Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​កាំភ្លើង​រាល​កៃ​ផ្ទុះ​១​គ្រាប់ ត្រូវចំ​ខ្នង​ចំហៀង​មនុស្ស​ម្នាក់​៖ នគរបាល​ចាប់​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់ និង​ប៉ូលិស​ម្នាក់ បញ្ជូនទៅ​តុលាការ​

spot_img

​បន្ទាយមានជ័យ​ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បានចេញ​របាយការណ៍​លម្អិត​ករណី លោក​អនុសេនីយ៍ទោ ប្ញ​ទ្ធី ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​រដ្ឋបាល​និមិត្ត យក​កាំភ្លើងខ្លី អា​មេ​បំណង​បាញ់​ឡើងលើ ដើម្បី​ការពារ​ខ្លួន និង​បំបែកហ្វូង​មុខសញ្ញា តែ​ជន​ទាំង​៤​នាក់​ដើរ​ចូលមក​ប៉ុនប៉ង​វាយ​លើ​លោក ប៉ុន្តែ​ចៃដន្យ​កាំភ្លើង​រេល​កៃ​ផ្ទុះ​១​គ្រាប់ ត្រូវចំ​ខ្នង​ចំហៀង​ខាងឆ្វេង​ឈ្មោះ នាង មករា ។​បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់​ខ្លូន​ជន​ទាំង​៤​នាក់​នោះ ដោយ​យក​ទឹកនោម​ទៅពិនិត្យ​រកសារ​ធាតុ​ញៀន លទ្ធផល​គឺ​វិជ្ជមាន ។ អនុវត្តតាម​មតិ​ណែនាំ​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។ ដោយឡែក នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​កសាង​សំណុំរឿង​លើ​ករណី​លោក​អនុសេនីយ៍ទោ ប្ញ​ទ្ធី ពិសិដ្ឋ បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២​ខែកញ្ញា​នេះ បាន​ជម្រាប ជូន​សាធារណជន អ្នកសារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម មេត្តា​ទទួល​ជ្រាប​ដូចខាងក្រោម​៖

១-​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣.២០ នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​និមិត្ត នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បានចេញ​ល្បាត​តាម​គោលដៅ​កំណត់ និង​បាន​ជួប​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង ដែលជា​មុខសញ្ញា​ចាស់​ធ្លាប់​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន និង​បង្ក​ហិង្សា​ដោយ​ផ្ទុះអាវុធ​កាល​អំឡុង​ឆ្នាំ​២០១៦ ដែល​បាន​រត់គេចខ្លួន​។​

២-​អំឡុងពេល​ល្បាត លោក​អនុសេនីយ៍ទោ ប្ញ​ទ្ធី ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​រដ្ឋបាល​និមិត្ត បានធ្វើ​ការឃាត់​ដំណើរ​ជនសង្ស័យ​ខាងលើ​ដើម្បី​សួរនាំ និង​ធ្វើការ​ពិនិត្យ ប៉ុន្តែ​ជនសង្ស័យ​ទាំង​២​នាក់​មិន​ព្រម​សហការ ថែមទាំង​បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​ចំនួន​២​នាក់​ផ្សេងទៀត ជិះ​ម៉ូតូ​១​គ្រឿង​មកជួយ​អន្តរាគមន៍ និង​បាន​ឈានដល់​ប្រព្រឹត្ត​អំពើហិង្សា ដោយ​ជន​ទាំង​០៤​នាក់​ដើរ​ចូលមក​ប៉ុនប៉ង​វាយ​លើ​លោក​អនុសេនីយ៍ទោ ប្ញ​ទ្ធី ពិសិដ្ឋ ខណ​:​នោះ លោក​អនុ​សេនី​យ៏​ទោ ប្ញ​ទ្ធី ពិសិដ្ឋ បាន​ដក​កាំភ្លើង​ម៉ាក​កា​៥៩ លេខ​.៣៣៦០ អា​មេ​បំណង​បាញ់​ឡើងលើ ដើម្បី​ការពារ​ខ្លួន និង​បំបែកហ្វូង​មុខសញ្ញា​នេះ ប៉ុន្តែ​ចៃដន្យ​កាំភ្លើង​រេល​កៃ​ផ្ទុះ​១​គ្រាប់ ត្រូវចំ​ខ្នង​ចំហៀង​ខាងឆ្វេង​ឈ្មោះ នាង មករា ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​មង្គល​បូរី​(​ពុំមាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​) ។

ដោយឡែក​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន ។ ក្រោយមក​ជំនាញ​បានកំណត់ មុខសញ្ញា និង​បាន​កោះហៅ​ជន​ទាំង​០៣​នាក់​នោះ មានឈ្មោះ កែម ឆៃ​យ៉ា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ឈ្មោះ ហួន រដ្ឋា ហៅ ខួច ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ឈ្មោះ ម៉ាប់ នី​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មក​ធ្វើការ​សាកសួរ និង​បាន​យក​ទឹកនោម​ទៅពិនិត្យ​រកសារ​ធាតុ​ញៀន លទ្ធផល​គឺ​វិជ្ជមាន ។ អនុវត្តតាម​មតិ​ណែនាំ​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​

៣-​ដោយឡែក នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​កសាង​សំណុំរឿង​លើ​ករណី​លោក​អនុសេនីយ៍ទោ ប្ញ​ទ្ធី ពិសិដ្ឋ បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផងដែរ​។​

៤-​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណជន អ្នកសារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​បាន​ចូលរួមចំណែក​ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។ យើងខ្ញុំ​សូម​អំពាវនាវ​ដល់​មហា​ជន​គ្រប់​និន្នាការ សូមមេត្តា​កុំ​ធ្វើការ​សន្និដ្ឋាន​វាយតម្លៃ​រឿងហេតុ​ដោយ​ពុំមាន​ព័ត៌មាន​ពេញលេញ ទុកអោយ​ស្ថាប័ន​មាន​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី ចៀសវាង​ការសន្និដ្ឋាន​វាយតម្លៃ​នោះ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​ឬ​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×