Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​ជា​លើក​ទី​៤​ហើយ ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​បញ្ឈប់​ទីតាំង ជួសជុល​រថយន្ត​ធុន​ធំ​របស់លោក ឆាយ ឈាន នៅតែ​រឹងរូស​មិន​ព្រម​បញ្ឈប់ បើ​មាន​លើក​ទី​៥ នឹង​រៀបចំ​សំណុំរឿង​បញ្ជូន​ម្ចាស់​យានដ្ឋាន ទៅ​តុលាការ​

spot_img

​បន្ទាយមានជ័យ ៖ ទីតាំង​ជួសជុល​រថយន្ត​ធុន​ធំ​របស់​ឈ្មោះ ឆាយ ឈាន ដែលមាន​រឿងអាស្រូវ​មិនចេះចប់​នោះ សមត្ថកិច្ច​ចំរុះ​ចុះ​ប​ញ្ឍ​ប់​ចំនួន​៤​លើក​រួចមកហើយ មាន​ទាំង​កិច្ចសន្យា​របស់​រដ្ឋបាល​ខេត្ត​ឲ្យ​បញ្ឈប់​នៅតែ​មិន​អនុវត្ត តែបើ​មាន​លើក​ទី​៥ នឹង​រឹបអូស​សម្ភារ​ហើយ​រៀបចំ​សំណុំរឿង​បញ្ជូន​ម្ចាស់​យានដ្ឋាន​នេះ​ទៅ​តុលាការ​។​

​ការចុះ​បញ្ឈប់​ទីតាំង​ជួសជុល​រថយន្ត​ធន​ធំ​នេះ សមត្ថកិច្ច​ចម្រុះ​បានធ្វើ​ឡើង​នៅ​ល្ងាច ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ចូល​ទឹកស្អាត ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​ដឹកនាំ​ដោយ លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល​ចរាច​រណ៍ មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន មន្ត្រី​អន្តរ​វិស័យ​ខេត្ត រដ្ឋបាល​ក្រុង​សិរីសោភ័ណ រដ្ឋបាល​ឃុំ​អំបិល និង​មេភូមិ​គោ​រដ្ឋា​ន​ផងដែរ ។​

​សមត្ថកិច្ច​ចម្រុះ​បានធ្វើការ​អះអាងថា ៖ ទីតាំង​ជួសជុល​រថយន្ត​ធន​ធំ​របស់​ឈ្មោះ ឆាយ ឈាន ត្រូវបាន​បិទ​តាំងពី​លើក​ទី​៣​ជា​ស្ថាពរ​ហើយ តែ​ម្ចាស់​យានដ្ឋាន​នេះ​នៅតែ​ប្រព្រឹត្ត ហើយ​នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០ នេះ មន្ត្រី​ចម្រុះ​បាន​ចុះមក​បិទ​អាជីវកម្ម​និង​ដាក់​បញ្ញា​តិ​តឹងរ៉ឹង​តែម្តង ដោយ​លែង​យោគយល់​។​

​លោក លី សារី តំណាង​ឲ្យ​រដ្ឋបាលខេត្ត​មាន​ប្រសា​ន៍​ប្រាប់​ឲ្យ​ដឹងថា ៖ ក្រោយពី​ការចុះពិនិត្យ​លើ​ទីតាំង​ជាក់ស្ដែង រួចមក​ក្រុមការងារ​បាន​សង្កេតឃើញ​ថា​នៅមាន​សកម្មភាព​កែច្នៃ និង​តម្លើងរថយន្ត​ថ្មី​ចំនួន​៤​គ្រឿង​បន្តទៀត ដែល​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ទម្រង់​និង​មាត្រា​ទី​៥២ បាន​ចែងថា​គ្រប់​យានដ្ឋាន​ជួសជុល​យានយន្ដ និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​ត្រូវមាន​លិខិតអនុញ្ញាត ឲ្យ​ធ្វើ​អាជីវកម្ម​ចេញ​ដោយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ក្នុងករណី​ចាំបាច់​ត្រូវមាន​ការត្រួតពិនិត្យ​ពី​ក្រសួងមហាផ្ទៃ​ផងដែរ​។​

​លោក លី សារី ក៏បាន​បញ្ជាក់ទៀតថា ៖ ការគ្រប់គ្រង​យានយន្ត​ជួសជុល និង​យានដ្ឋាន​កែច្នៃ​ដំឡើង​យានយន្ត​ត្រូវបាន​កំណត់ដោយ​អនុក្រឹត្យ ក្រោយពី​ពិនិត្យ​រួចហើយ​ក្រុមការងារ​បាន​បន្ត​សម្រេច​បិទ និង​បញ្ឈប់​សកម្មភាព​ទាំងអស់​ចាប់ពី​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២០​នេះ​តទៅ ក្នុងករណី​នៅតែមាន​បន្តសកម្មភាព​ជួសជុល និង​ដំឡើង​កែច្នៃ​រថយន្ត​ទៀត​នោះ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​។​

​លោក លី សារី បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ៖ រដ្ឋបាលខេត្ត​បានសម្រេច​បញ្ឈប់​ការជួសជុល​របស់​យាន​ដ្ឋា​ន​លោក ឆាយ ឈាន នោះ​គឺ​បន្ទាប់ពី​មាន​ឧ​ប​ទ្ទ​ហេតុ​ជាច្រើនលើក ក្នុងនោះ​ឧ​ប​ទ្ទ​ហេតុ​ចុងក្រោយ​មួយទៀត​កាលពី​ល្ងាច​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ គឺ​រថយន្ដ​ធំ​១​គ្រឿង​ដែល​ទើប​ជួសជុល និង​កែច្នៃ​រួច របស់​យានដ្ឋាន លោក ឆាយ ឈាន​នេះ បាន​ភ្លេច​ភ្ជាប់​ឬ​ដាច់​ហ្វ្រាំង​បាន​ថយ​ទៅបុក​ចំ​ទ្វារ​ចូល​នៃ​បណ្ណាគារ​បន្ទាយស្រី បង្ក​ឲ្យ​ខូចខាត​ផ្នែក​ខាងមុខ​ទ្វារ​កញ្ចក់ និង​សម្ភារ​ជាច្រើន ក៏បាន​ធ្វើ​ឲ្យ​ម្ចាស់​បណ្ណាគារ និង​បុគ្គលិក​ភ័យ​តក់ស្លុត​ផងដែរ​៕
ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×