Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ហេង សំរិន ៖ រយៈពេល​១៥​ថៃ្ង ជា​ឱកាស​ពុទ្ធបរិស័ទ ប្រារព្ធ​ពិធី បុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​ធំ​ប្រចាំឆ្នាំ តាមបែប​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន​

spot_img

​ភ្នំពេញ ៖ សម្តេច​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា បាន​ថ្លែងថា ចាប់ពី​ថ្ងៃ ១​រោច ខែភទ្របទ​ស្អែក​នេះ រហូតដល់​ថៃ្ង​ទី ១៥​រោច ក្នុង​រយៈពេល​១៥​ថៃ្ង ជា​ឱកាស​ពុទ្ធបរិស័ទ ប្រារព្ធ​ពិធី បុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​ធំ​ប្រចាំឆ្នាំ តាមបែប​ព្រះពុទ្ធសាសនា ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​បុព្វការី​ជន មាន​ឪពុក ម្តាយ ជីដូន​ជីតា បងប្អូន ញាតិសន្តាន​ទាំងឡាយ ដែល​បាន​ចែក​ឋាន​ទៅកាន់​បរមលោក​។​

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​នេះ សម្តេច​ហេង សំរិន បាន​មានប្រសាសន៍ថា ក្រោម​ម្លប់​សុខសន្តិភាព និង​ការអភិវឌ្ឍ បង​ប្អួ​ន​ជនរួមជាតិ រីករាយ ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​នៅតាម​គ្រប់​វត្ត​អារាម​នៅ​ទូទាំងប្រទេស​។ តែ​សូម​មានការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​
​សូម​បងប្អូន កូនក្មួយ​ទាំងអស់ កុំ​ធ្វេសប្រហែស​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ​។ យើង​អាច​នឹង​ភ្លេច​កូ​វីដ​១៩ តែ​ជំងឺ​នេះ មិនដែល​ភ្លេច​យើង​នោះទេ​។ សូម​បងប្អូន កូនក្មួយ​ទាំងអស់​ការពារ​ខ្លួន​ជាប់​ជានិច្ច កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​មកលើ​ខ្លួន​យើង គ្រួសារ​យើង និង​សហគមន៍​យើង​។​

​ម្យ៉ាងវិញទៀត សូម​មានការ​ប្រុងប្រយ័ត្ន ក្នុងការ​ធ្វើដំណើរ​រ​តាម​ដងផ្លូវ ចូល​រូ​ម​គោរព​ច្បាប់​ចរាចរណ៍ មានការ​យោគយល់ អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញ​ទៅ​នៅក្នុង​ការធ្វើដំណើរ​។ សូម​ជនរួមជាតិ​ប្រកបដោយ​សេចក្តីសុខ សុភមង្គល គ្រប់​ក្រុមគ្រួសារ​៕​ដោយ​៖​កូ​ឡាប​

spot_img
×