Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្មែរ ប៊ែ​វើ​រី​ជី​ស បង្កើត​ការងារ​ដោយផ្ទាល់​ជាង ២ ០០០​កន្លែង និង​ប្រយោល​រាប់ពាន់​កន្លែង​

spot_img

​ភ្នំពេញ ៖ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដ៏​ធំ​មួយ ដែល​បាន​ចូលរួម​បង្កើត​ការងារ ដល់​ពលរដ្ឋ​កម្ពុជា​ដោយផ្ទាល់​ប្រមាណ​ជាង​២០០០​នាក់ និង​ប្រយោល​រាប់ពាន់នាក់​ទៀត​។

​នាយក​ទំនាក់ទំនង​សាធារណៈ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស លោក​បណ្ឌិត អ៊ឹម សុធា​រិ​ទ្ធ មានប្រសាសន៍ថា «​បុគ្គលិក​ជាង​២០០០​នាក់ ដែល​ទទួលបាន​ការងា​រ​ដោយផ្ទាល់​ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ក្លាយជា​បុគ្គលិក​ជំនាញ និង​កាន់​តួនាទី​គ្រប់​លំដាប់ថ្នាក់​។

​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ពិត​ជាមាន​មោទនភាព ដែល​បាន​ចូលរួម​បង្កើត​ការងារ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ដល់​ពលរដ្ឋ​កម្ពុជា​។ ក្រុមហ៊ុន​ប្រកាន់ខ្ជាប់​នូវ​ចក្ខុវិស័យ​បន្ត​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ជានិច្ច ដើម្បី​បង្កើត​ការងារ​បន្ថែម​រហូត​ជូន​ពលរដ្ឋ​កម្ពុជា​»​។ បច្ចុប្បន្ន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​កំពុង​ត្រូវការ​បេក្ខជន​ចាប់អារម្មណ៍​ចូល​ម្រើ​ការងារ​ជាច្រើន​កន្លែង​ទៀត​៕
​ដោយ​៖CEN​

spot_img
×