅ និង​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ប្រាក់ សំបាន ភេទ​ប្រុស អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង (​បើកបរ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​) មុខរបរ ធ្វើស្រែ ។

​អ្នកនាំពាក្យ បាន​បន្តថា ក្នុងករណី​នេះដែរ ឈ្មោះ ញឹក ផល បាន​យក​អាវុធ​អាកា​៤៧ ចេញពី​ក្នុង​រថយន្ត មក​គំរាម​ឈ្មោះ ប្រាក់ សំបាន ប៉ុន្តែ មិនបាន​ផ្ទុះអាវុធ​នោះទេ ។​

​ពេល​ទទួលបាន​ព័ត៌មាន​ខាងលើ លោកស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​កម្លាំង ជំនាញ​ព្រហ្មទណ្ឌ ខេត្ត ស្រុក និង​ប៉ុស្តិ៍ ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​បាន​ឃាត់ខ្លួន​ឈ្មោះ ញឹក ផល បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​តាម នីតិវិធី រីឯ​ឈ្មោះ ប្រាក់ សំបាន គេចខ្លួន ។​

​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សូម​ធ្វើការ​ប្រកាស​ព័ត៌មាន​ជូន​មតិ​សាធារណជន​បាន​ជ្រាបថា
១-​ឈ្មោះ ញឹក ផល បាន​ឆ្លើយ​សារភាព​បឋម ថាៈ អាវុធ​ធុន អាកា​៤៧ គឺជា​អាវុធ​ដែល រើស​បាន​ពី​ក្នុង​ដី​ពេល​ភ្ជួរ​ដាំ​អំពៅ ហើយ​យកមក​ដុសខាត់​បាញ់ថ្នាំ​ថ្មី ។ ២-​ករណីនេះ “​លោកស្នងការ បាន​បញ្ជា​ឲ្យ​ជំនាញ​ចាត់ការ​យ៉ាង​តឹងរ៉ឹង ទៅតាម​ច្បាប់​ជា​ធរមាន ។​

២-​សូម​អរគុណ​ទៅដល់ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​បន្ត​ប្រកបដោយ​សីលធម៌ ហើយ​ជឿជាក់​មកលើ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង ។​

​អ្នកបើករថយន្ត និង​បាន​ទាញ​កំ​ភ្លើង​មក​គំរាម មានឈ្មោះ ញឹក ផល អាយុ​៣៨​ឆ្នាំ មុខរបរ​មើល​ការខុសត្រូវ​ចំការ​អំពៅ រីឯ​អ្នកបើក​ម៉ូតូ​មានឈ្មោះ ប្រាក់ សំបាន អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស (​បើក​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​)​។​

​បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ឈ្មោះ ញឹក ផល បាន​សារភាពថា អាវុធ​ធុន​អាកា​៤៧ ជា​អាវុធ​ដែល​ខ្លួន​រើស​បាន​ពី​ក្នុង​ដី​ពេល​ភ្ជួរ​ដាំ​អំពៅ ហើយ​យកមក​ដុសខាត់​បាញ់ថ្នាំ​ថ្មី​។ ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជា​ជំនាញ​ឲ្យ​ចាត់ការ​យ៉ាង​តឹងរឹង​ទៅតាម​ច្បាប់​ជា​ធរមាន​។​

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០​ម្សិលមិញ​នេះ មាន​ជម្លោះ​ពាក្យសម្តី​ព្រោះតែ​ការបើកបរ​មួយ​រវាង​អ្នកជិះរថយន្ត និង​អ្នកជិះ​ម៉ូតូ នៅ​ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​តាមរយៈ​វីដេអូ​ថត​ដោយ​បុរស​អ្នកជិះ​ម៉ូតូ ហើយ​បង្ហោះ និង​ចែកចាយ​យ៉ាង​ព្រោងព្រាត​លើ​បណ្តាញ​សង្គម​នោះ គេ​បានឃើញ​បុរស​ភាគី​អ្នកជិះរថយន្ត បាន​និយាយ​គំរាម​ឱ្យ​បុរស​ជិះ​ម៉ូតូ​បើកបរ​ឱ្យ បាន​ត្រឹមត្រូវ ហើយ​ថែមទាំង​បាន​គំរាម​បុក​អ្នកជិះ​ម៉ូតូ​ផងដែរ​។ មិន​ត្រឹមតែ​គំរាម​បុក និង​ប្រើ​សម្តី​ធ្ងន់ៗ​ដាក់​ទៅ​បុរស​ជិះ​ម៉ូតូ​នោះទេ បុរស​ជា​អ្នកជិះរថយន្ត​នេះ​ថែមទាំង​បាន​ទាញយក​កាំភ្លើង AK៤៧ ចេញពី​ក្នុង​រថយន្ត​មកកាន់​សម្ញែង​ដាក់​ភាគី​ជម្លោះ​ថែម​ទៀតផង​៕​ដោយ​៖​កូ​ឡាប​

spot_img
×