Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័ន​អធិការកិច្ច​ឡាវ ៖ ផ្លាស់ប្ដូរ​និង​ចែករំលែក​បទពិសោធន៍​ការងារ​អធិការកិច្ច

spot_img

​ភ្នំពេញ ៖ ក្នុង​ជំនួប​ជាមួយ​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​ព ព្រឹទ្ធសភា និង​អធិការកិច្ច លោក ស៊ី​ណាយ មៀង​ឡា​វ៉ាន់ អនុប្រធាន​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ និង​ប្រឆាំង​អំពើពុករលួយ​ឡាវ បានបញ្ជាក់​ជំហរ​របស់​ខ្លួន​ថា ៖ អធិការកិច្ច​ឡាវ នូវតែ​សុំឲ្យ​ភាគី​កម្ពុជា បន្ដ​ផ្ដល់​បទពិសោធន៍ និង​ចែករំលែក ការងារ​អធិការកិច្ច ដល់​អាជ្ញាធរ​ឡាវ ពិសេស​ចែករំលែក ពី​ការស៊ើបអង្កេត​របស់​អង្គភាព អធិការកិច្ច​ទៅកាន់​ភាគី​ឡាវ​។​

​អនុប្រធាន​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ និង​ប្រឆាំង​អំពើពុករលួយ​ឡាវ បាន​ថ្លែងថា ឡាវ បាន​ចែក​លែ​ក​បទពិសោធន៍ នៅក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​អន្តរជាតិ​ផងដែរ បើសិនជា​មាន​ចំណុច​ណា​ល្អ​ភាគី​ទាំងពីរ នឹង​យក​ទៅ​រៀនសូត្រ​រួម គ្នា ។ លោក បានបញ្ជាក់​ថា​៖ កន្លងមក​កម្ពុជា​-​ឡាវ មិនទាន់មាន បទល្មើស​កើតឡើង សម្រាប់​ដោះស្រាយ​រួមគ្នា តែ​បទ ល្មើស អាច​នឹង​កើតមាន​ដោយ​យដ្ឋា​ហេតុណា​មួយ​ទើប នៅ​ថ្ងៃ អាជ្ញាធរ​ឡាវ សម្រេច​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា​នេះ ដោយបាន ប្តេជ្ញាចិត្ត​បង្កើន​កិច្ច​សហ​ប្រតិ បត្តិការ​ជាមួយ​កម្ពុជា ទៅលើ​ផ្នែក​ប្រឆាំង​អំពើ​ពុល​រលួយ ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​។​

​លោកស្រី​ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​ព ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ថ្លែងថា​៖ កម្ពុជា​-​ឡាវ បាន​ឯកភាព​គ្នា​បន្ថែមទៀត នៃ​កិច្ច​សហការ​ផ្នែក​អធិការកិច្ច និង​ផ្នែក​ផ្សេងៗ​ទៀត ឲ្យ​កាន់តែ​ល្អប្រសើ​រលើ គ្រប់​វិស័យ ដើម្បី​ទប់ស្កាត់ បទ ល្មើស ផ្សេងៗ​។​

​ការ​ថ្លែង​របស់លោក ស្រី ម៉ែន សំអន ក្នុងជំនួប ពិភាក្សា​ការងារ​ជាមួយ​លោក ស៊ី​ណាយ មៀង​ឡា​វ៉ាន់ អនុប្រធាន​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ និង​ប្រឆាំង​អំពើពុករលួយ​ឡាវ នៅ​ថ្ងៃ​ច​ន្ឌ ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្ដីការក្រសួង ។​

​លោក ស្រី ម៉ែន សំអន បាន​បញ្ជាក់​ជូន​គណៈប្រតិភូ​អំពី​សកម្មភាព និង​តួនាទី​ភារកិច្ច​របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​បាន​រាយការណ៍​អំពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ផងដែរ​។ លោកស្រី​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ឡាវ​បន្ត​កិច្ចសហប្រតិបត្តិកា​រវាង​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ និង​ប្រឆាំង​អំពើ​ពុករលួយ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចុះ​អនុស្សរណៈ​ជាមួយគ្នា កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ក៏​ដូច​ជា​បន្ត​កិច្ចសហការ​បន្ថែមទៀត​លើ​វិស័យ​អធិការកិច្ច ដើម្បី​ធ្វើឲ្យ​វិស័យ​អធិការកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុវត្ត​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​លោកស្រី រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​មាន ភារកិច្ច​ស្នូល​ចំនួន​៤​លើ ការងារ​ធ្វើ​អធិការកិច្ច​លើ​គ្រប់​វិស័យ​ទូទាំង​ប្រទេស​កម្ពុជា គឺ ទី​១ ធ្វើ​អធិការកិច្ច លើ​កិច្ចការ រដ្ឋបាល លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ការគ្រប់គ្រង ទ្រព្យសម្បត្តិ​រដ្ឋ ធ្វើ​ការងារ​តាមដាន​ការអនុវត្តន៍​ច្បាប់ និង​លិខិត​គតិយុត្តិ​នានា ដែល​រាជរដ្ឋាភិបាល បាន​ដាក់​ចុះ​ដើម្បើ លើកកម្ពស់​អភិបាលកិច្ច​ល្អ ជម្រុញ​កែ​លម្អរ​បណ្តា​ស្ថាប័ន​រដ្ឋ​ឱ្យ​អនុវត្ត​ភារកិច្ច​ស្រប​តាម​គន្លង​ច្បាប់ ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជា​ពល រដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​និង​ចូលរួម​ចំណែក បង្ការ ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។ ទី​២-​ការងារ​ទទួល​ពាក្យបណ្តឹង​មាន​៖ បណ្តឹងតវ៉ា​បណ្តឹង​បរិហារ របស់​ប្រជាពលរដ្ឋ និង​ការងារ ចុះ​អង្ក​ត​ស្រាវជ្រាវ​ករណី បណ្ដឹង​។ ទី​៣-​ការងារ​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​មាន​៖ ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់ ដែល​រដ្ឋសភា​បាន​អនុម័ត​រួច​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស រៀបចំ​សេចក្តីព្រាងច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ផ្សេងទៀត ដែល នាយករដ្ឋមន្ត្រី​ប្រគល់ជូន ចូលរួម​ពិនិត្យ ផ្តល់​យោបល់​លើ​សេចក្តីព្រាងច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ផ្សេងទៀត របស់​ក្រសួង ស្ថាប័ន​នានា ធ្វើ​វេទិកា​សាធារណៈ ដើម្បី​ប្រមូល​មតិយោបល់ សំណូមពរ​ពី​ប្រជាជន សម្រប សម្រួល​ដោះស្រាយ​សំណូមពរ​របស់​ប្រជាជន និង​ទី​៤-​ការងារ បណ្តុះបណ្តាល​មុខជំនាញ​អធិការកិច្ច​គ្រប់​កម្រិត​តាមរយៈ​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច​៕​ ដោយ​៖​កូឡាប​

spot_img
×