Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត គូ​បា សាទរ​ចំពោះ​លទ្ធផល​ជា​វិជ្ជមាន​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង

spot_img

​ភ្នំពេញ ​៖ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​គូ​បា ប្រចាំ​នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​សាទរ​ចំពោះ​លទ្ធផល​ជា​វិជ្ជមាន​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត ខណៈ​រយៈពេល​១០០​ថ្ងៃ​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត សំណុំរឿង​ព្រហ្មទណ្ឌ​ជាង​៨,០០០​ករណី​។​

​នៅ ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បានទទួល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​កិច្ចការ​មួយចំនួន​ជាមួយ​លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​គូ​បា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

នៅក្នុង​ជំនួប​នេះ លោកជំទាវ​ឯកអគ្គរដ្ឋទូត​បា​នស​ម្តែ​ង​នូវ​ការកោតសរសើរ​ចំពោះ​ភាព​ឆ្លាត​វៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ប្រកបដោយ​ប្រសិទ្ធភាព ដែលជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​សកលលោក​យកតម្រាប់​តាម ហើយ​លោកជំទាវ​ក៏បាន​សម្តែង​នូវ​ការគាំទ្រ​និង​សាទរ​ចំពោះ​លទ្ធផល​ជា​វិជ្ជមាន​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត​។​

ជា​កិច្ច​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការកោតសរសើរ​របស់​លោកជំទាវ​ឯកអគ្គរដ្ឋទូត ព្រមទាំង​បាន​ជម្រាប​លោកជំទាវ​ឱ្យបាន​ជ្រាប​ផងដែរ​ថា នៅក្នុង​រយៈពេល​១០០​ថ្ងៃ​នៃ​ការអនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​-​ខេត្ត សំណុំរឿង​ព្រហ្មទណ្ឌ​ជាង​៨,០០០​ករណី​ត្រូវបាន​ដោះស្រាយ​ដែល​ស្មើនឹង​៦៣%​នៃ​សំណុំរឿង​កកស្ទះ​កន្លងមក ហើយ​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានី​ខេត្ត​ត្រូវបាន​រំពឹងថា​នឹង​ចប់សព្វគ្រប់​នៅ​ដំណាច់ឆ្នាំ​២០២០​នេះ​។​

ជា​ចុងក្រោយ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​អបអរសាទរ​ចំពោះ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ និង​សម្តែង​នូវ​ឆន្ទៈ​យ៉ាង​មុតមាំ​ក្នុងការ​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×