Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធ​គីមី បាន​គំរាម​ក​ហែង​យ៉ាង​ធ្ងន់ធ្ងរ​លើ​សន្តិសុខ​

spot_img

​រតនគិរី​៖ បញ្ហា​អាវុធ​គីមី អាវុធ​ជីវសាស្ត្រ អាវុធ​នុយក្លេអ៊ែ និង​អាវុធ​វិទ្យុ​សកម្ម បាន​គំរាម​ក​ហែង​យ៉ាង​ធ្ងន់ធ្ងរ​លើ​សន្តិសុខ សន្តិភាព និង​ស្ថេរភាព ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​រកឃើញ​សារធាតុ​គីមី​នៅ​ខេត្ត​ស្វាយរៀង​។​

​ក្នុង​ផ្សព្វផ្សាយ​ច្បាប់ ស្តី​ពី​ហាមឃាត់​អាវុធ​គីមី អាវុធ​នុយក្លេអ៊ែ អាវុធ​ជីវសាស្ត្រ និង​អាវុធ​វិទ្យុ​សកម្ម ដល់​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ក្នុង​ខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​។​

​លោក​ឧត្តមសនីយ៍ឯក ហេង វុទ្ធី អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​អាវុធ​គីមី បានបញ្ជាក់​ថា កម្ពុជា​ពិតជា​មាន​គំរាមកំហែង​ពី​អាវុធ​គីមី អាវុធ​នុយ​ក្លេ​អែ អាវុធ​ជីវសាស្ត្រ និង​អាវុធ​វិទ្យុ​សកម្ម ដូច្នេះ​ត្រូវ​មាន​ការការពារ ការ​រាវរក​ឆ្លើយតប​ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល់ និង​ផលប៉ះពាល់​ដល់​សុខភាព​សាធារណៈ ពិសេស​ការរារាំង​ដល់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។​

​លោក​ឧត្តមសនីយ៍ឯក ហេង វុទ្ធី បាន​ថ្លែងថា អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​អាវុធ​គីមី បានដាក់​ចាញ​នូវ​កម្មវិធី​ផ្សព្វផ្សាយ​ច្បាប់ នាពេលនេះ ក្នុងន័យ​ចែករំលែក​ចំណេះដឹង និង​ផ្លាស់ប្តូរ​បទពិសោធន៍ ពី​មហន្តរាយ និង​ផល​ប៉ះពាល់​ពី​សារធាតុ​អាវុធ​គីមី អាវុធ​នុយ​ក្លេ​អែ អាវុធ​ជីវសាស្ត្រ និង​អាវុធ​វិទ្យុ​សកម្ម ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ពិភពលោក​។​

​លោក​បាន​បញ្ជាក់ទៀតថា ស្ថានភាព​បច្ចុប្បន្ន​ទាក់​ទង​ទៅ​នឹង​ជនរងគ្រោះ​ដោយសារ គ្រាប់បែក​គីមី​ដែល​ទម្លាក់​ដោយ​សហរដ្ឋ​អា​មេ​រិច នៅ​ឃុំ​គគីរ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ យ៉ាង​ខ្លាំង​លើ​បញ្ហា​នេះ ព្យាបាល​ជនរងគ្រោះ​ដោយសារ​គ្រាប់បែក​គីមី​ដោយ​ឥតគិតថ្លៃ មិន​តែប៉ុណ្ណោះ​ដើម្បី​ជា​ការងាយស្រួល ដល់​ការស្វែងរក​សេវា​សុខភាព ដែល​នៅ​ជិត​ផ្ទះ និង​កាត់បន្ថយ​ការចំណាយ និង​ទាន់​ពេលវេលា ក្រសួង​សុខាភិបាល នឹង​សាងសង់​មណ្ឌល​សុខភាព​មួយ​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​គគីរ​នេះ​ផ្ទាល់​តែម្តង៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×