Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្តតាកែវ នាំ​អំណោយ​ជួយ​ដល់​ក្មេង​កំព្រា​ខ្វិន​ដៃជើង​នៅ​ស្រុក​ទ្រាំង

spot_img

​តាកែវ​៖ បន្ទាប់ពី​បាន​ឃើញ​នៅ​ភាព​លំបាក​វេទនា​របស់ ក្មេងស្រី​កំព្រា​ឱ​ពុក​ម្តាយ ហើយ​ខ្វិន​ដៃជើង និង​គរ​និយាយ​មិន​រួច​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម លោក ជីវ ចាន់​តារា ព្រះរាជ​អ​ជ្ញា​អម​សាលាតំបូង​ខេត្តតាកែវ​រួមជាមួយ​លោក ទេព ម​និន្ទ ព្រះរាជអាជ្ញារង និង​ក្រុមការងារ បាន​នាំ​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​ចុះទៅ​ចែកជូន​ដល់ ក្មេង​កំព្រា​នោះ​នៅ​រសៀល​ថ្ងៃទី ៦​រោច ខែ​មា​យ ឆ្នាំ​រកា ពស​២៥៦១ ត្រូវ​និង​ថ្ងៃទី ០៦ កុម្ភៈ ឆ្នាំ ២០១៨ នៅផ្ទះ​របស់​ក្មេងស្រី​កំព្រា​ឈ្មោះ ហម ពុយ ដែល​មាន​អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ពោធិ៍ ឃុំ​សំបួរ ស្រុក​ទ្រាំង ខេត្តតាកែវ ដែល​សព្វថ្ងៃ​មានជីវិត​រស់នៅ​ក្រោម​កា​រ​ផ្តល់​បាយ​ទឹក​ពី​ម្តាយមីង តែប៉ុណ្ណោះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ដោយសារ​តែ​ភាពលំបាក​និង​វេទនា​ខ្លាំងពេក​ក្មេង​កំព្រា​ឱ​ពុក​ម្តាយ រស់នៅ​ក្នុង​ផ្ទះ​តែ​ម្នាក់ឯង​ទាំង​ខ្លួន​ខ្វិន​ដៃជើង ថែម​ទាំង​គរ​និយាយ​មិន​រួច​នេះ កំពុងតែ​ដង្ហោយ​រក​ជំនួយ​ពី​សប្បុរសជន​អោយ​ជួយ​ព្រោះ​ស្ថានភាព​រស់នៅ​របស់​ក្មេងស្រី​ពិការ​នេះ ពិតជា​រស់​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត ។​

គាត់​សព្វថ្ងៃ​រស់នៅ​ក្រោម​ការផ្តល់​បាយ​ទឹក​ពី ម្តាយ​ម៉ី​ង​របស់ខ្លួន ហើយ​បច្ចុប្បន្ន​រស់នៅ​ក្នុង​ផ្ទះ​តែឯង​គត់ ធ្វើអោយ​នាង​មាន​ការលំបាក​យ៉ាងខ្លាំង ក្នុង​ឆាកជីវិត​នៃ​ការរស់នៅ តែ​ស្នាមញញឹម​របស់​នាង​បាន​ធ្វើ​អោយ​អ្នកជិតខាង​និង​អ្នក​ដែល​ផ្តល់​ជំនួយ​អោយ​រូប​នាង​សឹងតែ​ស្រក់​ទឹកភ្នែក ព្រោះ​ភាព​វេទនា​របស់​ក្មួយ​ស្រី​ម្នាក់​នេះ​។

សូម​បងប្អូន​សប្បុរស​ជន មេត្តា​សង្គ្រោះ​ក្មេង​ដែល​ងាយ​និង​រងគ្រោះ​នេះ​ផង ជាពិសេស​សប្បុរសជន នៅ​ជិត​ឆ្ងាយ​មេត្តាជួយ​ដល់​នាង​ផង គួរអោយ​អានិត​ខ្លាំងណាស់ ។ បើសិនជា​នាង​មាន​រទេះរុញ​មួយ​នាង និង​មាន​ស្នាមញញឹម​ច្រើន​ព្រោះ​នាង​ចង់​ឃើញ​គេ​ឯង​ដូច​មនុស្ស​ដទៃ​ខ្លាំងណាស់ មិន​ចង់​រស់នៅ​តែ​ក្នុង​មុង និង​នៅលើ​កន្ទេល​ក្នុង​ផ្ទះ​តែ​ម្នាក់ឯង​នោះទេ ។ អំណោយ​ដែល​ព្រះរាជា​អាជ្ញា​អម​សាលាតំបូង​ខេត្តតាកែវ​យកទៅ​ចែកជូន​ដល់​ក្មេង​កំព្រា​នោះ​រួមមាន​អង្ករ ៥០​គីឡូក្រាម ម៉ី ២​កេះ ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី និង​ថវិការ​ចំនួន ៥០​ម៉ឺន​រៀល​៕ តាកែវ​

spot_img
×