Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាតករ​រំលោភ​ទៅលើ​ក្មេងស្រី​សិស្សសាលា​ម្នាក់ រួច​អា​រក​សម្លាប់​បំបិទមាត់ យ៉ាង​សាហាវព្រៃផ្សៃ នៅក្នុង​សង្កាត់​ចោមចៅ​ទី​២

spot_img

​ភ្នំពេញ​៖ មាន​ហេតុ​ការភ្ញាក់ផ្អើល​មួយ ដល់​កងកម្លាំង​កិច្ច​ចម្រុះ ក្រោយពី​ឮថា​មាន​ករណី​ឃាតកម្ម ចាប់រំលោភ​មកលើ​ក្មេងស្រី រួច​ជនដៃដល់​បានធ្វើ​សកម្មភាព​អា​រក​សម្លាប់ រហូតដល់​ស្លាប់​ទាំង​អាក្រាតកាយ ដ៏​សាហាវយង់ឃ្នង មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​នេះ នៅក្នុង​បន្ទប់​ជួល​មួយកន្លែង ស្ថិតនៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងស្រី​រងគ្រោះ​ដែល​ស្លាប់​នៅក្នុង​ថ្លុកឈាម គួរ​ឲ្យ​សង្វេគ​នោះ​មានឈ្មោះ ព​.​ស​.​ព អាយុ​១៤​ឆ្នាំ ជា​សិស្សសាលា​វិទ្យាល័យ​ជម្ពូ​វ័​ន្ត មាន​បងប្អូន​ចំនួន​៤​នាក់ ហើយ​នាង​គឺជា​កូន​ទី​៤ មាន​ឪពុក​អាយុ​៥០​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី និង​
​ម្តាយ​អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ស្រុកកំណើត នៅក្នុង​ភូមិ​ដីក្រហម ឃុំ​សំភាស ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​

​សមត្ថកិច្ច​ដដែល​ឲ្យ​ដឹង​បន្ថែមទៀតថា ម្ដាយ​របស់​នាង​បាន​ឈប់សម្រាក​ពី​ការងារ​ចំនួន​៤​ថ្ងៃ​មកហើយ ហើយ​នៅមុន​ពេល​កើតហេតុ គាត់​បាន​នាំ​កូនស្រី​រងគ្រោះ​រូបនេះ ទៅលេង​ផ្ទះ​អ្នកជិតខាង ដែល​ស្ថិតនៅ​ជិត​បន្ទប់​ស្នាក់នៅ​របស់គាត់​នោះដែរ​។ ក្រោយមក​ស្រាប់តែ​មេឃ​ជិត ភ្លៀង គាត់​បាន​ឲ្យ​កូនស្រី​ទៅ​ប្រមូល​ខា​អាវ​ដែល​ហាល​ទុក​។ ចំណែក​គាត់​មិនបាន​ទៅតាម​នោះទេ រហូត​រាំងភ្លៀង​១​ម៉ោង​ក្រោយមក ក៏​គាត់​នៅតែ​មិនទាន់​ត្រឡប់​ទៅ​មើល​កូនស្រី​ដែរ ប៉ុន្តែ​មាន​យុវជន​ម្នាក់ ដែល​ត្រូវជា​ក្មួយ​បាន​ដើរទៅ​មើល ស្រាប់តែ​ប្រទះ​កូនស្រី​គាត់​ដេកស្លាប់​នៅក្នុង​ថ្លុកឈាម​បាត់ទៅហើយ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះទៅ​កាន់​កន្លែងកើតហេតុ ភ្លាមៗ​ធ្វើការ​តាម​ជំនាញ ព្រមទាំង​រាយការណ៍​ជូន​កម្លាំង​នគរបាល​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​កោសល្យវិច័យ និង​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ជនរងគ្រោះ ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​ដោយ​៖​មី​ដា​និង​សា​មេ​ត​



spot_img
×