Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត ALPHARD ស៊េរី​ទំនើប គ្មាន​ផ្លាកលេខ​បើក​លឿន ព្រលះ រថយន្ត​សាំ​យ៉ុង​ពីក្រោយ បង្ក​របួសធ្ងន់​ស្រាល​ជនបរទេស​-​ខ្មែរ ១៣​នាក់

spot_img

​កំពង់ស្ពឺ​៖ រថយន្ត​ស៊េរី​ទំនើប ម៉ាក​ALPHARD បាន​ព្រលះ ជាមួយ​រថយន្ត សាំ​យ៉ុង​បើកបរ​ស្រប​ទិស​គ្នា​ពីក្រោយ នៅ​ផ្លូវ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦៦_៦៧ ត្រង់ចំណុច ភូមិ​ត្រ​ពាំ​អត់​ទឹក ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច កណ្ដាលរាត្រី ថៃ្ង​ទី​២ សីហា ២០២០ បង្ក​របួសធ្ងន់​ស្រាល​ជនបរទេស​-​ខ្មែរ ១៣​នាក់ ក្នុងនោះ បរទេស ៦​នាក់​ហើយ​ត្រូវ បញ្ជូន​សង្គ្រោះ​ទាន់ពេលវេលា​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា កាលពី ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ១ និង ៣០ នាទី មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង រវាង​រថយន្ដ ប្រភេទ​ទេសចរណ៍ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ៦៧-៦៨ ត្រង់ចំណុច ភូមិ​ត្រ​ពាំ​អត់​ទឹក ឃុំ​គី​រី​វន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​រថយន្ត ម៉ាក ALPHARD ពណ៌​ស គ្មាន ពាក់​ផ្លាកលេខ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ អ្នករួមដំណើរ​ចំនួន​៦ នាក់ ស្រី​៣ នាក់ (​ជនជាតិ​ចិន​) បើកបរ​មកពី​ទិស​ខាង​លិចទៅ​ទិសខាងកើត មកដល់​ចំណុច​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត​១ គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ស​ពាក់​ផ្លាកលេខ ភ្នំពេញ 2AA-7040 អ្នកបើកបរ​ឈ្មោះ តូច ប៊ុន ធឿន ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ទីលំនៅ​ភូមិ​ត្រពាំង​ជង ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

​ក្នុង​ហេតុការណ៍ បណ្តាល​ឲ្យ​រងរបួស​មនុស្ស​ខូចខាត​សម្ភារៈ មនុស្ស​របួសធ្ងន់ ស្រាល ១៣ នាក់ ប្រុស ១០ ស្រាល ជនបរទេស ៦​នាក់ ប្រុស​៣ ធ្ងន់ អ្នករបួស​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ធ្វើការ បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​កំពង់ស្ពឺ និង​មួយចំនួន​បន្ដទៅ​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ ។​

​តាម​ការបញ្ជាក់​ពី​ជំនាញ​ចរាចរណ៍​ថា “​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដា​ល​មកពី​ស្ថានភាព អ្នកបើកបរ​ងងុយដេក បាត់បង់​ម្ចាស់ការ ស្ថានភាព​យប់​ង​ងិ​ត​ផង បើកបរ​គ្មាន​ការប្រុងប្រយ័ត្ន ល្បឿន​លឿន​ហួសកំណត់ “​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ចរាចរណ៍ បាន​កសាង​ឯកសារ​កំណត់ហេតុ​វាស់វែង បញ្ជូន​រថយន្ដ​បង្ក​មកកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ស្ពឺ ដើម្បី​ចំណាត់ការ​តាម​នីតិវិធី​គឺ​៕ ដោយ​៖​កូ​ឡាប​

spot_img
×