Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខេត្តតាកែវ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់​ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

spot_img

តាកែវ​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ ចុះបង្ក្រាប​បាន​នៅ​ចំណុច​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ កាលពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ ។​

​ជនសង្ស័យ​៣​នាក់ រួមមាន ១-​ឈ្មោះ អៀម ចៀម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ ។ ២-​ឈ្មោះ ស៊ី ណូយ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ខ្លី​ថ្មី ឃុំ​ពោធិ​ចំរើន ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​
៣-​ឈ្មោះ រូ ពេញ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងវែង ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដ​ក​ហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ស​ថ្លា​៩​កញ្ចប់ ទម្ងន់​៦១,២៨​ក្រាម ជញ្ជីង​ថ្លឹង​ថ្នាំញៀន​១ ទូរស័ព្ទ​ចំនួន​៣​គ្រឿង និង​សម្ភារ​សេព​ថ្នាំញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ដោយ​៖​តាកែវ​

spot_img
×