Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ បង្ក្រាប​បទល្មើស​បាន ១៧៦២ ករណី ឃាត់ខ្លួន​បាន ៤៣១៤ នាក់​

spot_img

ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​អះអាង​នៅក្នុង​របាយការណ៍​ឆ្នាំ ២០១៧ ថា នៅ​ឆ្នាំ ២០១៧ សមត្ថកិច្ច​របស់​រាជ​ធានី​បង្ក្រាប​បទល្មើស បាន​ចំនួន​១៧៦២​ករណី ដែល​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤៣១៤ នាក់ ដែល​មាន​បទល្មើស​ព្រហ្មទណ្ឌ ឧក្រិដ្ឋ និង​បទល្មើស​មជ្ឈិម​។​

​ក្នុង​ពិធី​សន្តិ​បាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៨ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អះអាងថា “​ការងារ​អនុវត្ត​គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព នៅ​រាជធានី ភ្នំពេញ បង្ក្រាប​បទល្មើស​បាន ៤៣១៤ នាក់ ក្នុង​នោះ​បទល្មើស​ព្រហ្មទណ្ឌ​បង្ក្រាបបាន ៨៨១ ករណី ឃាត់ខ្លួន​បាន ១២៧៦ នាក់ បទល្មើស​ឧក្រិដ្ឋ​ចំនួន ១២៩ ករណី ឃាត់ខ្លួន​បាន ២៥៧ នាក់ និង​បទល្មើស មជ្ឈិម​ចំនួន ៧៥២ ករណី ឃាត់ខ្លួន​បាន ១០១៩ នាក់​”​។ បង្រា្ក​បតាម​ដីកា​តុលាការ​បាន​ចំនួន ៤៥ ករណី ឃាត់ខ្លួន​បាន​ចំនួន ៥២ នាក់ ចំពោះ​ជនល្មើស​និង​វត្ថុតាង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​តាមច្បាប់​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ទៀត​ថា ក្រៅ​ពី​បទល្មើស​ធំៗ គឺ​មាន​បទល្មើស​ផ្សេងៗ​ទៀត​ដូច​ជា​បទល្មើស​គ្រឿងញៀន បង្ក្រាបបាន ៩៧៣ ករណី ដែល​ឃាត់ខ្លួន​បាន​៤៦២៧​នាក់ ជនល្មើស​មាន​ការកើនឡើង​ចំនួន ១៨១៨ នាក់ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ក្រុងភ្នំពេញ​រួចរាល់​ផងដែរ​។ បទល្មើស ជូ​ញ​ដូមនុស្ស និង​អាជីវកម្ម​ផ្លូវភេទ ក្មេង​ទំនើង ល្បែងស៊ីសង បទល្មើស​សេដ្ឋកិច្ច បទល្មើស​ទទួល​ផល​ពី​ចោរកម្ម និង​បទល្មើស​ចរាចរ​ជាដើម​។​

​ដើម្បី​ទប់ស្កាត់​នៃ​ការ​កើត​មាន​ឡើង​នៃ​បទល្មើស​ទាំងអស់ លោក ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​អាជ្ញារ​មូលដ្ឋាន​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់ និង​ចុះ​ល្បាត​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​ខណ្ឌ​ទាំង ១២ នៅ​រាជធានី​ភ្នំពេញ ដែល​វា​ជា​ចំណុចក្តៅ​បំផុត ត្រូវ​ធ្វើ​ការដោះស្រាយ​កុំអោយ កើតមានឡើង​ជា​បន្ត​ទៀត​៕​ ដោយ​៖ កូឡាប​

spot_img
×