Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​ចម្រុះ GOLF 20 បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ពីបទ​រំលោភ​សម្លាប់ ក្នុង​រយៈពេល​ត្រឹមតែ​១៨​ម៉ោង ពី​ម៉ោង​កើតហេតុ​

spot_img

​ភ្នំពេញ ៖ អង្គភាព​ការពារ​កុមារ (CPU) បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ការប្រមូល​ព័ត៌មាន​អស់​រយៈពេល​មួយ​យប់ នៅវេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក សមត្ថកិច្ច​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ និង​សមាជិក​ក្រុម​កម្លាំង​ការងារ​ចម្រុះ បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ទៅលើ​ក្មេងស្រី​អាយុ ១៤​ឆ្នាំ កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​។ ពិតជា​ធ្វើ​បានល្អ​។​

​អង្គភាព​ការពារ​កុមារ (CPU) បាន​លើកឡើងថា ការងារ​ជោគជ័យ – ក្រុមការងារ​ចម្រុះ GOLF 20​។​
​ការឃាត់ខ្លួន​ជនល្មើស​ពីបទ​ល្មើស​រំលោភ​សម្លាប់​។ ខ្ញុំ​សូម​យក​ពេលវេលា​នេះ ដើម្បី​ថ្លែង​អំណរ​អរគុណ និង​អបអរសាទរ​ដល់​គ្រប់​សមាជិក​នៃ​ក្រុមការងារ​ចម្រុះ​នេះ ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ ក្នុង​គោលការណ៍​ពិនិត្យ​ទៅលើ​ករណី​រំលោភ​សម្លាប់​ទៅលើ​ក្មេងស្រី​អាយុ ១៤​ឆ្នាំ​ម្នាក់​នៅក្នុង​រាជធានី​ភ្នំពេញ​។​
​ក្រុមការងារ​ចម្រុះ មាន​សមាជិក​មកពីនា​យក​ដ្ឋា​ន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង​នាយកដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​នៃ​ក្រសួងមហាផ្ទៃ​, នាយកដ្ឋាន​ព្រហ្មទណ្ឌ និង​នាយកដ្ឋាន​បច្ចេកទេស និង​វិ​ទ្យ​សាស្ត្រ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​, នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្ស​ឃាត (HIT) និង​ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ (FST) នៃ​អង្គភាព​ការពារ​កុមារ (CPU)​។​

​ជា​លទ្ធផល​នៃ​ការប្តេជ្ញា​របស់​អ្នក​ទាំងអស់គ្នា​, ការខិតខំ​ប្រឹងប្រែង​, ការពិនិត្យ​កន្លែងកើតហេតុ​, ការប្រមូល និង​វេច​ខ្ចប់​ភស្តុតាង​, និង​ការប្រើប្រាស់​បច្ចេកទេស​ស៊ើបអង្កេត​ទំនើប ដែល​បានធ្វើ​ឲ្យ​យើងទាំងអស់គ្នា​អាច​ស្វែងរក និង​ឃាត់ខ្លួន​ជនល្មើស​ក្នុង​រយៈពេល​ត្រឹមតែ​១៨​ម៉ោង​ពី​ម៉ោង​កើតហេតុ​។ ការប្តេជ្ញា និង​ការ​ខឹ​ត​ខំប្រឹងប្រែង​របស់​អ្នក​ទាំងអស់គ្នា គឺ​គួរ​ឲ្យ​កោតសរសើរ ហើយ​ខ្ញុំ​ក៏​ដឹងថា​សមាជិក នៃ​ក្រុមការងារ​មួយចំនួន​មិនទាន់បាន​សម្រាក​នោះទេ​។ ដែល​យើង​បាន​ឃាត់ខ្លួន​ជនល្មើស ក្នុងពេល​ខ្លី​គឺជា​ភាពជោគជ័យ​ដ៏​ធំ​។​

​ជនសង្ស័យ​បាន​សារភាព ពី​គ្រប់​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ចម្លើយសារភាព​នេះ ក៏​ស៊ីសង្វាក់​ជាមួយ​ភស្តុតាង​រូបវន្ត​ទាំងអស់​នៅ​កន្លែងកើតហេតុ ដែល​យើង​បាន​ដកហូត​យកមក​រក្សាទុក​ផងដែរ​។ នេះ​ជាការ​ធ្វើការ និង​លទ្ធផល​ដ៏​ល្អប្រសើរ ហើយ​ឆ្លុះបញ្ចាំង​ពី​ការលូតលាស់​យ៉ាង​ឆាប់រហ័ស​របស់​យើងទាំងអស់គ្នា​។​

​អង្គភាព​ការពារ​កុមារ (CPU) ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ​, នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ក្រសួងមហាផ្ទៃ​បានរួម​គ្នា​បង្កើត​ក្រុម​កម្លាំង​ការងារ​ចម្រុះ GOLF 20 ដើម្បី​ពិនិត្យ​ទៅលើ​ករណី​រំលោភ​សម្លាប់​ទៅលើ​កុមារ​អាយុ ១៤​ឆ្នាំ​នៅក្នុង​ផ្ទះ​របស់​នាង ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នៅវេលា​ម៉ោង​៣ និង​៤៥​នាទី​រសៀល​ថ្ងៃទី​១​ខែកញ្ញា ម្តាយ​ជនរងគ្រោះ​បាន​ចេញទៅ​ទិញ​ម្ហូប និង​ខោអាវ​។ នៅវេលា​ម៉ោង​៤ បងប្រុស​របស់​ជនរ​ង​គ្រោះ បាន​ត្រឡប់មកផ្ទះ​ហើយ​ប្រទះឃើញ​សាកសព​អាក្រាត របស់​ជនរងគ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម​។​
​សមត្ថកិច្ច និង​អង្គភាព​ការពារ​កុមារ បានទទួល​ដំណឹង ហើយ​បាន​ចុះទៅ​កន្លែងកើតហេតុ​។ ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​មនុស្ស​ឃាត (HIT) និង​ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ (FST) បានធ្វើការ​ពិនិត្យ​កន្លែងកើតហេតុ និង​សាកសព​។​
“​មុខរបួស​ដែលមាន​នៅលើ​សាកសព​ក្មេងស្រី​នេះ​គឺ​ពិតជា​សាហាវព្រៃផ្សៃ ដោយមាន​ស្នាម​វាយ និង​ស្នាម​កាំបិត​។​” “​យើង​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ស្វែងរក និង​ចាប់ខ្លួន​ជនល្មើស​ក្នុងករណីនេះ​។​” លោក James McCABE នាយក​ប្រតិបត្តិ អង្គភាព​ការពារ​កុមារ​។​
​ភស្តុតាង​ជាច្រើន​ត្រូវបាន​ដកហូត​មក​រក្សាទុក​ពី​កន្លែងកើតហេតុ ហើយ​យើង​បានចាប់ផ្តើម​ស្វែងរក​ជនល្មើស​។​

នា​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​នេះ ជនដៃដល់​ដែល​រំលោភ​សម្លាប់​ក្មេងស្រី អាយុ​១៥​ឆ្នាំ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ល្ងាចម្សិលមិញ ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួនបាន​នៅ​ខណ្ឌ​ព្រែក​ព្នៅ​។​

​ជនសង្ស័យ​មានឈ្មោះ ឡា​ច ចន្ថា អាយុ​២៥​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្រុម​២ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មាន​ស្រុកកំណើត​ខេត្តឧត្ដរមានជ័យ​។​

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដោយមាន​ការសហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ព្រែក​ព្នៅ ដោយ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ិ​ន បូរ៉ា អគ្គ​ស្នងការរង​ទទួល​ផែន និង​ចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់​ពី លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឲ្យ​កម្លាំង​ជំនាញ​បើក​ការស្រាវជ្រាវ​បន្ទាន់​ក្រោយ​កើតហេតុ ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​, កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​, កម្លាំង​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ , កម្លាំង​នគរបាល​ខេត្តកណ្តាល និង​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​។​

​បច្ចុប្បន្ន​ជនដៃដល់​ត្រូវបាន​បញ្ជូនទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕
​ដោយ​៖​កូ​ឡាប​

spot_img
×