Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា​ទេ​! ព្រះ​នាង​តូច នរោត្តម ជេន​ណា ល្បី​លេចធ្លោ​ខ្លាំង ដល់​ថ្នាក់​ត្រូវបាន​ផលិតកម្ម​ភាពយន្ត​កូរ៉េ​មួយ អញ្ជើញ​សម្តែង​….

spot_img

​ភ្នំពេញ ៖ ជឿជាក់ថា បងប្អូន​ប្រិយមិត្ត​ជាច្រើន ប្រាកដជា​បាន​ស្គា​ល់ហើយ ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ព្រះ​នាង​តូច នរោត្តម ជេន​ណា ដែលមាន​ទេពកោសល្យ​សិល្បៈ​ដ៏​មិន​នឹកស្មាន ទាំង​ការសម្តែង និង​ការបកស្រាយ​បទ​ចម្រៀង​ជាដើម​…​។​

​ពិតមែន​ហើយ ក្រោយពី​ទទួលបាន​ការគាំទ្រ និង​កោតសរសើរ​ជាខ្លាំង ព្រះ​នាង​តូច ជេន​ណា ដែលជា​ព្រះ​ចៅ​ព្រះមហាក្សត្រ​មួយ​ដួង ពុំ​ត្រឹម​តែមាន​រូប​សម្រស់​ដ៏​ស្រស់​សោភា និង​ដុង​សិល្បៈ​នោះ ថ្មីៗ​នេះ ព្រះ​នាង​តូច​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​មហាជន​ទូទៅ​កោតសរសើរ​យ៉ាងខ្លាំង បន្ទាប់ពី​បានឃើញ​ព្រះ​នាង​តូច​ចូលរួម​សម្តែង​នៅក្នុង​ខ្សែភាពយន្ត​ខ្មែរ​ដ៏​ជក់ចិត្ត​ដិតអារម្មណ៍ គឺ​រឿង «​ទេពធីតា ព្ពុ​លមាស​»​។​

​យ៉ាងណាមិញ ក្រោយពី​បាន​មើលឃើញ​ភាពល្បីល្បាញ និង​សន្ទុះ​គាំទ្រ​ដ៏​ច្រើន​លប់ ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​មជ្ឈដ្ឋាន ព្រះ​នាង​តូច ជេន​ណា ក៏​ទទួលបាន​មហា​កិត្តិយស​ដ៏​មិន​នឹកស្មាន​មួយ ដោយ​ផលិតកម្ម​ភាពយន្ត​កូរ៉េ​មួយ បាន​អ​ញ្ញើញ​ព្រះ​នាង​តូច​ថត​សម្តែង​។

​ក្នុងនោះ​ផងដែរ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក KR Arts Cambodia បាន​បង្ហោះ​រូបភាប​១​សន្លឹក អមដោយ​សារ​រៀបរាប់ថា​៖ «KR ARTS CAMBODIA ពិតជា​សម្តែង​នូវ​ការគាំទ្រ​យ៉ាងខ្លាំង ចំពោះ​វត្តមាន​របស់​ព្រះ​នាង​តូច ជេន​ណា ដែល​បាន​ចូលរួម​សម្តែង​នៅក្នុង​ខ្សែភាពយន្ត​កូរ៉េ​-​កម្ពុជា​»​។​

​ជាមួយគ្នានេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន បាន​សម្តែង​ក្តីរំភើប​រីករាយ​យ៉ាងខ្លាំង ក្រោយពី​បានឮ​បែបនេះ និង​ជូនពរ​ព្រះ​នាង​តូច ទទួលបាន​ការគាំទ្រ​យ៉ាងច្រើនៗ ដូចដែល​ព្រះ​នាង​តូច​សម្តែង​នៅក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ «​ទេពធីតា ព្ពុ​លមាស​» អ៊ីចឹង​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា អ្នកអង្គម្ចាស់​តូច នរោត្តម ជេន​ណា ប្រសូត​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១១ នៅឯ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ ទ្រង់​បាន​យាង​មក​រស់នៅ​ទឹក​កម្ពុជា​វិញ​បាន ៦ ឆ្នាំ​កន្លង​ទៅហើយ បច្ចុប្បន្ន​ទ្រង់​ទើប​មាន​ព្រះជន្ម ៩ ព្រះវស្សា តែប៉ុណ្ណោះ​។ ទ្រង់​ជា​បុត្រី​ទី​ពីរ​របស់​អ្នកអង្គម្ចាស់​នរោត្តម​បុប្ផា​រី និង​ជា​ព្រះរាជ​នត្តា​របស់​សម្តេច​ព្រះ​មហិស្សរា នរោត្តម​ចក្រពង្ស​៕ ដោយ​៖ លឹម ហុង​

spot_img
×