Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រាប់​អភិបាលក្រុង​ប៉ោយប៉ែត ឲ្យ​បំភ្លឺ​ប្រវត្តិ​ដី​ទំនាស់ ១១៣​ហិកតា នៅ​ភូមិ​សូរិយា សង្កាត់​និមិត្ត​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បានចេញ​លិខិត​មួយច្បាប់​ជូនទៅ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង​កម្មវត្ថុ​សុំ​ការបំភ្លឺ​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ដី​ទំនាស់ ១១៣​ហិកតា របស់​ប្រជាពលរដ្ឋ ៥១​គ្រួសារ នៅ​ចំណុច​អូរ​ស្វា​រអិល ភូមិ​សូរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លិខិត​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ផ្ញើ​ទៅ​អភិបាលក្រុង​ប៉ោយប៉ែត យោងតាម​ពាក្យ​ប្តឹង​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួលបាន​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ និង​ស្មារតី​អង្គប្រជុំ​ពិនិត្យ​ពាក្យ​ប្តឹង នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​។​

​ប្រធាន ACU បាន​ជម្រាប​លោក​អភិបាលក្រុង​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​និង​ពិនិត្យ ពាក្យ​ប្តឹង​របស់​ប្រជាពលរដ្ឋ​ទាំង ៥១​គ្រួសារ នៅ​ចំណុច​អូរ​ស្វា​រអិល ភូមិ​សូរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​បាន​ឲ្យ​រៀបរាប់ថា ពួកគាត់​មានទំនាស់​ដីធ្លី​ជាមួយ​ឈ្មោះ ទុយ វ៉ាន់​នី តំណាង​ឲ្យ​ប្រជាពលរដ្ឋ ១៤​គ្រួសារ​។ ដី​ទំនាស់​នោះ ដំបូង​ឡើយ​ឈ្មោះ ទុយ វ៉ាន់​នី បានបញ្ជាក់​ច្បាស់​ថា ដី​របស់​ពួកខ្លួន ១៤​គ្រួសារ គឺ​ស្ថិតនៅ​ភូមិ​អូរឫស្សី ឃុំ​ប៉ោយប៉ែត ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៥ មានការ​បញ្ជាក់​ពី​លោក​មេភូមិ​សូរិយា និង​ចៅសង្កាត់​និមិត្ត​អះអាងថា ដី​របស់​ឈ្មោះ ទុយ វ៉ាន់​នី តំណាង​ឲ្យ​ពលរដ្ឋ​ទាំង ១៤​គ្រួសារ ស្ថិតនៅ​ភូមិ​សូរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ទៅវិញ​។ បើ​យោងតាម​អនុក្រឹត្យ​លេខ​១០២ អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១១ ស្តីពី​ការបង្កើត​ផ្សារកណ្តាល នៃ​ក្រុង​ប៉ោយប៉ែត បាន​បង្ហាញថា ភូមិ​អូរឫស្សី គឺ​ស្ថិតនៅ​សង្កាត់​ផ្សារកណ្តាល ដូចនេះ​បានន័យថា ទីតាំង​ភូមិសាស្ត្រ នៃ​ភូមិ​អូរឫស្សី​មិនដែល​ប្តូរ ឬ​មិនដែល​កាត់​ចូល​ដែន​រដ្ឋបាល​ភូមិសាស្ត្រ​ភូមិ​សូរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​ឡើយ​។ តើ​ភូមិ​អូរឫស្សី ពិតជា​ភូមិ​សូរិយា​បច្ចុប្បន្ន​មែន​ទេ​?

​លោក ឱម យ៉ិនទៀង បានបញ្ជាក់​ក្នុង​លិខិត​នោះ​ថា «​អាស្រ័យហេតុនេះ សូម​លោក​អភិបាលក្រុង បំភ្លឺ​ករណីនេះ និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ទៅ អ​.​ប​.​ព ឲ្យ​បាន​ទាន់ពេល ដើម្បី​បន្ត​នីតិវិធី​»៕ ដោយ​៖​កូ​ឡាប​

spot_img
×