Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​ឥណ្ឌា បាន​បិទ​កម្មវិធី​ដែលមាន​ដើមកំណើត​ចិន​ចំនួន ១១៨ បន្ថែមទៀត មាន​ទាំង​កម្មវិធី Alipay និង Ulike ផងដែរ​

spot_img

​ភ្នំពេញ​៖ កាលពី​ខែកក្កដា​កន្លងទៅ រដ្ឋាភិបាល​នៃ​ប្រទេស​ឥណ្ឌា បានប្រកាស​ធ្វើការ​ត្រួតពិនិត្យ ដើម្បី​ហាមឃាត់​កម្មវិធី​ដែលមាន​ដើមកំណើត​ចិន​ចំនួន ២៧៥ ជា​លទ្ធផល​ឥណ្ឌា​បានសម្រេច​បិទ​កម្មវិធី​ចំនួន ១១៨ កាលពី​ម្សិលមិញ​នេះ ហើយ ក្នុងចំណោម​កម្មវិធី​ដែល​ត្រូវបាន​បិទ​ទាំងនោះ មាន​៣​កម្មវិធី ដែលជា​របស់​ក្រុមហ៊ុន Alibaba គឺ Alipay Taobao និង Youku ព្រមទាំង​កម្មវិធី​ថតរូប​ភាព Ulike និង​ហ្គេម PUBG Mobile ដែលមាន​អ្នកប្រើប្រាស់​ដល់​ទៅ​ជាង ៤០​លាន​នាក់ នៅក្នុង​ប្រទេស​ឥណ្ឌា​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។​

​គួរ​រំឭក​ផងដែរ​ថា​កាលពី​ខែមិថុនា ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន របស់​ប្រទេស​ឥណ្ឌា បានធ្វើការ​ហាមឃាត់​ក​ម្ម​វិធី​ទូរស័ព្ទ​របស់​ប្រទេស​ចិន ចំនួន ៥៩ កម្មវិធី​រួចមកហើយ ដែលមាន​ដូចជា TikTok WeChat និង UC Browser ជាដើម​។ ដូច្នេះ​រហូតមក​ដល់ពេលនេះ​ប្រទេស​ឥណ្ឌា បាន​បិទ​កម្មវិធី ដែលមាន​ប្រភពពី​ប្រទេស​នេះ​ចំនួន ១៧៧ រួចហើយ​។​

​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​បាន​ថ្លែងថា ពួកគេ​បានទទួល​នូវ​សេចក្ដីរាយការណ៍​នូវ​ភាពមិនប្រក្រតី ទាក់ទង​នឹង​កម្មវិធី​ទាំងនេះ ថា​បាន​លួច​យក​ទិន្នន័យ​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​។ ក្រសួង​ព័ត៌មានវិទ្យា​របស់​ប្រទេស​ឥណ្ឌា ក៏បាន​បន្ថែមថា ការ​លួច​យក​ទិន្នន័យ​ទាំងនេះ គឺ​វា​មានការ​ប៉ះពាល់​ទៅលើ​សន្តិសុខ​ជាតិ និង​អធិបតេយ្យភាព​របស់​ប្រទេស​ឥណ្ឌា​។ ម្យ៉ាងវិញទៀត​ប្រទេស​នេះ​កំពុងតែ​តាក់តែង បទបញ្ជា​ដែល​ទាមទារ​ឱ្យ​ក្រុមហ៊ុន មានការ​អនុញ្ញាត​ពី​អ្នកប្រើប្រាស់​មុន ដែល​ពួកគេ​អាច​ប្រើ​ទិន្នន័យ​ឯកជន​ភាព​ទាំង​នោះបាន​។​

​សូមបញ្ជាក់​បន្ថែមទៀត​ថា កម្មវិធី​ដែល​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា បានធ្វើការ​ហាមឃាត់ សុទ្ធសឹងតែ​ជា​កម្មវិធី​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​ដូចជា កម្មវិធី TikTok ដែលមាន​អ្នកប្រើប្រាស់​ប្រមាណ​ជាង ២០០​លាន​នាក់ និង​ហ្គេម PUBG Mobile ក៏មាន​ចំនួន​អ្នកលេង​ច្រើនជាង ៤០​លាន​នាក់​នៅក្នុង​ប្រទេស​នេះ​៕ ដោយ​៖​កូ​ឡាប​

spot_img
×