Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះមួយ​កន្លែង ក្នុង​បុរី​ពិភពថ្មី ត្រូវបាន​សមត្ថកិច្ច​អន្តរាគមន៍​ពន្លត់​ទាន់ពេលវេលា​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថៃ្ង​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ មាន​អគ្គិភ័យ​មួយកន្លែង​កើតឡើង ស្ថិតនៅ​ផ្ទះ​លេខ​១៩៥ ក្នុង​បុរី​ពិភពថ្មី តាម​បណ្តោយ​ផ្លូវ​លេខ​១៥ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​ឈ្មោះ អ៊ី សុវត្ថា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ លក់​ចាប់ហួយ ចំពោះ​ហេតុការណ៍​នេះ​មូលហេតុ​គឺ​ឆ្លង​ចរន្តអគ្គិសនី​។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​ធ្វើ​ឲ្យ​ខូចខាត​សម្ភារ​ដូចជា ឆេះ​បន្ទប់​ជាន់​ឡៅតឿ ទំហំ ៣​ម៉ែត្រ គុណ ៤​ម៉ែត្រ អស់​ចំនួន​១​បន្ទប់ រួមទាំង​ឆេះ​សម្ភារ​ប្រើប្រាស់ ក្នុង​បន្ទប់​អស់ទាំង​ស្រុង នឹង​ពុំ​បណ្ដាល​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នក​នៅក្បែរ​ខាង​ឡើយ ។​

​ក្នុងករណីនេះ សមត្ថកិច្ច​ប្រើប្រាស់ រថយន្ត​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ចំនួន ១ គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១​ឡាន ស្មើនឹង​៤​ម៉ែត្រគូប ៕​ដោយ​៖​មី​ដា​

 

spot_img
×