Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ចំពោះ​អគ្គិភ័យ ដែល​អាច​បណ្តាលមកពី​ការធ្វេសប្រហែស​ដុត​ធូប​ទៀន ក្នុងឱកាស​ពិធី​សែន​ក្បាលទឹក​

spot_img

​ភ្នំពេញ​៖​សម្តេច​តេ​ជោ បាន​ថ្លែងថា សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​? តាម​ទំនៀមទម្លាប់​ប្រពៃណី​បងប្អូន​ខ្មែរ​ចិន ថ្ងៃនេះ​គឺជា​ថ្ងៃ​សែន​ក្បាលទឹក ហើយ​សម្តេច បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ចំពោះ​អគ្គិភ័យ ដែល​អាច​បណ្តាលមកពី​ការធ្វេសប្រហែស​ដុត​ធូប​ទៀន ក្នុងឱកាស​ពិធី​សែន​ក្បាលទឹក​នេះ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បែបនេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា នៅពេល​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​ពេញលេញ និង​រីកចម្រើន​មកទល់​សព្វថ្ងៃ គឺ​បាន​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានឱកាស​ប្រារព្ធ​ពិធីបុណ្យ​ទាន​តូចធំ​ទៅតាម​ជំនឿ និង​ទំនៀមទម្លាប់​ប្រពៃណី​សាសនា​រៀងៗ​ខ្លួន​ដោយ​សេរី ។​

​ទោះជា​យ៉ាងណាក៏ដោយ សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ចំពោះ​អគ្គិភ័យ ដែល​អាច​បណ្តាលមកពី​ការធ្វេសប្រហែស​ដុត​ធូប​ទៀន ក្នុងឱកាស​ពិធី​សែន​ក្បាលទឹក​នេះ ។​

​ទន្ទឹមនឹង​នេះដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​មាន​អនាម័យ​ក្នុងការ​រស់នៅ ហើយ​មើលថែ​ការពារ​សុខភាព​ជាប់​ជានិច្ច​កុំ​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឲ្យ​សោះ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ឬ អាល់កុល និង​ពាក់​ម៉ាស​ក្នុងពេល​ចាំបាច់​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​ចម្រុងចម្រើន និង​លាភ​សំណាង​គ្រប់ៗ​គ្នា​កុំបី​ខាន​។ អរគុណ​សន្តិភាព​៕​ដោយ​៖​កូ​ឡាប​

spot_img
×