Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​ណាស់​! ម្តាយ​យំ​ឡើង​ខ្សោះ​ខ្លួន ក្រោយ​កូនស្រី​កំពុង​ពេញ​ស្រឡាញ់​បាន​ស្លាប់ ក្រោយ​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ខុស​ក្បួន នៅ​សាលារៀន​

spot_img

ស្ត្រី​ជា​ម្តាយ​ម្នាក់​បាន​បង្ហោះ​ព័ត៌មាន​ដ៏​សោកសៅ​មួយ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ ដោយ​កូនស្រី​ជាទី​ស្រឡាញ់​របស់​នាង​បាន​ស្លាប់​ទាំង​នៅ​វ័យក្មេង បន្ទាប់ពី​នាង​ត្រូវបាន​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​សម្រាប់​ជំងឺមហារីក​មាត់ស្បូន ដោយ​ពុំបាន​ពិនិត្យ​ជំងឺ​ឲ្យ​បានច្បាស់លាស់​។​

​នៅក្នុង​ការ​បង្ហោះ​ដ៏​សែន​ខ្លោចចិត្ត​បំផុត ស្ត្រី​ជា​ម្តាយ​រូបនោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា កូនស្រី​របស់​នាង​អាយុ ១១ ឆ្នាំ បាន​ទៅ​សាលារៀន ប៉ុន្តែ ស្រាប់តែ​កើត​អាការ​គ្រុនក្តៅ​តែម្តង​។ នៅពេលនោះ សាលា​បាន​ហៅ​គ្រូពេទ្យ ដើម្បី​ចាក់​វ៉ាក់សាំង​ជំងឺមហារីក​មាត់ស្បូន ប៉ុន្តែ នៅពេលដែល​ក្មេងស្រី​ត្រូវ​បានទទួល​ថ្នាំ​បង្ការ គ្រូពេទ្យ​មិនបាន​វាស់​សីតុណ្ហភាព​ខ្លួន​នាង​ទេ​។ ដូច្នេះ គាត់​មិនដឹងថា នាង​មាន​ជំងឺ​គ្រុនក្តៅ ហើយ​បន្ត​ចាក់​ថ្នាំ​ឲ្យ​នាង​។​

​ស្ត្រី​ជា​ម្តាយ​បន្តថា «​កូន​របស់ខ្ញុំ​បាន​លេចចេញ​អាការ​ឈឺទ្រូង ក្អួតចង្អោរ ថប់ដង្ហើម និង​ក្រោយមក​ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​។ កូន​របស់ខ្ញុំ​មិនមាន​ជំងឺ​អ្វី​ទេ គឺ​នាង​មាន​សុខ​ភាពល្អ​ធម្មតា សូមជួយ​ចែករំលែក​រឿងនេះ​ឲ្យ​ខ្ញុំ​ផង​»​។​

​ក្រោយពី​បានឮ​បែបនេះ អ្នក​និយម​លេង​អ៊ីនធឺណិត​ជាច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ ចំពោះ​ឪពុកម្តាយ​របស់​ក្មេងស្រី​រងគ្រោះ និង​និយាយថា សាលា​ក៏​គួរតែ​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​អាយុជីវិត​ក្មេងស្រី​ខាងលើ​។​

​សូមបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ក្រសួងសុខាភិបាល​ប្រទេស​ថៃ មាន​គោលនយោបាយ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​ទូទាំងប្រទេស សម្រាប់​សិស្ស​ថ្នាក់​ទី ៥ ទាំងអស់ ដើម្បី​ធានា​សុខភាព​របស់​យុវជន​៕ ដោយ​៖ លឹម ហុង​

spot_img
×