Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោលដៅ​សំខាន់ ៣ ដែល គ​.​ជ​.​ប ត្រូវធ្វើ​ឱ្យខាងតែបាន​គឺ ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​អាច​ចូលរួម​បោះឆ្នោត​បាន​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ថ្លែងថា គោលដៅ​សំខាន់ ៣ ដែល គ​.​ជ​.​ប ត្រូវធ្វើ​ឱ្យខាងតែបាន​គឺ ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​អាច​ចូលរួម​បោះឆ្នោត​បាន ឱ្យតែបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ត្រឹមត្រូវ តាម​ការកំណត់​នៃ​ច្បាប់​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ប្រធាន គ​.​ជ​.​ប ៖ “​ខ្ញុំ​ថា ខ្ញុំ​ធ្វើឱ្យបាន​”​។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានលើកឡើង​ថា​នៅ​ព្រឹក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានរៀបចំ កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ទាក់ទង​នឹង​ការចាប់ផ្តើម​ការងារ​កា​រ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត .​ជ​.​ប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប ឆ្នាំ​២០២០ នៅ​ទីស្តីការ គ​.​ជ​.​ប​។​

​ឆ្លៀត​ក្នុងឱកាស​ដែល​ខកខាន​មិនបាន​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​អស់​រយៈពេល ២​ឆ្នាំ ចាប់តាំងពី​ក្រោយ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៨ មក នៅថ្ងៃនេះ​ឯកឧត្តម​ប្រធាន គ​.​ជ​.​ប មានឱកាស​ជាថ្មី ម្តងទៀត ក្នុងការ​បង្ហាញ​នូវ​ទស្សនវិស័យ​នៃ​ការដឹកនាំ និង​ការកែទម្រង់​ការបោះឆ្នោត​។​

​ឯកឧត្តម​ប្រធាន​បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​ប្រធាន គ​. ជ​.​ប ជា​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ដែលជា​ស្នូល​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស បាន​ចុះ​ជួប​ផ្ទាល់​ជាមួយ​សិស្ស និស្សិត សាស្ត្រាចារ្យ និង​ថ្នាក់ដឹកនាំ នៅតាម​បណ្តា​ភូមិភាគ​ទាំង ៥ នៃ​ប្រទេស​កម្ពុជា ហើយ​គំនិត​របស់ខ្ញុំ​ទាំងអស់​គឺ​បាន​ចងក្រង ជា​សៀវភៅ​ដែលមាន​ចំណងជើង​ថា “​សម្រង់​ប្រសាសន៍​ឯកឧត្តម ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប ការយល់ដឹង​ស្តីពី​ការបោះឆ្នោត គ​.​ជ​.​ប ខ្ញុំ​ទៅ​ផ្លូវ​ណា​? គ​.​ជ​.​ប ក្នុង​ពិធី​បញ្ហា​ប ” ហើយ​នៅក្នុង​ខ្លឹមសារ​របស់​សៀវភៅ​នេះ​ក៏មាន​និយាយ​អំពី​ថា​តើ​ខ្ញុំ​ដឹកនាំ ខ្ញុំ​ជូន​អស់លោក​យកទៅ​មើល អស់លោក​នឹង​ឃើញថា​តើ​មាគ៌ា​យុទ្ធសាស្ត្រ​ដែល​ខ្ញុំ​ដឹកនាំ​នៅក្នុង​ការទទួលខុសត្រូវ​ស្ថាប័ន​មួយ​ដ៏​រសើប ពាក់ព័ន្ធ​នឹង​ការដឹកនាំ​ការបោះឆ្នោត តើ​ខ្ញុំ​ធ្វើ​របៀប​ណា​? “ ពីព្រោះ​ខ្ញុំ​ស្រឡាញ់​ប្រទេសជាតិ​ខ្ញុំ​តើ ! ស្រឡាញ់​ដោយ​អំពើ​ល្អ ដោយ​គោរព​ច្បាប់ ខ្ញុំ​ថា ខ្ញុំ​ធ្វើឱ្យបាន​។ យើង​និយាយ​គ្នា​ឱ្យ​ច្បាស់ សម្រាប់​ការបោះឆ្នោត​ទៅមុខ ពីព្រោះ​វាសនា​អនាគត​ប្រទេស មិនមែន តែ​សម្រាប់​ខ្ញុំ​ទេ​ណា​! គឺ​សម្រាប់ ព្រឹត្តិការណ៍​អស្ថិរភាព​កើតឡើង​ក្នុងប្រទេស​របស់ខ្ញុំ អត់​មាន​ការមិនទទួលស្គាល់ មិន​យុត្តិធម៌ អត់​មាន​ទេ​! គោលដៅ​ខ្ញុំ ខ្ញុំ​ច្បាស់​ណាស់ !​។​

​លោក​បន្តថា ទាំងអស់គ្នា​ណា​! ហើយ​ខ្ញុំ​ធ្វើការ​កែទម្រង់​នេះ សម្រាប់​ធ្វើឱ្យ​ការបោះឆ្នោត​មួយ ក្រោយ​ការបោះឆ្នោត គ្មាន​ព្រឹត្តិការណ៍​អស្ថិរភាព​កើតឡើង​ក្នុងប្រទេស​របស់ខ្ញុំ អត់​មាន​ការមិនទទួលស្គាល់​ធ្វើការ​បោះឆ្នោត​ហ្នឹង មិន​យុត្តិធម៌ អត់​មាន​ទេ​! គោលដៅ​ខ្ញុំ ខ្ញុំ​ច្បាស់​ណាស់ !​។​

​ឯកឧត្តម​ប្រធាន​បាន​សង្កត់ធ្ងន់​ទៀតថា​គោលដៅ​សំខាន់ ៣ ដែល គ​.​ជ​. ប ត្រូវធ្វើ​ឱ្យខាងតែបាន​គឺ​៖ ១- ប្រជាពលរដ្ឋ​គ្រប់រូប​ត្រូវតែ​អាច​ចូលរួម​បោះឆ្នោត​បាន ឱ្យតែបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ត្រឹមត្រូវ តាម​ការកំណត់​នៃ​ច្បាប់​។​

២- ថ្ងៃ​បោះឆ្នោត​ប្រជាពលរដ្ឋ​ងាយ​ទៅ​បោះឆ្នោត (​ការិយាល័យ​បោះឆ្នោត​នៅ​ជិត​លំនៅឋាន​ប្រជាពលរដ្ឋ​)​។​

៣- សន្លឹកឆ្នោត​ត្រូវតែ​រាប់​ឱ្យបាន​ត្រឹមត្រូវ និង​មាន​តម្លាភាព​ជាទីបំផុត​។ ឯកឧត្តម​ប្រធាន​បានប្រកាស​បើក​ការងារ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ ចាប់ពីពេលនេះ​តទៅ​រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០៕ ដោយ​៖​កូ​ឡាប​

spot_img
×