Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​កម្ពុជា នឹង​ញ្ច​ប់​ការគំរាមកំហែង​ដោយសារ​មីន​ប្រឆាំង​មនុស្ស ឲ្យ​អស់​ត្រឹម​នៅ​ឆ្នាំ​២០២៥

spot_img

​អាជ្ញាធរ​មីន​៖ សម្តេចនាយក​រដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​យ៉ាងច្បាស់​លាស់ ដើម្បី​បញ្ចប់​ការគំរាមកំហែង​ដោយសារ​មីន​ប្រឆាំង​មនុស្ស ឲ្យ​អស់​ត្រឹម​នៅ​ឆ្នាំ​២០២៥ និង​កាត់បន្ថយ​គ្រោះថ្នាក់ ដោយសារ​មីន និង​គ្រាប់ ឲ្យ​នៅ​កម្រិត​អប្បបរមា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានអនុញ្ញាត​ឲ្យ​លោក Buerli Markus នាយក​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ប្រទេស​ស្វី​ស​ថ្មី ចូលជួប​ពិភាក្សា​ការងារ​ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ភាពជា​ដៃគូ លើ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​ចក្ខុវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​យ៉ាងច្បាស់​លាស់ ដែល​សម្តេច​តេ​ជោ​ចង់ឃើញ កម្ពុជា​បញ្ចប់​ការគំរាមកំហែង​ដោយសារ​មីន​ប្រឆាំង​មនុស្ស​ដែល​បាន​ស្គាល់ អោយអស់​ត្រឹម​នៅ​ឆ្នាំ​២០២៥ និង​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន​និង​គ្រាប់​ឲ្យ​នៅ​កម្រិត​អប្បបរមា​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ស្វី​ស ដែល​បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​នៅ​កម្ពុជា ក្នុងនោះ​រួមមាន​ការងារ​បោសសម្អាត​មីន​មនុស្សធម៌ ចាប់តាំងពី​ឆ្នាំ​២០១៣​។

​ជាមួយនឹង​ការប្រយុទ្ធប្រឆាំង​គ្រាប់បែក​ចង្កោម​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​សារជាថ្មី​ម្តង​ទៀតថា ក្នុងនាម​សម្តេច​តេ​ជោ ជា​អ្នក​កសាង និង​ស្រឡាញ់​សន្តិភាព ហើយ​កម្ពុជា​ធ្លាប់​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​គ្រាប់បែក​ចង្កោម កម្ពុជា​នៅ​រក្សា​ជំហរ​ដដែល និង​នៅតែ​ចូលរួម​ជា​រដ្ឋ​សង្កេតការណ៍​នៃ​អនុសញ្ញា​គ្រាប់បែក​ចង្កោម​នេះ ព្រមទាំង​ត្រៀម​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​គ្រប់បែបយ៉ាង ក្នុងនាម​ប្រទេស​ស្វី​ស​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​អនុសញ្ញា​គ្រាប់បែក​ចង្កោម ដើម្បី​ឈានដល់​ការបញ្ចប់​នូវ​សោកនាដកម្ម​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជាពិសេស​គ្រាប់បែក​ចង្កោម​។​

​ឯកឧត្តម​បន្តទៀតថា កម្ពុជា​បានធ្វើ​គ្រប់បែបយ៉ាង​ទាំងអស់​ក្នុងការ​ស្រាវជ្រាវ ការរុករក ការកម្ទេច​ចោល ការអប់រំ​យល់ដឹង​ពី​គ្រាប់បែក​ចង្កោម ការធ្វើ​សកល​ភា​វូប​នី​កម្ម​នៃ​ការហាម​ប្រើប្រាស់ ការជួយ​ជនរងគ្រោះ និង​ការធ្វើ​សេចក្តីរាយការណ៍​អំពី​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រាប់បែក​ចង្កោម​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក Buerli Markus បាន​បញ្ជាក់ថា រដ្ឋាភិបាល​ស្វី​ស បាន​អបអរសាទរ​ចំពោះ​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ល្អ គាំទ្រ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការងារ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ហើយនឹង​បន្ត​គាំទ្រ​រហូតដល់​កម្ពុជា​អស់​មីន​នៅ​ឆ្នាំ​២០២៥ និង​បន្ត​ជួយ​ក្រោយ​ឆ្នាំ​២០២៥ ទៀត​។
​លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការងារ​បោសសម្អាត​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​វិស័យនេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​លើ​ការងារ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ​របស់​ប្រទេសជាតិ ដូចជា កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល អប់រំ យេនឌ័រ កាត់បន្ថយ​ភាពក្រីក្រ ជាដើម​។​

​ជាមួយគ្នានេះ លោក Buerli Markus បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​ប្រទេស​ស្វី​ស ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​គ្រាប់បែក​ចង្កោម នៅ​ចុងឆ្នាំ​២០២០ ខាងមុខនេះ​៕​ដោយ​៖​កូ​ឡាប​


spot_img
×