Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថ​រាជធានី ឃាត់ខ្លួន លោក​វណ្ណៈ​ជាម​ន្ដ្រី​យោធា នៅ​ក្រសួងការពារជាតិ ផឹកស៊ី​ស្រវឹង​សម្ញែង​កាំភ្លើង​ដាក់​លើ​តុ ចេញមកក្រៅ​ហាង​បាញ់បោះ​សេរី​ថែមទៀត

spot_img

ភ្នំពេញ៖ ​ខ្មាន់កាំភ្លើង​ជាម​ន្ដ្រី​យោធា នៅ​ក្រសួងការពារជាតិ​ដែល​បាញ់បោះ​សេរី ចំនួន​៤​គ្រាប់ នៅ​ខណ្ឌទួលគោក ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយ នៅ​រសៀល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២០​ត្រូវ បាន​បញ្ជូនទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

​ហេតុការណ៍​បាញ់បោះ​សេរី បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ប្រមាណ​៤​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ នៅមុខ​ហាង​យីហោ «​ស៉ី​កនេ​ត​ឈ័​រ​» តាម​បណ្ដោយ​ផ្លូវ​២៨៧ កែង​ផ្លូវ​លេខ​៥២៨ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង​ត្រូវ​អាវុធហត្ថ​ចាប់ខ្លួនបាន​នៅ​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ មានឈ្មោះ វណ្ណៈ ជាម​ន្ដ្រី​យោធា នៅ​ក្រសួងការពារជាតិ​។ ក្នុងនោះ​សមត្ថកិច្ច​ដកហូត​បាន អាវុធខ្លី​មួយ​ដើម ម៉ាក Glock និង​រថយន្ដ​មួយ​របស់​ជនសង្ស័យ​ផងដែរ​។ មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ទៅ​ចូល​ផឹក​ស៉ី​នៅ​ហាង​ស៉ី​កនេ​ត​ឈ័​រ​តែ​មិនដឹង​មានរឿង​អ្វី​នោះទេ ស្រាប់តែ​ដក​កាំភ្លើង​ពី​ច​ង្កះ​ហើយ​អា​មេ​បញ្ចូល​គ្រាប់​រួច​ដាក់​លើ​តុ​។ ឃើញបែបនេះ មេការ​ហាង​បាន​ដើរទៅ​សួរនាំ និង​សុំទោស​ជន​នោះ ដើម្បី​ឲ្យ​យក​កាំភ្លើង​ទុក​វិញ ព្រោះ​ការធ្វើ​បែបនេះ​ធ្វើ​ឲ្យ​ភ្ញៀវ​ដ៏​ទៃ​មានការ​ភ័យខ្លាច​។​

​ក្រោយមក​ខ្មាន់កាំភ្លើង​បានគិត​លុយ រួច​ចាក​ចេញពី​ហាង បាន​មួយសន្ទុះ​ស្រាប់តែ​ជិះ​ម៉ូតូ​ត្រឡប់មកវិញ និង​បាន​ដក​កាំភ្លើង​បាញ់​ទៅលើ​ផ្ទាំង​យីហោ នៅខាងមុខ​ហាង ចំនួន​៤​គ្រាប់​តែម្ដង ទើប​ជិះ​គេចខ្លួនបាត់​តែម្ដង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×