Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​រុះរើ​សំណង់​ខុសច្បាប់ ដើម្បី​ការពារ​ការប៉ុនប៉ង​យក​ដី​បុរាណ​ដ្ឋា​ន​ត្រពាំង​ហែ​ផ្កា​ដោយ​ខុសច្បាប់​មក​ធ្វើជា​កម្មសិទ្ធិឯកជនរ​បស់​ខ្លួន​ជា​លើក​ទី​ ២

spot_img

​សៀមរាប​ ៖ អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​សៀមរាប ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប ចុះ​អនុវត្តន៍​ការរុះរើ​សំណង់​របស់លោក ឃន់ សុខន ដូចជា​របង បន្ទប់ទឹក រោង ដែល​ធ្វើ​ខុសច្បាប់​ប៉ុនប៉ង​យក​ទី​បុរាណ​ដ្ឋា​ន​ត្រពាំង​ហែ​ផ្កា​ធ្វើជា​កម្មសិទ្ធិឯកជន​ជាថ្មី​ម្ដងទៀត នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១ ខែកញ្ញា ឆ្នាំ​២០២០​។

អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល មានប្រសាសន៍ថា​៖ ការចុះ​រុះរើ​សំណង់​ខុសច្បាប់​នៅថ្ងៃនេះ គឺ​ដើម្បី​ការពារ​ការប៉ុនប៉ង​យក​ដី​បុរាណ​ដ្ឋា​ន​ត្រពាំង​ហែ​ផ្កា​ដោយ​ខុសច្បាប់​មក​ធ្វើជា​កម្មសិទ្ធិឯកជនរ​បស់​ខ្លួន​ជាថ្មី​ម្តងទៀត បន្ទាប់ពី​ក្រុមការងារ​ចម្រុះ​បាន​រុះរើ​រាប​ដល់​ដី​និង​ការយល់ព្រម​បញ្ឈប់​ការសាងសង់​ទាំង​អស់ពី​ម្ចាស់​សំណង់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩​រួចមកហើយ​។

អាជ្ញាធរ​ជាតិ​អប្សរា​បង្ហាញ​ជំហរ​ថា បើទោះបីជា​យ៉ាងណា អាជ្ញាធរ​ត្រូវតែ​ប្រឆាំង​ចំពោះ​អំពើ​រំលោភបំពាន​ប៉ុនប៉ង​យក​ទី​បុរាណ​ដ្ឋា​ន​ដែលជា​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ ដែល​ត្រូវការពារ​ជាដាច់ខាត ហើយ​អ្វីដែល​ឈ្មោះ ឃន់ សុខន បានធ្វើ​ម្តង​ជា​ពីរដង​នេះ គឺ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​មរ​ត៌​ក​នៃ​បេតិកភណ្ឌ​។

​លោក សំ​រិ​ទ្ធិ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប លើកឡើងថា អំពើ​រំលោភបំពាន​បុរាណ​ដ្ឋា​ន​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន គឺ​បុគ្គល​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ទៅតាម​ស្ថានភាព​នៃ​ការបំផ្លាញ​ដែល​ប៉ះពាល់​ដល់​សម្បត្តិ​វប្បធម៌​ទាំងនោះ​។​

​ជាមួយនឹង​ការរុះរើ​នូវ​រាល់​សំណង់​ខុសច្បាប់​ទាំងនោះ តំណាង​រដ្ឋបាល​ក្រុង​សៀមរាប លោក ហៃ យ៉ុង ក៏បាន​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​ត្រពាំង​ហែ​ផ្កា​និង​ការលើកតម្លៃ​ទី​បុរាណ​ដ្ឋា​ន​នេះ​ឡើងវិញ តាមរយៈ​ការស្តារ​ត្រពាំង​ហែ​ផ្កា​នេះ​ឱ្យ​ស្អាត ដើម្បី​ធ្វើជា​ប្រភពទឹក​សម្រាប់​អ្នកភូមិ​បាន​ប្រើប្រាស់​នៅពេល​ឆាប់ៗ ដោយ​អាជ្ញាធរ​ក្រុង បាន​ទទួលបាន​ច្បាប់​អនុញ្ញាត​ជាគោលការណ៍​ពី​អាជ្ញាធរ​ជាតិ​អប្សរា​រួចហើយ​ដែរ​។​

​ត្រពាំង​ហែ​ផ្កា មាន​បណ្តោយ​៣៥០​ម៉ែត្រ ទទឹង​១៧០​ម៉ែត្រ មាន​ខ្នង​ទំនប់​ពី​៤០​ទៅ​៦០​ម៉ែត្រ​។ ត្រពាំង​នេះ មាន​តាំងពី​សម័យអង្គរ ជា​សហគមន៍​មនុស្ស​រស់នៅ ព្រោះ​មាន​បំណែក​កុលា​ភាជន៍​បុរាណ​នៅ​រ៉ា​យ​ប៉ាយ​ពេល​បុរាណ​ដ្ឋា​ន​នេះ ហើយ​នៅ​ខាងត្បូង​ត្រពាំង ក៏មាន​ប្រាសាទហែផ្កា​មួយ​ដែរ​ដែល​ធ្វើ​ពី​ឥដ្ឋ ជាទីគោរព​បូជា​នា​មនុ​ស្ស​សម័យ​នោះ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×