Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​ប្រជុំ​សាមញ្ញ​លើក ទី​45 ក្នុង​អាណត្តិ​ទី​2

spot_img

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​ការងារ របស់​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី​45 ក្នុង​អាណត្តិ​ទី 2 ចូលរួម​ដោយ ឯកឧត្តម ឈិន សេង​ងួន និង​លោកជំទាវ ហៀក ហ៊ីមុ​ល្លី​អភិបាលរង នៃ​គណៈ​អភិបាលរង​ខេត្ត ព្រម​ទាំ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។ កិច្ចប្រជុំ​នេះ បាន​ចាប់ផ្តើម​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​រៀបចំ​អោយ​ផ្នែក​ពាក់ព័ន្ធ​ស្តាប់​សេចក្ដីរាយការណ៍​នានា ពី​សកម្មភាព របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​សកម្មភាព​រួម​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។​

​កិច្ចប្រជំុ​នេះ បាន​លើកយក​របៀបវារៈ​ចំនួន 5 មក​ពិភាក្សា រួមមាន​៖ ទី​1​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​របៀប​វរៈ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​45 អាណត្តិ​ទី​2​។ ទី​2 ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជំុ​សាមញ្ញ​លើកទី​44 អាណត្តិ​ទី​2 របស់​ក្រុមប្រឹក្សា​ខេត្ត​។ ទី​3 ពិនិត្យ​និង​អនុម័ត​របាយការណ៍​ប្រចាំ​ ខែ​មករា​ ឆ្នាំ​2018 ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត (​គិត​ចាប់ពី​ថ្ងៃ​ទី​20 ខែ​ធ្នូ  ឆ្នាំ​2017 ដល់​ថ្ងៃ​ទី​20 ខែ​មករា ឆ្នាំ​2018)​។ ទី​4 ស្ដាប់​របាយការណ៍ របស់​គណៈកម្មាធិការ​នានា របស់​ក្រុមប្រឹក្សា​ខេត្ត និង​ទី​5 បញ្ហា​ផ្សេងៗ​។​

​នៅ​ក្នុង​កិច្ចវ្រជុំដ​ដែល​នេះ ក៏​បាន​លើកយក​ការងារ​សំខាន់ៗ​មួយចំនួនទៀត មក​ពិភាក្សា​ផងដែរ គឺ​ការងារ សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​និង​ការងារ​បរិស្ថាន​។​

​តាម​របាយការណ៍​ក៏​ដូចជា​កិច្ច​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី 45 នេះ បានបង្ហាញ និង​បាន​ឲ្យ​តម្លៃ​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង របស់​មន្ត្រីរាជកា​រក​ង​កម្លាំងប្រដាប់អាវុធ​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន ក្នុង​ខេត្ត បាន​ខិតខំ​បំពេញ​ភារកិច្ច​ដើម្បី​ប្រយោជន៍​សង្គម និង​ជីវភាព​រស់នៅ​ទទួលបាន​លទ្ធផល​វិជ្ជមាន​យ៉ាងច្រើន​។

​ដោយឡែក​ចំពោះ​ការពិភាក្សា​អំពី​ការងារ​សន្តិសុខ​សង្គម និង​ការ​អភិ​វឌ្ឌន៍ ឃំ​ុ សង្កាត់ នៅក្នុងរ​បាយ​ការ របស់​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​បង្ហាញឲ្យឃើញថា បញ្ហា​សន្តិសុខ​សង្គម​ត្រូវបាន​រក្សា​ការពារ​ល្អប្រសើរ ដោយ​កាត់បន្ថយ​បាន នូវ​បទល្មើស​ផ្សេងៗ ធ្វើឲ្យ​ប្រជាពលរដ្ឋ​មានជំនឿមក​លើ​គោលន​យោបា​យ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​យ៉ាងនេះ​ក្ដី ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ នៅតែ​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់ រឹតបន្តឹង​ការអនុវត្ត​ច្បាប់​នានា ដើម្បី​រក្សា​សន្តិសុខ សុ​វត្តិភាព ជូន​ប្រជាពលរដ្ឋ ក៏​ដូចជា​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យបាន​ត្រឹមត្រូវ​។ ក្រៅពី​នេះ​ចំពោះ ការងារ​គ្រប់គ្រង​វិស័យ​ខា​ភិបាល វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍ ក៏​ត្រូវបាន​លើកយក​មក​ពិភាក្សា​ដើម្បី​ការអភិវឌ្ឍន៍​ឃុំ​សង្កាត់​ក្នុង​កិច្ចប្រជុំ​ផងដែរ​៕ ដែន សីមា​

spot_img
×