Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឱម យ៉ិនទៀង ៖ កម្ពុជា​-​ឡាវ ឯកភាព​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​

spot_img

ភ្នំពេញ​៖ កម្ពុជា​-​ឡាវ បាន​ឯកភាព​ង្កើ​ន​ការសហការ​ផ្នែក​ច្បាប់ និង​ផ្នែក​ផ្សេងៗ ឲ្យ​កាន់តែ​ល្អប្រសើរ ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ​នៃ​អាជ្ញាធរ​អធិការកិច្ច​និង​ប្រឆាំង​អំពើពុករលួយ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ង​ទី​៤ ដល់​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងថា កម្ពុជា​-​ឡាវ បាន​ឯកភាព​គ្នា​បន្ថែមទៀត លើ​បង្កើន​ការសហការ​ផ្នែក​ច្បាប់ និង​ផ្នែក​ផ្សេងៗ​ទៀត ឲ្យ​កាន់តែ​ល្អប្រសើរ​លើ​វិស័យ​ប្រឆាំង​អំពើពុករលួយ​។

​ក្នុងជំនួប​នោះ លោក ស៊ី​ណាយ មៀង​ឡា​វ៉ាន់ អនុប្រធាន​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ និង​ប្រឆាំង​អំពើពុករលួយ​ឡាវ បាន​ថ្លែងថា ឡាវ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ទៅលើ​កិច្ចការងារ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​លួ​យ នៅ​កម្ពុជា មិនតែប៉ុណ្ណោះ​ភាគី​ឡាវ នឹង​ចែក​រំ​ឡែក​បទពិសោធន៍​ល្អ​ដែល​ខ្លួន​ទទួលបាន​ពី​បរទេស​លើ​វិស័យ​ប្រឆាំង​ពុករលួយ ដល់​កម្ពុជា លើ​ការងារ​ស៊ើបអង្កេត​នានា​ពាក់ព័ន្ធ​បទល្មើស​ប្រឆាំង​អំពើពុករលួយ​ដែល​ខ្លួន​មាន​ស្រាប់​។ លោក ស៊ី​ណាយ មៀង​ឡា​វ៉ាន់ ក៏​បាន​ចែក​រំ​ឡែក​បទពិសោធន៍​នៅក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អន្តរជាតិ​ផងដែរ បើសិនជា​មាន​ចំណុច ណា​ល្អ​ភាគី​ទាំងពីរ នឹង​យក​ទៅ​រៀនសូត្រ​តាម​គ្នា​។

​លោក ឱម យិនទៀង បានបញ្ជាក់​ថា កន្លងមក​កម្ពុជា​-​ឡាវ មិនទាន់​មាន​បទល្មើស​កើតឡើង សម្រាប់​ដោះស្រាយ​រួមគ្នា តែ​បទល្មើស​អាច​នឹង​កើតមាន ទើប​ខាង​ឡាវ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ​៕​ ដោយ​៖​កូឡាប​

spot_img
×