Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្តែងៗ​! មុខមាត់​ស្អាតបាត តែ​មិន​នឹកស្មាន​ចិត្តសាហាវ​បែបនេះ ជិះឡាន​ដេញ​បុក​ប៉ុនប៉ង​សម្លាប់​ស្ត្រី​ម្នាក់ សំណាង បាន​ដែក​កល់​កង់ កុំ​អី​ចប់​បាត់​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ នេះ​ជា​ខណៈពេល​ដ៏​សាហាវ​មិន​នឹកស្មាន​ដល់​មួយ ដែល​បាន​កើតឡើង​កាលពីពេល​ថ្មីៗ​នេះ ដោយ​បង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់ បាន​បើកឡាន​ប៉ុនប៉ង​បុក​សម្លាប់​ស្ត្រី​ម្នាក់ ប៉ុន្តែ សំណាងល្អ​ណាស់ ដែល​បាន​ដែក​កល់​កង់ កុំ​អី​ស្ត្រី​នោះ​មិនដឹង​ជា​យ៉ាងណា​នោះទេ​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១១​និង​៣០​នាទី នៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Cho Kris បាន​បង្ហោះ​វីដេអូ​ស្តែងៗ និង​សរសេរ​រៀបរាប់​អំពី​ហេតុការណ៍​ខាងលើនេះ​ឲ្យ​ដឹងថា​៖ «​សកម្មភាព​ដែល​ជនល្មើស​បើករថយន្ត​បុក ហើយ​ចុះ​ពី​រថយន្ត​មក​វាយ​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​មាន​របួស​ស្លាកស្នាម​នៅលើ​រាងកាយ​។​

​សួរ​ថាបើ​ជីដូន ម្តាយ បងប្អូន​ស្រី ឬក៏​សមាជិក​ដែលជា​មនុស្ស​ស្រី​នៅក្នុង​ក្រុមគ្រួសារ​របស់​អ្នក ហើយ​ត្រូវបាន​បុរស​មក​វាយប្រហារ​បែបនេះ តើ​អារម្មណ៍​របស់​អ្នក​នៅ​ស្ងប់​ដែរឬទេ​? តើ​អ្នក​សុខចិត្ត​ឈរ​ឱបដៃ​ឲ្យ​គេ​មក​វាយដំ​សមាជិក​ក្រុមគ្រួសារ​របស់​អ្នក​បែបនេះ​ដែរ​ឬក៏​អត់​? រាល់​បញ្ហា​គ្រប់យ៉ាង​តែងតែមាន​ដំណោះស្រាយ ហេតុអ្វី​ត្រូវ​ប្រើប្រាស់​អំពើហិង្សា​លើ​ស្ត្រី​បែបនេះ​?

​តើ​អ្នក​យល់​យ៉ាងណា​ចំពោះ​បញ្ហា​នៃ​ការប្រើប្រាស់​អំពើហិង្សា​លើ​ស្ត្រី​?

​មកដល់ពេលនេះ​ហើយ ជនល្មើស​នៅតែ​បន្ត​រត់គេចខ្លួន មិនទាន់​មក​ដោះស្រាយ​នោះទេ ។ ទុក​ឲ្យ​ច្បាប់​ជា​អ្នកដោះស្រាយ បើសិនជា​នៅតែ​សម្ងំ​ពួន​លាក់ខ្លួន​បែបនេះ​ទៀត​។ ឪពុកម្តាយ​កុំ​ចង់​ប្រើប្រាស់​អំណាច​របស់​អ្នកដទៃ មក​ដោះស្រាយ​អី វា​មិនល្អ​នោះទេ អាច​បណ្តាល​ឲ្យ​កើតរឿង​ធំ​ជាង​នេះ​។​

​ដូច្នេះហើយ​គ្រប់​សកម្មភាព​ដែល​បាន​កើតឡើង​ខាងលើ ស​បញ្ចាក់​ឲ្យ​ឃើញថា​តម្លៃ​អប់រំ សុជីវធម៌ នូវមាន​ភាពខ្វះខាត​ច្រើន​។ ខ្លួន​ជា​ប្រុស​មុខមាត់​ស្អាត​ដែរ តែ​បែរមក​ធ្វើ​ទង្វើរ​បែប​នឹង​មកលើ​មនុស្ស​ស្រី​។​

​ម្ចាស់ Account ខាងលើ​ឈ្មោះ Ratana( ឈ្មោះ វាង រ​ត្ន័​នា )​ប្រសិនបើ​នៅតែ​បន្ត​រត់គេច​បែបនេះ មិនមែនជា​រឿង​ល្អ​នោះទេ​។ រថយន្ត​ដែល​បង្កហេតុ ពាក់​ផ្លាកលេខ 2BF-9937 ម៉ាក​រថយន្ត Lexus GS300 ដែល​បាន​បង្ករឿង​នៅ​ទីតាំង​កើតហេតុ នៅ​ភូមិ​ព្រែក​ធំ​, សង្កាត់​ក្បាលកោះ​, ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​»

​គួរបញ្ជាក់​ផងដែរ​ថា រវាង​ជនល្មើស និង​នារី​រងគ្រោះ គេ​ពុំបាន​ដឹងថា ត្រូវជា​អ្វី​នឹង​គ្នា​នោះទេ ហើយក៏​មិនដឹងថា​កើតមាន​ជម្លោះ​រឿង​អ្វី​នឹង​គ្នា​នោះដែរ មុន​ហេតុការណ៍​នេះ​កើតឡើង ខណៈ​គណនី​ខាងលើ​សួរនាំ​ពុំបាន​ឆ្លើយតប​៕ ដោយ​៖ លឹម ហុង​


spot_img
×