Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អន្តរក្រសួង​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី ដោយ​យក​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ធ្វើជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ធ្វើ​ច្បាប់​ថ្មី​នេះ​

spot_img

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានរៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ក្រសួងមហាផ្ទៃ​បានរៀបចំ​ក្រុមការងារ​មួយ ដើម្បី​ធ្វើការ​រួមគ្នា​ក្នុងការ​កែលម្អ​លើ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍​នេះ ដោយ​យក​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ដែល​ប្រទេស​កម្ពុជា​យកមកអនុវត្ត​រហូតមក ធ្វើជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ធ្វើ​ច្បាប់​ថ្មី​នេះ​។​

​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១ ខែកញ្ញា ឆ្នាំ​២០២០​នេះ ក្រសួងមហាផ្ទៃ បានរៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី ក្រោម​អ​ធីប​តី​ភាព​ឯកឧត្តម អង្គ វង្ស វ​ឌ្ឍ​នា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ដោយមាន​ការចូលរួម​ពី ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ ព្រមទាំង​រដ្ឋលេខាធិកា​រ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សមាជិក សមាជិការ​ក្រុមការងារ​អ្នកជំនាញ​ផ្នែក​ច្បាប់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។​

​ឯកឧត្តម អង្គ វង្ស វ​ឌ្ឍ​នា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​លើកឡើងថា កិច្ចប្រជុំ​ពិភាក្សា​នេះ គឺធ្វើឡើង​ក្រោយពី​ឯកឧត្តម​បានទទួល​សំណើសុំ​ឲ្យ​ផ្ដល់​ជា​ជំនួយ​ក្នុងការ​រៀបចំ ពិនិត្យ ពិភាក្សា លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ហើយ​កន្លងមក ក្រុមការងារ​ពាក់ព័ន្ធ​បាន​ប្រជុំ​ជា​បន្តបន្ទាប់ និង​រៀបចំ​ជា​ទិសដៅ​ឡើងវិញ ប៉ុន្តែ នៅមាន​ចំណុច​ខ្លះ​មិនទាន់មាន​ការកែសម្រួល​បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​។
​ឯកឧត្តម​បានស្នើ​ឲ្យ​ស្ថាប័ន​នានា​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផ្ដល់​ជា​យោបល់ ក៏ដូចជា​ធាតុ​ចូល​បន្ថែម សម្រាប់​ពិភាក្សា​ពិស្ដារ​លើ​ជំពូក​នីមួយៗ​នៃ​សេចក្ដីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី​នេះ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ បាន​លើកឡើងថា ដើម្បី​ធ្វើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​អន្តោប្រវេសន៍​ថ្មី​នេះ ក្រសួងមហាផ្ទៃ​បានរៀបចំ​ក្រុមការងារ​មួយ ដើម្បី​ធ្វើការ​រួមគ្នា​ក្នុងការ​កែលម្អ​លើ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ ដោយ​យក​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ដែល​ប្រទេស​កម្ពុជា​យកមកអនុវត្ត​រហូតមក ធ្វើជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ធ្វើ​ច្បាប់​ថ្មី​នេះ​។

​ឯកឧត្តម​បាន​បន្ថែមថា ការប្រជុំ​អន្តរក្រសួង​លើ​សេចក្ដីព្រាងច្បាប់​នេះ​មាន​លក្ខណៈ​ចាំបាច់ ដើម្បី​ពិភាក្សា​លើ​ច្បាប់​នេះ​ឲ្យ​កាន់តែ​គ្រប់​ជ្រុងជ្រោយ និង​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​។​

​សូមជម្រាបថា សេចក្តីព្រាងច្បាប់​ស្តីពី​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​គោលបំណង​គ្រប់គ្រង និង​អនុវត្ត​ចំពោះ​ជនបរទេស​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​ក​កម្ពុជា ដោយ​កំណត់​អំពី​វិធាន និង​លក្ខខណ្ឌ​សម្រាប់​អនុវត្ត​ចំពោះ​ជនបរទេស ដែល​ចូល​-​ចេញ ឆ្លងកាត់ និង​ស្នាក់នៅ ក្នុង​ព្រះរាជណាចក្រ​កម្ពុជា​៕
ដោយ​៖​កូ​ឡាប​

   

spot_img
×