Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ​នៅ​ផ្សារណាត់ ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ដោះស្រាយ បញ្ហា​ការទូទាត់​សំណង ព​ន្លឿ​ន​ការជួសជុល​តូប​ឡើងវិញ និង​សូមកុំ​យក​ថ្លៃ​ជួល​តូប​រយៈពេល​៥​ឆ្នាំ

spot_img

​បាត់ដំបង​៖​ក្រុមអាជីវករ​នៅ​ផ្សារ​ធំ​បាត់ដំបង ហៅ​ផ្សារណាត់ ដែល​រងគ្រោះ​អគ្គិភ័យ​ឆាប់ឆេះ​តូប​លក់ដូរ កាលពី​ចុងខែ​សីហា​កន្លងទៅនេះ បាន​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល និង​អាជ្ញាធរខេត្ត​បាត់ដំបង ជួយ​ដោះស្រាយ​នូវ​បញ្ហា​ចំពោះមុខ​របស់​ពួកគាត់​ចំនួន ៣​ចំណុច​គឺ បញ្ហា​ការទូទាត់​សំណង ព​ន្លឿ​ន​ការជួសជុល​តូប​ឡើងវិញ និង​សូមកុំ​យក​ថ្លៃ​ជួល​តូប​រយៈពេល​៥​ឆ្នាំ ឲ្យ​បាន​ទាន់ពេលវេលា ។​

​ការលើកឡើង​បែបនេះ ក្នុង​កិច្ចប្រជុំ​សំណើ​ស្នើសុំ​ប្រមុខ​រាជរដ្ឋាភិបាល និង​អាជ្ញាធរខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​ភ្លើង​ឆេះ​តូប កាលពី​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០២០​។​

ក្រុមអាជីវករ បាន​និយាយ​លើកឡើងថា ក្រោយ​អគ្គិភ័យ​ឆេះ​តូប​លក់ដូរ ពួកគាត់​កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន មានដូចជា​បំណុល ការប្រកប​របរ​ប្រចាំថ្ងៃ​និង​បញ្ហា​ជីវភាព​ផងដែរ​។ បញ្ហា​ដូច​បានលើកឡើង ពួកគាត់​ស្នើសុំ​អាជ្ញាធរខេត្ត ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​ដោះស្រាយ​បញ្ហា​ចំនួន​៣​ចំណុច ឲ្យ​បាន​ទាន់ពេលវេលា គឺ​ទី​១ បញ្ហា​ការទូទាត់​សំណង ទី​២ ព​ន្លឿ​ន​ការជួសជុល​តូប​ឡើងវិញ និង​ទី​៣ សូមកុំ​យក​ថ្លៃ​ជួល​តូប​រយៈពេល ៥​ឆ្នាំ​។

​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​មានប្រសាសន៍ថា ចំពោះ​សំណើ​របស់​បងប្អូន​អាជីវករ​នៅក្នុង​ផ្សារណាត់ ដែល​រងគ្រោះ​ដោយ​អគ្គិភ័យ​នេះ រដ្ឋបាល​ក្រុង​នឹង​បញ្ជូនទៅ​រដ្ឋបាលខេត្ត ដើម្បី​ខេត្ត​ធ្វើ​របាយការណ៍​បញ្ជូនបន្ត​ទៅ​ថ្នាក់ជាតិ​។ ប៉ុន្តែ​លោក​បានធ្វើ​ការបដិសេធ ចំពោះ​ការ​បំផុសបំផុល​មតិ​មួយចំនួន ដែលថា​អាជ្ញាធរខេត្ត​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទៅ​លក់​នៅ​ផ្សារ​ផ្សេង បង្ក​ឲ្យ​ក្រុមអាជីវករ​មាន​ការយ​ល់​ច្រឡំ​។ ទីតាំង​នេះ អាជ្ញាធរ​មិនទាន់​អនុញ្ញាត​ឲ្យ​លក់ដូរ កំពុងធ្វើការ​បោសសម្អាត រៀបចំ​អនាម័យ ហើយ​កន្លែង​អគ្គិភ័យ​ឆេះ​ខ្លាំង​នឹងត្រូវ​ធ្វើការ​ជួសជុល​កែលម្អ ដូច្នេះ​អាជ្ញាធរខេត្ត​ពុំទាន់​មាន​គោលការណ៍​ណា ឲ្យ​អាជីវករ​ទៅ​លក់ដូរ​នៅ​ទីកន្លែង​ផ្សេងៗ​នោះទេ​។​

​គួរ​បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ ផ្សារណាត់​បាត់ដំបង ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​ខូចខាត​តូប​ទាំងស្រុង​ចំនួន ៣៣​តូប​និង​តូប​៤០​ផ្សេងទៀត រង​ការប៉ះពាល់ ដោយ​ទំហំ​នៃ​ការខូចខាត ដោយ​អគ្គិភ័យ​នេះ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៨៣​ម៉ឺន​ដុល្លារ​អាមេរិក ៕
​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×