Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធុរជន​ជប៉ុន បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​ការអភិវឌ្ឍ​កម្មវិធី software ក​សិ​ឧស្សា​កម្ម ចំណីអាហារ និង​វិស័យ​មួយចំនួនទៀត​

spot_img

​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សភាពាណិជ្ជកម្ម​កម្ពុជា បានរៀបចំ​សិក្ខាសាលា​តាម​ប្រព័ន្ធ​អន​ឡាញ ស្តីពី​ការវិវត្តន៍​នៃ​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​។
​គោលបំណង​ចម្បង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ការវិវត្តន៍ នៃ​ប្រព័ន្ធ​ឌីជីថល​របស់​ទីផ្សារ​កម្ពុជា ដល់​ក្រុមហ៊ុន​ជប៉ុន និង​ដើម្បី​ផ្តល់ឱកាស​សម្រាប់​បង្កើត​ទំនាក់ទំនង​ធុរកិច្ច​រវាង​ធុរជន​កម្ពុជា​-​ជប៉ុន ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​។​

​សិក្ខាសាលា​នេះ ត្រូវបាន​សហការ​រៀប​ចំ​ឡើង​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ដោយ​ទទួលបាន​ការចាប់អារម្មណ៍​ចូលរួម​ពី​ធុរជន​ជប៉ុន រហូតដល់​១៦០​ក្រុមហ៊ុន​។

​ឧកញ៉ា ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា និង​លោក Masahiro Miyao ប្រធាន​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​នៅ​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ​និង​សិក្ខាសាលា​នេះ​។​

​លោក Masahiro Miyao បាន​លើកឡើងថា ជប៉ុន​មាន​ចំណាប់អារម្មណ៍​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​នៅ​កម្ពុជា ហេតុដូច្នេះ ថ្ងៃនេះ សភាពាណិជ្ជកម្ម​កម្ពុជា និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន បាន​សហការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បី​បញ្ជ្រាប​ព័ត៌មាន​អំពី​វិស័យ​សក្កដានុពល និង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​នេះ​ដល់​ធុរជន​ជប៉ុន​។​

​ពាក់ព័ន្ធ​នឹង​វិស័យនេះ កម្ពុជា​ត្រូវបានគេទទួលស្គាល់​ថា មាន​សក្កា​នុព​ល​ទីផ្សារ​ខ្ពស់ ចំណែក​ប្រព័ន្ធ​ច្បាប់​កម្ពុជា​វិញ​មាន​ភាព​បើកចំហ និង​អំណោយផល បើ​ប្រៀបធៀប​ជាមួយនឹង​ប្រទេសជិតខាង​។ លើសពីនេះ កម្ពុជា មាន​ចំនួន​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ​ច្រើន​ដែល​ត​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត ហើយ​និយោជិត​ភាគច្រើន អាចធ្វើ​ការទូទាត់​ដោយ​ខ្លួនឯង​តាម​ប្រព័ន្ធ​ឌីជីថល​។​

​បន្ទាប់ពី​ស្ដាប់​បទ​បង្ហាញ​រួច ធុរជន​ជប៉ុន បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​ការអភិវឌ្ឍ​កម្មវិធី software ក​សិ​ឧស្សា​កម្ម ចំណីអាហារ និង​វិស័យ​មួយចំនួនទៀត ហើយ​បាន​ស្នើសុំ​ព័ត៌មាន​លម្អិត​អំពី​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត និង​និន្នាការ​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​។
​ជា​ចុងក្រោយ សភាពាណិជ្ជកម្ម​កម្ពុជា និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន បាន​ឯកភាព​ថា នឹង​បន្ត​សហការគ្នា​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ផ្សេងៗ​នាពេលខាងមុខ ដើម្បី​ផ្ដល់ព័ត៌មាន និង​ផលប្រយោជន៍​ដល់​ធុរជន​ទាំងសងខាង​៕
​ដោយ​៖CEN

spot_img
×