Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ និង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា នា​ចុងឆ្នាំ​២០២០

spot_img

​ភ្នំពេញ ​៖ ​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព​ប្រកាស​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី «​លទ្ធផល​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​សមុទ្រ​អាស៊ី​បូព៌ា (SDS-SAE1) នៅ​កម្ពុជា​» នា​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ថ្លែង​ឲ្យ​ដឹងថា «​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១ និង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ នៃ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២០ ដោយ​កំណត់​យក​ខេត្ត​ព្រះសីហនុ ជាទី​តាំង​ប្រារព្ធ​ពិធី ហើយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បើកព​ញ​រឹ​ត្តិ​ការណ៍​នេះ​ផងដែរ​។

​ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បាន​គូសបញ្ជាក់ថា វេទិកា​រៀបចំឡើង​នៅថ្ងៃនេះ គឺ​ស្ថិតនៅក្រោម​គម្រោង​ស្តីពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​សមុទ្រ​អាស៊ី​បូព៌ា ដែលមាន​រយៈពេល​៥​ឆ្នាំ ហើយ​ត្រូវបាន​អនុវត្តន៍​តាំងពី​ឆ្នាំ​២០១៥ រហូតដល់​ឆ្នាំ​២០១៩ ដោយ​ទទួលបាន​ការគាំទ្រ​ថវិកា​ពី​មូលនិធិ​បរិស្ថាន​ពិភពលោក (Global Environment Facility-GEF) និង​សម្របសម្រួល​បច្ចេកទេស​ដោយ​អង្គការ PEMSEA​។ ដោយសារ​បញ្ហា​នៃ​ការអនុវត្ត​ត្រូវបាន​ពន្យារពេល ក៏ដូចជា​បញ្ហា​ជំងឺ​កូ​វីដ​-១៩ គម្រោង​នេះ ត្រូវបាន​ពន្យារពេលរ​យៈ​ពេល​១​ឆ្នាំ រហូតដល់​ឆ្នាំ​២០២០​។ គម្រោង​នេះ ត្រូវបាន​អនុវត្តន៍​រួមគ្នា​រវាង​ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​ជាប់​នឹង​តំបន់ឆ្នេរ និង​សមុទ្រ​ចំនួន​៤ គឺ​ខេត្តកំពត ខេត្ត​កែប ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ដោយ​ផ្តោតលើ​ទិដ្ឋភាព​គោលនយោបាយ និង​យន្តការ​ស្ថាប័ន ក្នុងការ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ ការការពារ​ជម្រក និង​ការស្តា​ជលផល និង​ការកាត់បន្ថយ​ហា​ការបំពុល​បរិស្ថាន និង​ការគ្រប់គ្រង​សំណល់​ទីក្រុង និង​សំណល់​សមុទ្រ​។​

​សូមបញ្ជាក់ថា គម្រោង​ស្តីពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​សមុទ្រ​អាស៊ី​បូព៌ា សម្រេចបាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​រួមមាន​៖១)​ការបោះពុម្ពផ្សាយ​នូវ​របាយការណ៍​ជាតិ​ស្តីពី ស្ថានភាព​តំបន់ឆ្នេរ និង​មហាសមុទ្រ នៃ​ប្រទេស​កម្ពុជា (National State of Ocean and Coast-NSOC) ដែលជា​របាយការណ៍​ដំបូង​ដែល​វិភាគ​លើ​ស្ថានភាព និង​ការគំរាមកំហែង​ធនធាន និង​បរិស្ថាន​សមុទ្រ និង​ការផ្តួចផ្តើម​ឆ្ពោះទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពណ៌​ខៀវ (Blue Economy)​។ របាយការណ៍​នេះ នឹង​ជា​ផ្នែក​មួយ​នៃ​របាយការណ៍​ស្ថានភាព​បរិស្ថាន​ជាតិ​លើក​ទី​៤ ដែល​សេចក្តីព្រាង​របាយការណ៍​នេះ ត្រូវ​បានដាក់​ក្នុង​សិក្ខាសាលា​ពិនិត្យ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដោយ​ក្រសួងបរិស្ថាន​។​

២)​ការបញ្ចប់ និង​បោះពុម្ពផ្សាយ​សៀវភៅ «​ស​» ដែល​ផ្តល់​ការត្រួតពិនិត្យ និង​អនុសាសន៍​សម្រាប់​ការធ្វើ​ឲ្យ​មាន​គោលនយោបាយ​សុខដុម​នីយកម្ម និង​ច្បាប់​ជាតិ និង​ការពង្រឹង​យន្តការ​ស្ថាប័ន​សម្រាប់​ការអភិវឌ្ឍ និង​គ្រប់គ្រង​បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ​កម្ពុជា​។​

៣)​ការបញ្ចប់ និង​បោះពុម្ពផ្សាយ​នូវ​ផែនការ​ជាតិដោះស្រាយ​បញ្ហា​ប្រេង​កំពប់ និង​គោលការណ៍​ណែនាំ​ជាតិ​ស្តីពី​ការប្រើប្រាស់​សារធាតុ​គីមី​បំបែក​ធាតុ​ប្រេង​កំពប់ ដែលជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​ក្របខ័ណ្ឌ​រួម​សម្រាប់​ការសម្របសម្រួល និង​ការឆ្លើយតប​ប្រេង​កំពប់​នៅ​ឈូង​សមុទ្រ​ថៃ​។​

៤)​ទទួលបាន​នូវ​វគ្គ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​មន្ត្រី​ថ្នាក់ជាតិ និង​ខេត្ត​ទាំង​៤​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​លើ​កិច្ចការ​គ្រប់គ្រង​បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ ព្រមទាំង​ពង្រឹងសមត្ថភាព​ដល់​ម​ន្ត្រី​មន្ទីរពិសោធន៍ ដើម្បី​ចូលរួម​តាមដាន​គ្រប់គ្រង​គុណភាព​ទឹក និង​ការបំពុល​សមុទ្រ​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×