Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​សហព័ន្ធ​អូស្ត្រាលី និង​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​កម្ពុជា រួមគ្នា ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន អំពើ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​រូបភាព​

spot_img

​ភ្នំពេញ​៖ នគរបាល​សហព័ន្ធ​អូស្ត្រាលី និង​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​កម្ពុជា នឹង​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិ​ល្អ ក្នុងការ​បង្ការ និង​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា ដែលមាន​ដូចជា​អំពើ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​រូបភាព អំពើ​ជួញដូរ​មនុស្ស និង​អំពើ​រត់ពន្ធ​មនុស្ស​ជាដើម ដោយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​នៅ​រសៀល ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ANTHONY MAGUIRE នាយ​នគរបាល​ជាន់ខ្ពស់ នៃ​នគរបាល​សហព័ន្ធ​អូស្ត្រាលី នាឱកាស​ដែល​លោក​ទើបតែ​មក​បំពេញភារកិច្ច ក្នុង​អាណត្តិ​ការងារ​ថ្មី នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បានបង្ហាញ​ក្តី​រំពឹង​យ៉ាង​មុតមាំ​ថា ក្នុង​អាណត្តិ​ថ្មី​របស់លោក ANTHONY MAGUIRE នាយ​នគរបាល​ជាន់ខ្ពស់ នៃ​នគរបាល​សហព័ន្ធ​អូស្ត្រាលី កម្ពុជា និង​អូស្ត្រាលី នឹង​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិ​ល្អ ក្នុងការ​បង្ការ និង​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា ដែលមាន​ដូចជា​អំពើ​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​រូបភាព អំពើ​ជួញដូរ​មនុស្ស និង​អំពើ​រត់ពន្ធ​មនុស្ស​ជាដើម ដោយ​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​។​

​ឆ្លៀត​ក្នុងឱកាស​នៃ​ជំនួប​ពិភាក្សា​នេះ​ផងដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​ថ្លែងអំណរគុណ ជូន​ចំពោះ​រដ្ឋាភិបាល​អូស្ត្រាលី តាមរយ​:​ស្ថានទូត​អូស្ត្រាលី និង​នគរបាល​សហព័ន្ធ​អូស្ត្រាលី ដែល​តែងតែ​យកចិត្តទុកដាក់​ផ្តល់​ជា​ជំនួយ​បច្ចេកទេស និង​ការបណ្តុះបណ្តាល​ជំនាញ​ពាក់ព័ន្ធ​នានា ដល់​មន្ត្រី​អន្តោប្រវេសន៍​កម្ពុជា នា​បណ្តា​ឆ្នាំកន្លងមក ក្នុង​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ លើ​ការងារ​អន្តោប្រវេសន៍​។​

​ជាមួយគ្នានេះ​ផងដែរ លោក ANTHONY MAGUIRE នាយ​នគរបាល​ជាន់ខ្ពស់ នៃ​នគរបាល​សហព័ន្ធ​អូស្ត្រាលី ក៏បាន​ថ្លែងអំណរគុណ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​បាន​ផ្តល់នូវ​កិច្ចសហប្រតិបត្តិការ​ល្អ​នាពេល​កន្លងមក តាមរយ​:​កិច្ចសហប្រតិបត្តិការ​ត្រីភាគី ដែល​ឱ្យឈ្មោះ Strikeforce Dragon សំដៅ​បង្ការ និង​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នានា ដែល​អាច​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​៕ ដោយ​៖​កូ​ឡាប​


spot_img
×