Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​! នាយ ពាក់​មី ប៉ះ​សម្តី​គ្នា​នឹង​លោក ពេជ្រ ស្រស់ នៅ​កន្លែង​លេង​បាល់ទះ ដោយ​ហួសចិត្ត​ថា ចេះ​ហៅ​មក​ស៊ី​កើត ថត​ឲ្យ​មើល​ផ្សេង តែ​ពេលមកដល់​ទីលាន​បែរជា​អ្នក​ផ្សឹ​ង​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ដូចដែល​បងប្អូន​មហាជន​បាន​ស្គាល់​រួចហើយ នាយ ពាក់​មី គឺជា​តារា​កំប្លែង​ជំនាន់​ក្រោយ​ដ៏​ល្បីឈ្មោះ នៅ​ប្រទេស​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន ដែល​លោក​គឺជា​អតីត​កម្មករសំណង់​នៅ​លូ​៥ ផ្លូវ​វេ​ង​ស្រេង​។ ចំណែក លោក ពេជ្រ ស្រស់​វិញ ក៏​ល្បី​មិនធម្មតា​ដែរ ដែល​លោក​គឺជា​ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់យោបល់ តែងតែ​ឈឺឆ្អាល​ចំពោះ​រឿងរ៉ាវ​ខុស​ទំនង​ជាច្រើន​នៅក្នុង​សង្គម​។​

​ថ្មីៗ​នេះ ជន​ល្បី​២​រូប​ទាំងពីរ បានធ្វើ​ឲ្យ​មហាជន​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទុះ​ការភ្ញាក់ផ្អើល និង​អស់សំណើច​ជាខ្លាំង បន្ទាប់ពី​បានឃើញ​អ្នក​ទាំង​ពីរបាន​ណាត់ជួប​ប៉ះ​សម្តី​គ្នា នៅលើ​ទីលាន​ការប្រកួត​បាល់ទះ​មួយកន្លែង នៅក្នុង​ភូមិ​ទូល​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជាការ​ពិតណាស់ នៅក្នុង​វីដេអូ​មុនពេល​ប្រកួត​ត្រូវបានធ្វើ​មាន​រយៈពេល ៣ សិត នាយ ពាក់​មី បាន​និយាយ​បែប​កំប្លែង​លេងសើច​ថា ពេល​បង្ហាញ​សមាសភាព​គូប្រកួត​បង្ហោះ​ឲ្យ​ឃើញ​ផ្សេង ប៉ុន្តែ ពេលមកដល់​តារាង​ផ្ទាល់ បែរជា​កីឡាករ​ផ្សេង​។​

​ទោះយ៉ាងណា នេះ​គ្រាន់តែ​ប្រកួត​មិត្តភាព​កំដៅ​សាច់ដុំ​ប៉ុណ្ណោះ ហើយ​បើទោះជា​លោក ពេជ្រ ស្រស់ បាន​បាញ់​ក្រុម​នាយ ពាក់​មី និង​នាយ​ក្រឿន ក្នុង​សិត​ទី​៣ យ៉ាងណាក៏ដោយ ក៏​លោករ​បាន​និយាយថា នេះ​គឺ​មិនមាន​ជាការ​លេង​ភ្នាល់​ដាក់​លុយ​នោះទេ តែ​នេះ​ជា​ការលេង​ភ្នាល់​ដាក់​អង្ករ ១៥ បេ ដើម្បី​ជួយ​ទៅដល់​ជន​ទី​ល័​ល​ក្រ ហើយនឹង​ត្រូវធ្វើ​ការប្រកួត​នេះ​នៅ​ថ្ងៃក្រោយ​ទៀត​៕ ដោយ​៖ លឹម ហុង​

 

spot_img
×