Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប អះអាងថា អត្តសញ្ញាណប័ណ្ណ​ប្រភេទ​ចាស់ មិនអាច​ប្រើ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២០​បានទេ​

spot_img

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចេញ​ខិត្តប័ណ្ណ​ស្តីពី​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ចាស់ មិនអាច​ប្រើប្រាស់​សម្រាប់​ការចុះឈ្មោះ បោះឆ្នោត​ឆ្នាំ​២០២០ បានទេ​។

​បើតាម​ខិតប័ណ្ណ នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ នៅតាម​សាលាឃុំ​សង្កាត់ និង​នៅតាម​ភូមិ​មួយចំនួន ក្នុង​ឃុំ​សង្កាត់​ទូទាំងប្រទេស​។​

​គ​.​ជ​.​ប បានបញ្ជាក់​បន្ថែមថា ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​២​ភេទ ដែលមាន​អាយុ ១៨​ឆ្នាំ​ឡើងទៅ គឺ​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០០៣ ត្រូវមាន​អត្ត​សញ្ញាប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប្រភេទ​ថ្មី (​អ​.​ខ​) ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត (​ឯ​.​អ​)៕​ដោយ​៖​កូ​ឡាប​

spot_img
×