Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ខេត្តកំពង់ចាម ទុកពេល​៣​ថ្ងៃ ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន​ស្មៅ​ទន្លេ រុះរើ​រូប​សិប្បនិម្មិត​តួ​ប៉ម​ប្រាសាទ​នគរ​បា​ជ័យ ដែលមាន​សណ្ឋាន​ខុស​នឹង​ទម្រង់​ទ្រង់ទ្រាយ​ដើម

spot_img

​កំពង់ចាម ៖ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ចាម បានចេញ​លិខិត​មួយច្បាប់​ជូន​លោក ប៉េង ឈុន ជា​ម្ចាស់​ភោជនីយដ្ឋាន​ស្មៅ​ទន្លេ សំណើសុំ​ធ្វើការ​រុះរើ​រូប​សិប្បនិម្មិត តួ​ប៉ម​ប្រាសាទ​នគរ​បា​ជ័យ ដែល​ធ្វើឡើង​អំពី​ស្នោ​ហើយ​ពុះ​តួ​ប៉ម​ប្រាសាទ​ញ៉ែ​ក​ចេញ​ជា​ពីរ​ចំណែក នៅ​ទីតាំង​ភោជនីយដ្ឋាន​ស្មៅ​ទន្លេ ភូមិ​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម​។

​កម្លាំង​ការិយាល័យ​នគរបាល​បេតិកភណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម សហការ​ជាមួយនឹង​ក្រុមការងារ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ចន្ទ ទី ១ ខែកញ្ញា ឆ្នាំ​២០២០ ចុះ​ត្រួត​ពិនិត្យឃើញថា រូប​សិប្បនិម្មិត​តួ​ប៉ម​ប្រាសាទ​នគរ​បា​ជ័យ ដែល​បានដាក់​តាំងនៅ​ភោជនីយដ្ឋាន​ស្មៅ​ទន្លេ ជា​រូប​សិប្បនិម្មិត​ធ្វើ​អំពី​ស្នោ​យកមក​ពុះ​ញែក​ជា​ពីរ​បំណែក​មាន​សណ្ឋាន​ខុស​នឹង​ទម្រង់​ទ្រង់ទ្រាយ​ដើម ពី​រចនាបទ​ខ្មែរ ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​តម្រូវ​ឲ្យ​លោក ប៉េង ឈុន ជា​ម្ចាស់​ភោជនីយដ្ឋាន​ស្មៅ​ទន្លេ ធ្វើការ​សហការ​យ៉ាង​ម៉ឺង​មាត់​ក្នុងន័យ​ការពារ​ថែរក្សា អភិរក្ស និង​លើ​កត​ម្តើ​ង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ ឲ្យ​មាន​ភាព​ឧ​ត្តុ​ង​ឧ​ត្ត​ម ដែលជា​កេរ្តិ៍តំណែល​របស់​ជាតិ តំរូវ​ឲ្យ​រុះរើ​ទាំងស្រុង​ក្នុង​រយៈពេល ៣​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ជម្រាបជូន​នេះ​តទៅ​៕​ដោយ កូ​ឡាប​

spot_img
×