Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី “​មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា នឹង​ជួយ​កាត់បន្ថយ​វិសមភាព ចំពោះ​ក្រុម​ងាយ​រងគ្រោះ និង​ក្រុម​ដែល​បាត់បង់​ឱកាស​

spot_img

​ភ្នំពេញ​៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​លើកទីមួយ​នៃ​គណៈ​ប្រឹក្សា​ភិ​បាល​នៃ​កម្មវិធី “​មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា (DEY) ដំណាក់កាល​ទី​២” សម្រាប់​ឆ្នាំ​២០២០-២០២៣ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ថា​៖“​យើង​នឹង​បន្ត​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​ឆ្ពោះទៅកាន់​គោលដៅ​របស់​យើង​គឺ​សម្រេច​ឱ្យបាន ជា​អតិបរិមា​នូវ​កម្មវិធី “​មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​២” តាម​ការរំពឹងទុក ក្នុងនោះ​ជួយ​កាត់បន្ថយ​វិសមភាព ជាពិសេស​ចំពោះ​ក្រុម​ងាយ​រងគ្រោះ និង​ក្រុម​ដែល​បាត់បង់​ឱកាស តាមរយៈ​ការ​ផ្តល់នូវ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏ដូចជា​ផ្តល់នូវ​ជំនាញ​សហគ្រិន និង​ការបង្កើត​អាជីវកម្ម ដើម្បី​ធានាថា​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការចូល​ទៅកាន់​ទីផ្សា​រកា​រងារ និង​ចូលរួម​បង្កើត​សហគ្រាស​/​អាជីវកម្ម​ប្រកបដោយ​ចីរភាព​”​។​

​កម្មវិធី “​មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​២”​នេះ រៀបចំ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ដោយមាន​វត្តមាន​ចូលរួម​ពី លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​, លោក Markus Bürli នាយក​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ច​សហ​ប្រ​តិ្ត​ប​ត្តិ​ការ SDC, តំណាង​ទីភ្នាក់ងារ​ទាំង ៤ របស់​អង្គការសហប្រជាជាតិ (ILO, UNESCO, UNICEF, UNIDO) និង​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​និយោជក​និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) និង​តំណាង​យុវជន​ផងដែរ​។

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​បន្តថា វិបត្តិ​ដែល​បង្កដោយ​ការរីករាយ​ដាល ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​នឹង​កំពុងផ្តល់​ផលប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាងខ្លាំង​ទាំង​ផ្នែក សេដ្ឋកិច្ច និង​សង្គម នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នៅ​ទូទាំង​ពិភពលោក​ផងដែរ​។ យើង​ក៏​សង្កេតឃើញថា ពិភពលោក ក៏ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា កំពុងតែ​ធ្វើដំណើ រ​សន្សឹមៗ ឆ្ពោះទៅរក​ការអនុវត្ត​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​ជា​លក្ខណៈ “​ថ្មី​ធម្មតា​”​។

​ជាក់ស្តែង សកម្មភាព​អប់រំ និង​បណ្តុះបណ្តាល​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កំពុងតែ​ចាប់ផ្តើម​ដំណើរការ​តាម​ដំណាក់កាល​។ ការណ៍​នេះ យើង​សង្ឃឹមថា​វា​នឹង​ជួយ​សម្រួល​ដល់​ការអនុវត្ត​សកម្មភាព​គម្រោង​របស់​យើង​ត្រឡប់​ទៅរក​ភាពប្រក្រតី​វិញ​។
​រាជរដ្ឋាភិបាល ដែល​រួមមាន​សាមីក្រសួង​ដែល​ពាក់ព័ន្ធ​ក្នុង​កម្មវិធី​របស់​យើង​នេះ ក៏បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុងការ​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ និង​គោលនយោបាយ ទៅនឹង​វិ​ប​តិ្ត​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការបន្ត​ដំណើ​រការ​កម្មវិធី​រួមគ្នា​របស់​យើង​ផងដែរ​។​

​លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា ជា​សហប្រធាន​ក្នុង​កិច្ចប្រជុំ​នេះ បាន​លើកឡើងថា​៖ “​ដោយសារតែ​ជំងឺ​កូ​វីដ​១៩​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​បាត់បង់​ការងារ​ធ្វើជា​ច្រើន ពិសេស​ស្ត្រី កំពុង​ប្រឈម​នឹង​ហានិភ័យ នៃ​ការបាត់បង់​ការងារ​ខ្ពស់​”​។​

​លោកស្រី​ថា​៖«​វា​ជា​ឱកាស​សម្រាប់​កម្មវិធី​មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន នៅ​កម្ពុជា ដំណាក់កាល​ទី​២ ដែល​យើង​អាច​ជំនួស​បាន​នូវ​បញ្ហា​ប្រឈម​នេះ​កាន់តែ​ប្រសើរ
»​។​

​គួរ​រំលឹក​ផងដែរ​ថា កម្មវិធី​មុខរបរ និង​ការងារ​សមរម្យ​របស់​យុវជន​នៅ​កម្ពុជា ដំណាក់កាល​ទី​២​នេះ ត្រូវបាន​រៀបចំ​បន្ត​ពី​ជំហាន​ទី​១ ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ​មួយចំនួន​។​ក្នុង​កម្មវិធី​ដំណាក់កាល​ទី​២​នេះ មាន​គោលបំណង​គាំទ្រ​យុវជន​វ័យក្មេង ទាំង​បុរស និង​ស្ត្រី​នៅ​កម្ពុជា ក្នុងការ​ទទួលបាន​ឱកាស​ការងារ​សមរម្យ និង​ប្រកបដោយ​ផលិតភាព​បន្ថែមទៀត ដោយ​ធានាថា ពួកគេ​អាចបំពេញ​តាម​តម្រូវការ​ទីផ្សារការងារ និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការងារ​ប្រកបដោយ​គុណភាព​៕
​ដោយ​៖CEN​

spot_img
×