Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​អនុសេនីយ៍ទោ ឬ​ទ្ធី ពិសិដ្ឋ ត្រូវបាន​តុលាការខេត្ត​បន្ទាយមានជ័យ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន ករណី​រាលកៃ​កាំភ្លើង​ត្រូវ​មនុស្ស​ម្នាក់​រងរបួស​

spot_img

​បន្ទ​យ​មានជ័យ​៖ លោក​ស៊ុំ ច័ន្ទ​គា មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំខេត្ត​បន្ទ​យ​មានជ័យ បាន​សរសេរ​សារ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​នា​ព្រឹក​ថ្ងៃទី ៣ ខែកញ្ញា​ឆ្នាំ ២០២០ នេះ​ថា “​លោក​អនុសេនីយ៍ទោ ឬ​ទ្ធី ពិសិដ្ឋ ដែល​បាន​ត្រូវបាន តុលាការ គំរូ ខេត្តបន្ទាយមានជ័យ បានសម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ល្ងាច​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ នេះ ។ ដោយសារ​លោក បាន​បាញ់ប្រហារ​ជនរងគ្រោះ​ពី​ខាងក្រោយ កាលពី​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​និមិត្ត​1 សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត “​។

​លោក​ស៊ុំ ច័ន្ទ​គា បានបញ្ជាក់​បន្ថែមទៀត​ថា “​លោក​អនុសេនីយ៍ទោ មិនគួរណា ភ្លេច​ការណែនាំ​របស់លោក ស្នងការ លោក ស្នងការរង ដែល​អនុវត្ត​នៅពេល​បំពេញ​បេសកម្ម មាន ១)​ត្រូវ​ពិគ្រោះ​រាល់​បទល្មើស មិន​ឲ្យ​ជនល្មើស​ឬ​ជនសង្ស័យ​រងគ្រោះ ២)​មិន​ឲ្យ​ខ្លួនឯង​រងគ្រោះ និង​ទី​៣) មិន​ឲ្យ​ខ្លួនឯង​ក្លាយជា​ជនល្មើស ប្រឆាំងនឹង​ច្បាប់ ។​

​ជនសង្ស័យ​ឈ្មោះ​ឬ​ទ្ធី ពិសិដ្ឋ អនុ​សេនី​ទោ (​ស័ក្តិ​២) ជា​នាយករង​ប៉ុស្តិ៍នគរបាល​និមិត្ត ខេត្តបន្ទាយមានជ័យ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ដើម្បី​សាកសួរ​ពី​ករណី​សង្ស័យ​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ដោយបាន​បាញ់រះ​ទៅលើ​យុវជន​រងគ្រោះ​ម្នាក់ របួស​ខ្នង និង​ទ្រូង​ចាត់ការ​ទៅតាម​ច្បាប់​។​

​យោងតាម​សមត្ថកិច្ច​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថា ជនរងគ្រោះ​មានឈ្មោះ​នាង មករា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ ជ​ជា​សិស្សសាលា​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ រងរបួស កំពុង​សម្រាក់​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​។ ចំណែក​បក្ខពួក ៣ នាក់​ទៀត​ក៏ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ផងដែរ​។​

​លោក​អាត់ ខែម ស្នងការ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​រងរបួស ដោយសារ​គ្រាប់កាំភ្លើង​ចំនួន​១​គ្រាប់ ពិតមែន កាលពី​យប់​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ត្រូវចំ​ពីក្រោយ​ខ្នង​បៀម​គ្រាប់ នៅក្រោម​គាក​ខាងស្តាំ​។ លោកស្នងការ​ខេត្ត​បន្តថា ក្រោយពេល​ទទួលបាន​ព័ត៌មាន ពី​ការបាញ់បោះ​បង្ក​របួសស្នាម សមត្ថកិច្ច​ក៏បាន​ចុះទៅ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នាំមក​កាន់​ស្នងការ​ខេត្ត​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត បន្ត​នីតិវិធី​ចាត់ការ​តាមច្បាប់​។​

​លោក​ស៊ុំ ច័ន្ទ​គា មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្តបន្ទាយមានជ័យ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “​ប៉ូលិស​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​និមិត្ត​Idol​របស់ខ្ញុំ ខាង​បាញ់​ពលរដ្ឋ​ពីក្រោយ លើកឡើងថា ការពារ​ខ្លួន ដែល​ប្រព្រឹត្តិ​ឡើង​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ភូមិ​មិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត នោះ ត្រូវបាន​ចាប់ខ្លួន នឹង​បញ្ជូនទៅ​តុលាការ នៅ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០២០​វេលា រសៀល ។​

​មន្ត្រី​សម្របសម្រួល​សមាគម​កា​រពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា ដែល​បាន​ចុះ​ស៊ើបអង្កេត​រឿងនេះ​មានប្រសាសន៍ប្រាប់​អ្នកកាសែត​ថា ការបាញ់​ប្រជាពលរដ្ឋ​បែបនេះ ជា​អំពើ​មនុស្សឃាត​ដោយ​ចេតនា​ក៏ប៉ុន្តែ​ជា​សំណាងល្អ​ដែល​យុវជន​រួប​នោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​ទាន់ពេលវេលា​មិន​បណ្តាល​ឲ្យ​ស្លាប់ ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ចាត់​វិធាន​រឿងនេះ​តាមច្បាប់​ជាបន្ទាន់ ដោយ​មិនអាច​លើកលែង​បានឡើយ​។ លោក​បញ្ជាក់ថា ប្រសិនបើ​អាជ្ញាធរ​មិន​ចាត់វិធានការ​រឿងនេះ​ទេ គឺជា​ការអនុវត្ត​ច្បាប់​ស្តង់ដារ​២ ដោយ​ផ្ដន្ទាទោស​ចំពោះតែ​ជនក្រីក្រ និង​គ្មាន​អំណាច ចំណែក​អ្នកមាន​លុយ និង​មានអំណាច​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​៖ « អីចឹង​បាញ់​ចំ​ពីក្រោយ​ទៀត​អីចឹង​ចេតនា​គឺ​ចង់បាន​លទ្ធផល​គឺ​ជនរងគ្រោះ​ស្លាប់​។ អីចឹង​បើ​ជនរងគ្រោះ​ស្លាប់ ឬ​របួស​ធ្ងន់ធ្ងរ​ណាមួយ​នេះ​គឺជា​ការផ្ដើម​ចេញ​អំពី​អំពើ​ទុច្ចរិត​របស់​សមត្ថកិច្ច​។ អីចឹង​ទាំងអស់​នេះហើយ​ដែល​ខាង​សមាគម​អាដហុក​បានទទួល​ពាក្យបណ្ដឹង​របស់គាត់​ហើយ ហើយ​បាន​ស៊ើបអង្កេត​ទៅលើ​រឿង​ហ្នឹង ហើយក៏​បាន​អន្តរាគមន៍​ខ្លះៗ​ទៅតាម​តេ​ឡេ​ក្រាម​ជាមួយ​ព្រះរាជអាជ្ញា​ដែរ ដើម្បី​ឱ្យជួយ​ចាត់ការ​រឿងនេះ ដើម្បី​កុំឱ្យ​ជន​ប្រព្រឹត្ត​ដែលជា​សមត្ថកិច្ច​ហ្នឹង​រួចខ្លួន ចេះតែ​សុខ​ផុតពី​សំណាញ់​ច្បាប់​។​»

​សមត្ថកិច្ច​ថា ជនសង្ស័យ​រាលកៃ​កាំភ្លើង​ត្រូវចំ​ក្មេង​ទំនើង មុខសញ្ញា​ចាស់​ប្រើប្រាស់​ថ្នាំញៀន​ចំណែក​អ​ណា​ព្យាបាល ថា​កូន​គាត់​ពុំមែន​ជា​ក្មេង​ទំនើង​អ្វី​ទេ ។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​២​ខែកញ្ញា​នេះ បាន​ជម្រាប ជូន​សាធារណជន អ្នកសារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម មេត្តា​ទទួល​ជ្រាប​ដូចខាងក្រោម​៖

១-​កាលពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣.២០ នាទី កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​និមិត្ត នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បានចេញ​ល្បា​
​ត​តាម​គោលដៅ​កំណត់ និង​បាន​ជួប​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង ដែលជា​មុខសញ្ញា​ចាស់​ធ្លាប់​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន និង​បង្ក​ហិង្សា​ដោយ​ផ្ទុះអាវុធ​កាល​អំឡុង​ឆ្នាំ​២០១៦ ដែល​បាន​រត់គេចខ្លួន​។​

២-​អំឡុងពេល​ល្បាត លោក​អនុសេនីយ៍ទោ ប្ញ​ទ្ធី ពិសិដ្ឋ នាយរង​ប៉ុស្តិ៍​រដ្ឋបាល​និមិត្ត បានធ្វើ​ការឃាត់​ដំណើរ​ជនសង្ស័យ​ខាងលើ​ដើម្បី​សួរនាំ និង​ធ្វើការ​ពិនិត្យ ប៉ុន្តែ​ជនសង្ស័យ​ទាំង​២​នាក់​មិន​ព្រម​សហការ ថែមទាំង​បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​ចំនួន​២​នាក់​ផ្សេងទៀត ជិះ​ម៉ូតូ​១​គ្រឿង​មកជួយ​អន្តរាគមន៍ និង​បាន​ឈានដល់​ប្រព្រឹត្ត​អំពើហិង្សា ដោយ​ជន​ទាំង​៤​នាក់​ដើរ​ចូលមក​ប៉ុនប៉ង​វាយ​លើ​លោក​អនុសេនីយ៍ទោ ប្ញ​ទ្ធី ពិសិដ្ឋ ខណ​:​នោះ លោក​អនុសេនីយ៍ទោ ប្ញ​ទ្ធី ពិសិដ្ឋ បាន​ដក​កាំភ្លើង​ម៉ាក​កា​៥៩ លេខ​.៣៣៦០ អា​មេ​បំណង​បាញ់​ឡើងលើ ដើម្បី​ការពារ​ខ្លួន និង​បំបែកហ្វូង​មុខសញ្ញា​នេះ ប៉ុន្តែ​ចៃដន្យ​កាំភ្លើង​រាលកៃ​ផ្ទុះ​១​គ្រាប់ ត្រូវចំ​ខ្នង​ចំហៀង​ខាងឆ្វេង​ឈ្មោះ នាង មករា ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​មង្គល​បូរី​(​ពុំមាន​គ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​) ។ ដោយឡែក​ជនសង្ស័យ​ចំនួន​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន ។ ក្រោយមក​ជំនាញ​បានកំណត់ មុខសញ្ញា និង​បាន​កោះហៅ​ជន​ទាំង​០៣​នាក់​នោះ មានឈ្មោះ កែម ឆៃ​យ៉ា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ឈ្មោះ ហួន រដ្ឋា ហៅ ខួច ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ឈ្មោះ ម៉ាប់ នី​ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មក​ធ្វើការ​សាកសួរ និង​បាន​យក​ទឹកនោម​ទៅពិនិត្យ​រកសារ​ធាតុ​ញៀន លទ្ធផល​គឺ​វិជ្ជមាន ។ អនុវត្តតាម​មតិ​ណែនាំ​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​។​

៣-​ដោយឡែក នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០ ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​កសាង​សំណុំរឿង​លើ​ករណី​លោក​អនុសេនីយ៍ទោ ប្ញ​ទ្ធី ពិសិដ្ឋ បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផងដែរ​។​

៤-​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណជន អ្នកសារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​បាន​ចូលរួមចំណែក​ក្នុង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ។ យើងខ្ញុំ​សូម​អំពាវនាវ​ដល់​មហា​ជន​គ្រប់​និន្នាការ សូមមេត្តា​កុំ​ធ្វើការ​សន្និដ្ឋាន​វាយតម្លៃ​រឿងហេតុ​ដោយ​ពុំមាន​ព័ត៌មាន​ពេញលេញ ទុកអោយ​ស្ថាប័ន​មាន​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី ចៀសវាង​ការសន្និដ្ឋាន​វាយតម្លៃ​នោះ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​បុគ្គ​ល​ឬ​ស្ថាប័ន​អនុវត្ត​ច្បាប់ និង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×